HTML Free Code

(*_*)Ya Minhoo(*_*)

Korean Star

KUN Chanthy

BBA2-A

Aloy Click

BBA2-A

Anit Hebi

My Young Sister

Nikun

The most popular Singer in my mind

Aok Sokunkhanha

We love her so much

Nokia 5233

Aloy Click

Nokia 5233

Aloy Click

Showing posts with label អ៊ិចសែល. Show all posts
Showing posts with label អ៊ិចសែល. Show all posts

Thursday, February 9, 2012

របៀប​ប្រើ​តួនាទី Vlookup នៃ​កម្មវិធី​ Excel 2007

យើង​ដឹង​ហើយ​ថា​កម្មវិធី​ការិយាល័យ​Ms.excel ជា​កម្មវិធី​មួយ​ដែល​មាន​ការ​និយម​ប្រើ​ច្រើន​សម្រាប់​រក្សា​ទុក​នូវ​ ទិន្នន័យ​ឬ​កិច្ច​ការងារ​ផ្សេងៗ។​ជា​ពិសេស​គឺ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​ សម្រាប់​ធ្វើការ​ទូទាត់​ទៅ​លើ​ការ​ចំណូល​ចំណាយ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ ដោយ​មិន​បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់។​ម្យ៉ាង​វិញទៀត​គឺ​ កម្មវិធី​នេះ​មិន​តម្រូវ​ឬ​ទាមទារ​កុំព្យូទ័រ​ដែល​មាន​ទំហំ CPU , RAM , & Hard disk ធំ​ពេក​ដែរ។​នៅ​ខាង​ក្រោម​នេះ​យើង​ខ្ញុំ​លើក​យក​ឧទាហរណ៍​មួយ​មក​ធ្វើការ​ បង្ហាញ​លោកអ្នក​នៅ​ក្នុង​កម្មវិធី Ms.Excel ដើម្បី​ធ្វើ​ជា​វិក្កយបត្រ​សម្រាប់​ផ្ដល់​ជួន​អតិថិជន​នៅ​ពេល​ពួក​គេ​បាន​ ទិញ​ទំនិញ​ឬ​ផលិតផល​របស់​អ្នក​ដោយ​ប្រើប្រាស់​រូបមន្ត Vlookup និង​គន្លឹះ​សំខាន់​ដែល​អ្នក​អាច​យក​មក​ចង​ទុក​សម្រាប់​ប្រើ​ទៅ​តាម​តម្រូវ​ ការ​នៃ​ការងារ។
​ ១-​ជា​ដំបូង​អ្នក​ត្រូវ​បង្កើត file មួយ​មាន​ឈ្មោះ​ថា account.xlsx សម្រាប់​រក្សា​និង​វា​បញ្ចូល​ប្រភេទ​ផលិតផល​ផ្សេងៗ​ដែល​អតិថិជន​បាន​ទិញ។​
២-កំណត់​ចំណង​ជើង​នៅ​តាម column ឬ Title នីមួយៗ​ដូច​មាន​ក្នុង​តារាង​ខាង​ក្រោម។
-P_id
-P_name
-Quantity
-Unit_Price
-Discount
-Payment
-Guarantee
៣-បើក file ឈ្មោះ​ថា account.xlsx ដើម្បី​បញ្ចូល​ចំណង​ជើង​និង​ប្រភេទ​ផលិតផល​ដូច​មាន​ជា​ឧទាហរណ៍​ក្នុង​រូប​ខាង​ក្រោម។
-អ្នក​អាច​ប្ដូរ​ឈ្មោះ​នៃ​សន្លឹក​កិច្ចការ( work sheet1) ជា​ឈ្មោះ​ថ្មី​គឺ products ។​
-product id (P_ID) ទោះបី​នៅ​ពេល​នេះ​អ្នក​មិន​ត្រូវ​ការ​ប្រើ​វា​ក៏​ដោយ​ក៏​អ្នក​គូរ​តែ​បង្កើត​វា​ឱ្យ​មាន។​
៤-ដាក់​ឈ្មោះ​ឱ្យ​ទិន្នន័យ​ជា​ក្រុម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហៅ​ទិន្នន័យ ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​នោះ​ទៅ​ប្រើ​នៅ​លើ​សន្លឹក​កិច្ចការ​ផ្សេងៗ។
-Select លើ​ក្រម​ទិន្នន័យ​ដែល​អ្នក​ចង់​ដាក់​ឈ្មោះ​ជា​ក្រុម​ឧទាហរណ៍​ថា​នៅ​ពេល​នេះ​ យើង​ខ្ញុំ​ជ្រើសរើស​យក​ទិន្នន័យ​ស្ថិត​នៅ​ក្នុង column P_Name បន្ទាប់​មក​ទើប​យើង​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​ឱ្យ​ក្រុម​នោះ​។​នៅ​ពេល​នេះ​យើង​ ដាក់​ឈ្មោះ​ថា prodoct_type បន្ទាប់​មក​ចុច​លើ Key ” Enter ” ដើម្បី​ទទួល​យក​ឈ្មោះ​ថ្មី​នេះ។​ ៥-បង្កើត​វិក្កយបត្រ​(invoice) សម្រាប់​ចេញ​ឱ្យ​ទៅ​អតិថិជន​ក្រោយ​ពេល​គេ​បាន​ទិញ​ផលិតផល​ពី​ហាង​អ្នក​ដោយ​ បង្កើត​សន្លឹក​កិច្ចការ​ថ្មី​ឈ្មោះ​ថា invoice។
៦-ប្រើប្រាស់ Validation ដើម្បី​ទាញ​ទាញ​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ​ឈ្មោះ​ថា products មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ invoice ឬ​វិក្កយបត្រ។
-ជ្រើសរើស cell ណា​ដែល​អ្នក​ចង់​រក្សា​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ថ្មី​សម្រាប់​ ធ្វើ​វិក្កយបត្រ​ដោយ​ជ្រើសរើស​យក​តែមួយ column ជា​គោល​បន្ទាប់​មក​ចុច​លើ Data នៅ​លើ toolbar។
៧-ចុច​លើ​ម៉ឺនុយ​បា Data Validation> Data Validation…​ដូច​មាន​បង្ហាញ​តាមរយៈ​រូប​ខាង​លើ។
-Allow: ជ្រើសរើស​យក list នៅ​ពេល​អ្នក​ចុច​លើ cell នោះ​វា​និង​បង្ហាញ​ទិន្នន័យ​ដល់​អ្នក​ជា List សម្រាប់​ជ្រើសរើស​នូវ​ឈ្មោះ​ឬ​ប្រភេទ​ទិន្នន័យ​នីមួយៗ។
-prodoct_type​ជា​ឈ្មោះ​ទិន្នន័យ​ជា​ក្រុម​ដែល​អ្នក​បាន​ដាក់​ឱ្យ​នៅ​ក្នុង​ សន្លឹក​កិច្ចការ products ហៅ​វា​មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ​វិក្កយបត្រ​នេះ។​ក្រោយ​ពី​បាន​បំពេញ ​ដូច​រូប​ខាង​លើ​រួច​មក​ចុច​លើ​ប៊ូតុង OK ដើម្បី​យល់​ព្រម។
៨-ប្រើ​រូបមន្ត VLOOKUP ដើម្បី​ទាញ​យក​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ​ product​ ដែល​បាន​រក្សា​ប្រភេទ​ទិន្នន័យ​មក​បង្ហាញ​នៅ​លើ​សន្លឹក​វិក្កយបត្រ​ទៅ​តាម​ ឈ្មោះ​ដែល​អ្នក​ជ្រើសរើស​យក​ចេញ​ពី ​Cell​ អ្នក​បាន​កំណត់​យក​ជាមួយ​ការ​ប្រើ ​Data Validation ។​
មាន​រូប​មន្ត​ទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជា​តម្លៃ​នៃ​ទិន្នន័យ​របស់​អ្នក​ដែល​ត្រូវ​រក​នៅ​ក្នុង Cell ដូច​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ខ្ញុំ​ចង់​ធ្វើការ​ស្វែងរក​តាម​ឈ្មោះ​ផលិតផល​ គឺ product type ចេញ​ពី column Product Name។
-table_array: ជា​កន្លែង​ដែល​អ្នក​ត្រូវ​ស្វែង​រក​ទិន្នន័យ​ថា​ទិន្នន័យ​ទាំង​អស់​នោះ​អ្នក ​ទាញ​ចេញ​ពី​តារាង​ណា​ចេញ​ពី​សន្លឹក​កិច្ចការ​ណា?​ដោយ​វា​មាន​ការ​អាស្រ័យ​ តាម​Cell ដែល​មាន​ជាក់​ស្ដែង​ដូច​មាន​ក្នុង​ឧទាហរណ៍​នេះ​គឺ($B$2:$D$10)។
-col_index_num: ជា​ទីតាំង​ឬ column ណាមួយ​ដែល​អ្នក​ត្រូវ​ហៅ​តម្លៃ​របស់​វា​មក​បង្ហាញ។​នៅ​ក្នុង​ឧទាហរណ៍​នេះ​ យើង​ហៅ column “quantity មក​បង្ហាញ។
-[range_lookup]: ជា​តម្លៃ​ឬ​ជា​ទីតាំង​មួយ​សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ផ្គូផ្គង។​ប្រសិនបើ​វា​ បាប​ជួប​តម្លៃ​ចុង​ក្រោយ​ហើយ​វា​បាន​បោះ​តម្លៃ​នោះ​ចេញ​មក។​នៅ​ក្នុង​ ឧទាហរណ៍​នេះ​វា​មិន​មាន​លក្ខណ​ឬ​តម្លៃ​ទេ​ប្រសិនបើ​វា​រក​ឈ្មោះ​មិន​ឃើញ​ជា​ លទ្ធផល​វា​និង​ផ្ដល់​សញ្ញា #N/A ។​ចំណាំ​ថា​នៅ​ក្នុង Excel មាន​តម្លៃ​ពី​គឺ 0 ជំនួស​ឱ្យ False ហើយ 1ជំនួស​ឱ្យ True។
*នៅ​ក្នុង cell quantity អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​ខាង​ក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE) -A2: ជា​តម្លៃ​ដែល​អ្នក​ត្រូវ​ធ្វើការ​ជ្រើសរើស​យក​ជា​ពី Product Name (P_Name)។
-Products!: ជា​ឈ្មោះ​សន្លឹក​កិច្ចការ​ដែល​អ្នក​ហៅ​ពី​សន្លឹក​កិច្ចការ​ទី​មួយ (products)។
-$B$2:$D$10:​ជា Cell ដែល​យើង​ត្រូវ​ទាញ​ទិន្នន័យ​មក​បង្ហាញ​ហើយ​លេខ 2 ជា​ជួរ​ឈរ​ដែល​យើង​បាន​ជ្រើសរើស​យក​ទិន្នន័យ​យក។
*នៅ​ក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)​ហើយ​នៅ​ក្នុង cell ផ្សេងៗ​អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​គ្នា​ប៉ុន្តែ​ត្រូវ​ដូរ​ ចំនួនcol_index_num ឬ​លេខ​នៃ​ជូរ​ឈរ​ផ្សេងៗ​ពី​គ្នា​ឱ្យ​ត្រូវ​និង​ទីតាំង​ដែល​អ្នក​ចង់​ទាញ​មក​ បង្ហាញ។
៩-លទ្ធផល​ទទួល​បាន​ក្រោយ​ពី​ប្រើ VLOOKUP គឺ៖
-ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើ VLOOKUP ទាញ​យក​ទិន្នន័យ​ដោយ​ផ្ទាល់​ដោយ​អ្នក​មិន​ចាំបាច់​ចុច​ជ្រើសរើស​តាមរយៈ​ ឈ្មោះ​ឡើយ​ដោយ​គ្រាន់តែ​បញ្ចូល​រូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)។
-អនុវត្តន៍​ដូច​ខាង​លើ​នេះ​អ្នក​វា​និង​ធ្វើការ​ផ្លាស់​ប្ដូរ​នៅ​ពេល​ អ្នក​ បាន​ផ្លាស់​ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ products។

គន្លឹះ​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ពី Text file ទៅ​ក្នុង​សន្លឹក Excel

ការ import text file​ទៅ​រក្សា​ទិន្នន័យ​នៅ​ក្នុង File Excel ជា ​វិធីសាស្ត្រ​ដ៏​ងាយស្រួល​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ទាំងអស់​មិន​ចាំបាច់​ វាយ​បញ្ចូល​ទិន្នន័យ​សាឡើងវិញ។​សូម​មើល​ពី​របៀប​នៃ​ការ​អនុវត្ត​ទៅ​តាម​ ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម។
១-​បើក file excel ដែល​អ្នក​បាន​បង្កើត​រួច​ឬ file ថ្មី​រួច​ជ្រើសរើស​យក​សន្លឹក​ឬ sheet ណា​ដែល​អ្នក​ចង់​បញ្ចូល​បន្ទាប់​មក​ចុច​លើ​ថេប “data” នៅ​លើ raibbon ប៊ូតុង។

២-ចុច​លើ​ម៉ឺនុយ “From Text “ បន្ទាប់​មក​អ្នក​ចូល​ទៅ​កាន់ Text file ដែល​អ្នក​ចង់​យក​ទិន្នន័យ​ពី Text tile នោះ​មក​ដាក់​ក្នុង​សន្លឹក​នៃExcel ដោយ​អ្នក​គ្រាន់តែ​ជ្រើសរើស​យក​ពី​ចំណុច​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​នៃ​ទិន្នន័យ​ដោយ​ចុច​លើ​ពាក្យ “Import”។

៣-ចុច​លើ Next > Nextដើម្បី​អ្នក​អាច​ផ្ដាច់​ទិន្នន័យ​ពី​បន្ទាត់​នីមួយៗ​នៃ​ទិន្នន័យ​ដែល​មាន​នៅ​ក្នុង Text file។

-Column data format: ជា​កន្លែង​សម្រាប់​កំណត់​លក្ខណ​ទៅ​លើ​ទិន្នន័យ​ក្រោយ​ពេល​បញ្ចូល​លើ​សន្លឹក​កិច្ចការ​លើ Excel​ដោយ​ជ្រើសរើស​លើ radio box​ជា​បន្ត​ចុច​លើ Finish។

៤-ចុច​លើ OK ដើម្បី ​បញ្ចូល​ទិន្នន័យ​ទៅ​លើ​សន្លឹក​កិច្ចការ​ដែល​អ្នក​បាន​កំណត់​ប៉ុន្តែ​ ប្រសិនបើ​យើង​ចង​ធ្វើការ​កំណត់​លក្ខណ​ផ្សេងៗ​នៅ​លើ​ទិន្នន័យ​អ្នក​អាច​ចុច​ លើ “Properties…”។

-យើង​ឃើញ​ថា​វា​មិន​មាន​លក្ខណ​ស្មុគស្មាញ​អ្វី​ឡើយ​និង​ត្រូវ​តាម​ទីតាំង​របស់​វា។