HTML Free Code

(*_*)Ya Minhoo(*_*)

Korean Star

KUN Chanthy

BBA2-A

Aloy Click

BBA2-A

Anit Hebi

My Young Sister

Nikun

The most popular Singer in my mind

Aok Sokunkhanha

We love her so much

Nokia 5233

Aloy Click

Nokia 5233

Aloy Click

Showing posts with label វិជ្ជាធ្វើម្ហូប. Show all posts
Showing posts with label វិជ្ជាធ្វើម្ហូប. Show all posts

Sunday, February 12, 2012

សាគូត្រសក់ស្រូវម៉ីឡុងត្រាំទឹកដោះគោឆៅ


សាគូត្រសក់ស្រូវម៉ីឡុងត្រាំទឹកដោះគោឆៅ

       គ្រឿងផ្សំ
-សាគូគ្រាប់តូចពណ៏បៃតង
-ត្រសក់ស្រូវម៉ឺឡុង
-ស្ករស -ទឹកស្អាត(ឬទឹកអប់ផ្កាម្លិះកាន់តែល្អ)
-ទឹកដោះគោឆៅ -ដូងខ្ចី -ខ្ទិះដូង
វិធីធ្វើ
-ត្រៀមទឹកស្ករដោយប្រើស្ករសនឹងទឹកស្អាតអប់ផ្កាម្លិះក្នុងអត្រាស្មើគ្នាមួយពែងដូចគ្នា។ យកវាដាក់ដាំលើភ្លើង ហើយព្យាយាមកូរ វាក្នុងពេលមិនទាន់ពុះ(ហាមកូរពេលពុះព្រោះ
ធ្វើឲ្យទឹកស្ករកករ)។ពេលទឹកស្ករពុះរលាយវាហើយដាក់ត្រងដោយក្រណាត់សស្អាតរូច
យកវាទៅរំងាស់ម្តងទៀតឲ្យខាប់។ បើមានស្លឹកតើយដាក់លាយផងកាន់តែល្អ។ -ស្ងោរសាគូដាំទឹក ១កែវឲ្យពុះខ្លាំង ហើយដាក់សាគូកន្លះពែងចូលស្ងោរ និងព្យាយាម កូរវាកុំឲ្យកកជាប់គ្នា។ បើទឹកតិចថែមទៀតនិងដាក់ស្ករខ្លះផង ដើម្បីឲ្យសាគូផ្អែម។
ពេលឆ្អិន
រីកមាឌពេញបន្ទុកហើយដួសឲ្យត្រជាក់។ -ត្រសក់ស្រូវម៉ឺឡុងកាត់ចំណិតៗ ឬមូលៗកាន់តែល្អ។ -ចុងក្រោយគេដូសសាគូដាក់កែវ ថែមទឹកដោះគោឆៅ ទឹកស្ករ ខ្ទិះដូង និងត្រសក់ស្រូវម៉ឺ ឡុងបញ្ជូលគ្នា។ បើចូលចិត្តបរិភោគត្រជាក់អាចលាយជាមួយទឹកកក ឬក្លាស្សេក៏បាន។

បង្អែមខ្នុរ


បង្អែមខ្នុរ
       ខ្នុរជាផ្លែឈើមានរសជាតិឆ្ងាញ់ដែលអាចយកសាច់ទុំមក ទទួលទានភ្លាមឬក៏អាចយកសាច់ខ្នុរនោះទៅច្នៃប្រធ្វើជាបង្អែមផ្សេង ផ្សេងៗក៏បាន។
      ទី ១- ប្រើសាច់ខ្នុរដែលមានក្លែបធំៗចំនួនពី ៥ ទៅ ៦ ក្លែប ស្ករសប្រហែលកន្លះ គីឡូក្រាម និង អំបិលបន្តិចបន្តួច។
ទី ២- ប្រើខ្ទះស្ពាន់សម្រាប់ដាំរំងាស់ទឹកស្ករហើយដាក់ចុះត្រងដោយស្បៃស្តើងៗ- ។ យកទឹកស្ករនោះមកស្រោចលើសាច់ខ្នុរនោះ និងដាក់អំបិលបន្តិចបន្តួច ដើម្បីកាត់រស ជាតិផ្អែមខ្លាំងរួចទើបដាក់កម្តៅម្តងទៀត កូរឲ្យសាច់ខ្នុរចូលជាតិជាមួយទឹកស្ករនោះហើយ ដាក់ចុះ។
ទី ៣- ដួសសាច់ខ្នុរនឹងទឹកស្ករនោះក្នុងបរិមាណសមល្មមដាក់ក្នុងចានធំមួយនិង យកទៅដាក់ក្នុងទូទឹកកក។ នៅពេលចង់ពិសា គ្រាន់តែដាក់ចានទាំងសាច់ខ្នុរនិងទឹកស្ករ ដោយបន្ថែមទឹកកកដុំ (ទឹកកកវាយទៅជាបំណែកតូចៗ) ពីលើនោះ រួចយកមកពិសាជាមួ- យការ៉េម ឬនំឃេកប្រាកដជាឆ្ងាញ់អស្ចារ្យ៕

ចេកពងមាន់ឆឹង


ចេកពងមាន់ឆឹង

      ចុងក្រោយនេះ នៅក្នុងលេខនេះសម្រាប់អ្នកដែលចូលចិត្ត បរិភោគចេកពងមាន់ឆឹងប៉ុន្តែចេកពេលយកទៅឆឹងតែងតែឡើងពណ៌ ខ្មៅដែលមិនគួរឱ្យចង់បរិភោគ។ នៅពេលឆឹងចូរយកក្រូចឆ្មារ
ដាក់ចូលពីរចំណិត ចេកដែលឆឹងនឹងមានពណ៌ល្អ ព្រោះក្រូច ឆ្មារនឹងទៅកាត់ជ័រចេក នោះតែម្ដង៕

ខាវ​នៀវ​កែវ​


​គ្រឿងផ្សំ
​អង្ករ​ដំណើប ដូង​ទុំ ស្ករស អំបិល ផ្កា​ម្លិះ រ៉ោយ​កន្ទោង​ក្រដាស។
​វិធី​ធ្វើ
​១- អង្ករដំណើប​ពីរ​កំប៉ុង​ទឹកដោះគោ ដូង​ទុំ​១ ស្ករស កន្លះ​គីឡូ។
២- យក​អង្ករដំណើប​លាង​ឲ្យ​ស្អាត ត្រាំ​ទឹក​ឲ្យ​រីក
ដា​ក់ឡាំង​ស៊ឺង​ចំ​ហ៊ុយ​ឲ្យ​ឆ្អិន ទុក​ឲ្យ​ត្រជាក់
​៣- កោសដូង​ពូត​យក​ខ្ទិះ​ដើម​ទុក​ផ្សេង ខ្ទិះ​ចុង​ទុក​ផ្សេង​។
៤- យក​ខ្ទិះ​ចុង​ដាក់​ស្ករស អំបិល​បន្តិច រម្ងាស់​ឲ្យ​ស្អិត ហើយ​ចាក់​ខ្ទិះ​ដើម​កូរ​ចូល​គ្នា​ឲ្យ​សព្វ ទើប​ដាក់​បាយ​កូរ​ឲ្យ
​ឡើង​ស្ងួត រួច​ដាក់​ទុក​ឲ្យ​ត្រជាក់ ចាប់​ដាក់​ចាន ឬ កន្តោង​ក្រដាស ហើយ​រោយ​វ៉ោយ​ពីរ​លើដោត​ផ្កាម្លិះ​ជា​ការស្រេច​។
​របៀប​ធ្វើ​វ៉ោយ
​១-​យក​ស៊ុតទា គោះ​យកតែ​ស៊ុត​ក្រហម ឆ្កឹះ​យក​ស្រោម​ចេញ ដាក់​ទឹកសន្សើំម​ដែល​ជាប់​នឹង​សំបក​នោះ​ចូល ជាមួយ
​យក​ស្បៃ​ត្រង​ឲ្យ​ស្អាត​។
២-​ដាំទឹក​ស្ករ​ឲ្យ​ឡើង​ស្អិត យក​ស្លឹកចេក​កេវកន្ទោង កាត់​បន្តិច​ឲ្យមាន​ប្រហោង ដាក់​ស៊ុតទា​រោយ​ជា​សរសៃ វែងៗ​ទើប
​យក​ចង្កឹះ​ស្រង់​ដាក់​ចាន​។

មី​បំពង

គ្រឿងផ្សំ

ប៊ី​ហ៊ុន ខ្លា​ញ់រាវ បង្កង សាច់ជ្រូក (​សាច់​សុទ្ធ​) យី ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សៀង ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម
​ក្រូចឆ្មារ ពង​ទា ស្លឹក​គូឆាយ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ។

​វិធី​ធ្វើ

១- ប៊ី​ហ៊ុន យក​ទៅ​បំពង​ខ្លាញ់​ឲ្យ​ឡើង​ពណ៌​ក្រហម​ស្រួយ ។
​២- សាច់ជ្រូក (​សាច់​សុទ្ធ​) ហាន់​ជា​ចង្វាមូល​តូចៗ ។
៣- បង្កង​យក​សំបក​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។
​៤- ម្ទាស​ក្រហម​បុកលាយ នឹង ខ្ទឹម​ស សៀង ឲ្យ​ល្អិត ។
​៥- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ហៃ​ប៊ី​ពុះ​ជា​ពីរ យី​ហ៊ឺ ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទាស​ផ្លោក​ទុំ ហាន់​ជា​សរសៃ
​ឆ្មា​រៗ​ដែរ ។
​៦- សណ្ដែកដី​លីង​បកសំបក​បុក (​បុក​កុំឲ្យ​ល្អិ​តពេក​) ។
​៧- ពង​ទា​វាយ​ឲ្យ​បែកដាក់​ខ្លាញ់​ទៅក្នុង​ខ្ទះ​ឲ្យ​សើ​មៗចាក់​ពង​ទា​វាច​ឲ្យ​ស្ដើងត្រឡប់​ចុះ​ឡើង​ឲ្យ​ឆ្អិនទើប
​ដួស​យក​មក​ហាន់​ជា​សរសៃ​ឆ្មារៗ។
៨- ខ្ទឹមក្រហម​ហាន់​ស្ដើងៗ បំពង​ខ្លាញ់​ឲ្យ​ឈ្ងុយ ។
៩- ស្លឹក​គូឆាយ លាង​ទឹក​ឲ្យ​ស្អាត កាត់​ប្រវែង​ពី​ថ្នាំងដៃ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ចេញ​ឲ្យ​ស្អាត ។
១០- ដាក់​ខ្ទះ ចាក់​ខ្លាញ់​រាវ​បន្តិច ដាំ​ឲ្យ​ក្ដៅ ដាក់ សាច់ជ្រូក សាច់​បង្កង ឆា​ត្រឡប់​ចុះ​ឡើង​ឲ្យ​រី​ងទឹក ទើប
​ដាក់​ម្ទេស​បុក យី​ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សណ្ដែកដី ចាក់​ទឹកត្រី អំបិល ស្ករ ម្សៅ​ស៊ុប ឆា​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ល្មម
​ដួស​ដាក់​ចាន​ទុក ។
១១ – យកប៊ី​ហ៊ុន​បំពង សាច់​ឆា​និង​ខ្ទឹមក្រហម​បំពង មក​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​កណ្ដាល​ចាន​ពង
​ក្រពើ​រោយ​ពង​ទា​ពីលើ យក​ម្ទេសផ្លោក​ដែល​ហាន់​ទុក​នោះ​រោយ​ចំ​កណ្ដាល ហើយ​យក​ស្លឹក​គូឆាយ រៀប​ព័ទ្ធជុំវិញ ទើប
​យក​សណ្ដែកបណ្ដុះ​រៀប​ដាក់​តាម​គែម​ចាន​ជុំវិញ​ទៀត កាត់​ម្ទេសដៃនាង​ទុំ​ជា​ផ្កា ដោត​តាម​ចំហៀង​ជាការ​ស្រេច ។

ភ្លា​សាច់គោ

​គ្រឿងផ្សំ

សាច់គោ​ល្អ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី រំដេង ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង
គល់​វ៉ាន់ស៊ុយ សាឡា​ត់ ជី​គ្រប់មុខ គល់​ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹក​ខ្មេះ ម្សៅ​ស៊ុប មើម​រ៉ា​ឌី ។

​វិធី​ធ្វើ

១- សាច់គោ​ល្អ​ចិញ្ច្រាំ​ទាំង​ឆៅ​ឲ្យ​ល្អិ​ត ដាក់​អំបិល ទឹក​ខ្មេះ ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ត្រង​នឹង
​ស្បៃ​ឲ្យ​ស្អាត ដាក់​ចាន​ទុក ។
​២- ពោះគោ​ស្ងោរ​ឲ្យ​ផុ​យហាន់​ស្ដើងៗ ។
​៣- មើម​ថៃ​ថាវ ម្ទេសផ្លោក​ទុំ ហាន់​ជា​សរសៃ​ឆ្មា​រៗ ។
៤- សណ្ដែកដី​លីង​ឲ្យ​ឆ្អិន ញី​យក​សំបក​ចេញ​បំបែក​ជា​ពីរ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ឲ្យ​ស្អាត ។
៥- គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗខ្ទឹមបារាំង​រើសយក​មើម​តូចៗ​ល្មម​បកសំបក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ហាន់
​ទទឹង​ស្ដើងៗល្មម(​ហាន់​ទាំងមូល​)។
​៦- សាឡា​ត់​បេះ​ធាង​លាង​ទឹក​ឲ្យ​ស្អាតហាន់​ទទឹងៗឲ្យ​តូចៗ ល្មម​ច្របល់​នឹង​ស្លឹក​ជី​គ្រប់មុខ​(​បេះ​លាង​ទឹក
​ឲ្យ​ស្អាត​) ។
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ បុក​លាយ​នឹង​គុល​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹមក្រហម​ឲ្យ​ម៉ដ្ធ ។
​៨- យក​សាច់គោ​ដែល​ពូត​ទឹក​ចេញ​នោះ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ គល់​ស្លឹកគ្រៃ មក​ច្របល់​ចូល
​គ្នា​ឲ្យ​សព្វ ដាក់​កណ្ដាល​ចាន​សំ​ប៉ែត ហើយ​យក​សណ្ដែកដី លីង​រោយ​គ្របពីលើ រួច​យក​ម្ទេសផ្លោក​ទុំ​រោយ​កាត់​ទទឹង​ពាក់
​កណ្ដាល ទើប​យក​ខ្ទឹមបារាំង​ដំរៀប​សងខាង​រួច​យក​សាឡា​ត់​និង​ស្លឹក​ជី​រៀប​ជុំវិញ ចិត​មើម​រ៉ា​ឌី​ជា​ផ្កា​ដោត​តាម​ចំហៀងៗ
​ចាន​ជាការ​ស្រេច ។
​៩- យក​ទឹក​ដែក​ពូត​ចេញពី​សាច់គោ​នោះ មក​ស្ងោរ​ដាក់​រំដេង​ដែល​បុក​ទុក​នោះ ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប
​អំបិល កូរ​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ជូរ ប្រៃ តាម​ចូលចិត្ត បើ​មិន​សូវ​ជូរ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ក៏បាន ឬ ក៏​ចាប់​សាច់
​ដាក់​ចានបាយ រួច​ដួស​ទឹក​នោះ​ស្រូប​ពីលើ​តាម​ការ​ចូល​ចិត្ត ។

សាច់គោ​អាំង​ជ្រក់

​គ្រឿងផ្សំ​

សាច់គោ​ល្អ ម្ទេស​ក្រហម គល់​ស្លឹកគ្រៃ រំដេង ខ្ជាយ សំបក​ក្រូចសើច ខ្ទឹម​ស ខ្ទឹម​ក្រហម គ្រឿង​ការី សណ្ដែក​ ​ដី ដូង​ទុំ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ឫស្សី ធាងដូង ។

​វិធី​ធ្វើ​

១- សាច់គោ​ល្អ ហាន់​ជា​បន្ទះ​ស្ដើងៗ ប្រវែង​មួយ​ចង្អុល​ដៃ ។​ ​២- គល់​ស្លឹកគ្រៃ ម្ទេស​ក្រហម រំដេង ខ្ជាយ សំបក​ក្រូចសើច ខ្ទឹម​ស ខ្ទឹម​ក្រហម អំបិល គ្រឿង​ការី បុក​ចូល​គ្នា​ ​ឲ្យ​ម៉ដ្ឋ ។​ ​
​៣- ដូងទុំ​កោស​ពូត​យក​ខ្ទិះ​ដើម ។​ ​
​៤- សណ្ដែកដី​លីង​បុក ( កុំឲ្យ​ល្អិ​តពេក ) ។​ ​
​៥- យក​គ្រឿង សណ្ដែកដី​បុក ខ្ទិះដូង​មក​ប្រឡាក់​នឹង​សាច់គោ​ដាក់​ទឹកត្រី ស្ករ ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម​ ​ទើប យក​ទៅ​មូល​ដោត​នឹង​ចង្កាក់​ឫស្សី អាំង​ឲ្យ​ឆ្អិន​ទុក​មួយ​អន្លើ ។

​វិធី​ធ្វើ​ជ្រក់​ ​

យក​ល្ហុង ឬ ផ្លែ​ស៊ូ ត្រសក់ មើម​ការ៉ុត ប៉ិគ​ក់ មក​ចិត បួន​ជ្រុង​ប៉ុន​មេដៃ ឬ ក៏​ឆ្លាក់​ជា​ក្បាច់​តាម​ការចេះ ហើយ​ ​ត្រាំ​ទឹកខ្មេះ ស្ករ អំបិល រវាង​ប្រាំ​ម៉ោង ។​ ​ ​នោពេល​ទទួលទាន ត្រូវ​យក​ធាងដូង​មក​លួស​ស្លឹក​ចេញ ទុក​ស្លឹក​ខាងចុង​បន្តិច កាត់​ជា​រាង​ព្រួញ ទើប​ហូត​សាច់​ ​គោ​ពី​ចង្កាក់​ឫស្សី មក​ដោត​ឆ្លាស់គ្នា​នឹង​ជ្រក់ រៀប​ដាក់​ចាន​តាម​សម ។

ណែម​ត្រី

​គ្រឿងផ្សំ

ត្រី​ប្រមា (​ត្រី​សមុទ្រ​) សាច់ជ្រូក​បី​ជាន់ ស្បែក​ជ្រូក អង្ករ​លីង រំដេង ប៉េងប៉ោះ​កំប៉ុង ខ្ទឹម​ប្រៃ ខ្ទឹម​បារាំង
​ម្ទេសផ្លោក​ទុំ ស្លឹក​វ៉ាន់ស៊ុយ សាឡា​ត់ ម្ទេស​នាងដៃ​ទុំ ក្រូចឆ្មារ ស្ករស អំបិល ទឹកត្រី ម្សៅ​ស៊ុប ។

