HTML Free Code

Monday, February 27, 2012

ការដូរពណ៌រូបភាពងាយៗក្នុង Adobe Photoshop

តើអ្នកដឹងពីរបៀបដូរពណ៌រូបភាពប៉ុន្មានយ៉ាងក្នុង Photoshop ?​ មានដូចជា ctrl + B , ctrl + U , ctrl + I…
មានវិធីច្រើនយ៉ាងក្នុងការដូរពណ៌រូបភាពទៅតាមចិត្តអ្នកចង់បាន តែនៅពេលនេះ ខ្មែរ 7design សុំលើកយកវិធីមួយងាយស្រួលបំផុតអាចអោយអ្នកចង់ដាក់ពណ៌អ្វីក៏បានដែរទៅតំរូវការ
ឥឡូវបើករូបភាពមួយដែលអ្នកចង់យកវាមករចនា

ខ្ញុំយករូបនេះមកបង្ហាញជូន ឡូវខ្ញុំចង់ដូរតែពណ៌មនុស្សទេ អោយទៅជាសខ្មៅ ដោយមិនចាំបាច់ធ្វើការកាត់តាមរូបទេ តែត្រូវបង្កើត New layer 1 , ctrl + J​ ហើយត្រូវដូរប្រភេទរូបភាពពី Normal to color

ហើយត្រូវទៅរើសយកពណ៌អ្វីក៏បាន តែបើអ្នកចង់បានអោយវាទៅជាពណ៌ សខ្មៅត្រូវយកពណ៌ខ្មៅហើយទៅគូរនៅលើរូបមនុស្ស ដោយប្រើLayer ដែលអ្នកបង្កើត ទើបមិនប៉ះពាល់ដល់រូបភាពដើម


បើអ្នកចង់ដាក់ពណ៌បន្ថែមទៀតនៅត្រង់ណាក៏បានដែរ ដោយប្រើវិធីនេះ
ឥឡូវខ្ញុំចង់ដូររូបបន្ថែមទៀតគឺដូរត្រង់ពណ៌ខៀវចាស់ អោយទៅជាពណ៌ផ្សេងទៀតដោយធ្វើតាមការបង្ហាញខាងលើក៏បាន តែខ្ញុំប្រើវិធីមួយទៀតដើម្បីអោយខ្ញុំងាយស្រូលក្នុងការរើសពណ៌ហើយបានឃើញថាពណ៌វាសម
គឺត្រូវកាត់តាមរូបនោះដោយប្រើ Pen too ឬចុចអក្សរ P បើអ្នកមិនទាន់ចេះប្រើឧបករណ៍នេះត្រូវប្រើ Polygonal Lasso Tool ឬចុចអក្សរ L ក៏បានដែរ

នៅពេលដែលអ្នកបានកាត់តាមហើយត្រូវទៅមើលរូបដូចខាងក្រោម

នៅពេលដែលអ្នកបានរើសយកបែបនេះហើយអ្នកមានភាពងាយស្រួលក្នុងការរើយពណ៌អ្វីក៏បានដែរ

នេះជារូបដែលខ្ញុំទទួលបានពីការរចនាចុងក្រោយ

0 comments: