ជាទូទៅដើម្បីធ្វើការរចនា Logo គឺគេប្រើកម្មវិធីដូចជា Photoshop, Corel Draw និង កម្មវិធីផ្សេងៗ ទៀតជាច្រើន។ ប៉ុន្តែកម្មវិធីទាំងនេះគឺតម្រូវឲ្យយើងធ្វើការតំលើងវានៅលើ ម៉ាស៊ីនកុំព្យូទ័ររបស់យើង ជាមុនសិន និង មានការពិបាកក្នុងការរចនាទៀតផង។ ប៉ុន្តែថ្ងៃនេះ អាយធីកូនខ្មែរ នឹងបង្ហាញពី គេហទំព័រល្អៗចំនួន ៣ ដែលអាចឲ្យអាចរចនា Logo របស់យើងតាមរយៈអ៊ិនធ័រណិត ដោយផ្តល់ភាពងាយស្រួលដល់យើងដោយមិនចាំបាច់តំលើងនោះទេ មិនតែប៉ុណ្ណោះ វាមានលក្ខណៈងាយស្រួលក្នុងការរចនាទៀត ព្រោះវាមានគំរូស្រាប់ជាច្រើន ឲ្យយើង និង មានភាពស្រស់ស្អាត។
ខាងក្រោមនេះគឺជាគេហទំព័រទាំង ៣ ដែលពួកយើងលើកយកមកបង្ហាញ៖
១. Logo Ease : www.logoease.com
Logo Ease គឺជាគេហទំព័រមួយដែលអាចឲ្យយើងធ្វើការរចនា Logo ដោយឥតគិតថ្លៃ។ បន្ទាប់ពីយើងចូលទៅកាន់គេហទំព័ររបស់វាហើយ យើងចុចលើប៊ូតុង Start your logo។បន្ទាប់មកវា នឹងបង្ហាញទំព័រមួយទៀតដើម្បីឲ្យយើងធ្វើការរចនា Logo។ វាមានគំរូស្រាប់ៗជាច្រើនដើម្បីឲ្យយើង ធ្វើការរចនា ហើយបន្ទាប់ពីយើងធ្វើការរចនារួចរាល់ហើយ យើងចុចលើប៊ូតុង Save ជាការស្រេច។ ប៉ុន្តែបើយើងចង់គ្រប់គ្រងទៅលើ Logo ដែលយើងបានធ្វើរួច ដូចនេះយើងត្រូវធ្វើការចុះឈ្មោះជាមុនសិន។






0 comments:
Post a Comment