​វិធី​ធ្វើ

១- ត្រី​ប្រមា (​ត្រី​សមុទ្រ​) កាត់​ក្បាល កន្ទុយ​ចេញ ចំណែក​ខ្លួន​វា​កាត់​ជា​កង់ៗ យក​ទៅ​ចំហុយ​ឲ្យ​ឆ្អឹន​ហើយ
​ក្បាល និង កន្ទុយ​ដូ​សដាក់ចាន​ទុក យកសា​ច់មក​បេះៗ កុំ​ឲ្យ​ដោយ​ស្បែក ច្របាច់​ឲ្យ​ម៉ដ្ធ ដាក់​អំបិល ទឹកខ្មេះ​ច្របល់​ចូល
​គ្នា ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ដាក់​ចាន​ទុក ។
​២- សាច់ជ្រូក​បី​ជាន់​ស្ងោរ​ឲ្យ​ឆ្អិន​ហាន់​ជា​សរសៃ​ឆ្មា​រៗ
៣- ស្បែក​ជ្រូក (​ទិញ​យក​គេ​ហាន់​ស្រាប់ ទើប​បាន​ឆ្មារ​ល្អ​) ចាក់ទឹក​ក្ដៅ​ត្រាំ​ឲ្យ​រីក ដាក់​សាច់ជូ​បន្តិច ច្របាច់
​នឹង​ទឹកខ្មេះ​ឲ្យ​ឡើងស លាង​ឲ្យ​ច្រើនទឹក​លុះត្រាតែ​ថើប​មើលទៅ​លែង​ធុំក្លិន ទើប​យក​មក​ប្រី​បាន ។
​៤- អង្ករ​លីង ៗ ឲ្យ​ល្អិត តែ​កុំឲ្យ​ក្រហម បុក​ឲ្យ​ម៉ដ្ធ ។
​៥- ខ្ទឹម​បារាំង (​រើស​យក​មើម​ឲ្យ​តូចៗ​ល្មម​) បកសំបក​លាង​ទឹក​ឲ្យ​ស្អាត ហាន់​ទាំងមូល​ជា​ទទឹងៗ​ស្ដើង
​ល្មម ហើយ​ដោះ​ទុក​ឲ្យ​វា​នៅ​ជា​វង់​មូលៗ ។
៦- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ស្លឹក​វ៉ាន់ស៊ុយ​ហាន់​ជា​បន្ទះ​ល្អិតៗ ។
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ​បុក​ឲ្យ​ល្អិ​ត ។
៨- ម្ទេសផ្លោក​ទុំ​ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទេស​នាងដៃ​ទុំ​ចិត​ជា​ផ្កា ។
៩- សាឡា​ត់​បេះលាងទឹក​ឲ្យ​ស្អាត​ហាន់ឲ្យ​ល្អិ​តៗ ។
​១០- យក​ត្រី​ដែល​ពូត​ទុក​នោះ សាច់ជ្រូក ស្បែក​ជ្រូក ប៉េងប៉ោះ​កំប៉ុង អង្ករ​លីង ខ្ទឹម​ប្រៃ រំដេង​បុក​មក​ច្រ
​បល់​លាយ​ចូលគ្នា ចាក់​ទឹកត្រី ច្របាច់​ក្រូចឆ្មារ អំបិល ស្ករស ម្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម ទើប​យក​ទៅ​ដាក់​ចាន​ពងក្រពើ
​ហើយ​យក​ក្បាល​និង​កន្ទុយ​ត្រី​មក​ត​ភ្ជាប់​គ្នា​ឲ្យ​ដូចរា​ង​ត្រី ទើប​យក​ម្ទេសផ្លោក​មក​រៀប​ដាក់​ចំ​កណ្ដាល​តួ​ត្រី យក​ស្លឹក​វ៉ាន់
​ស៊ុយ​ដាក់​សងខាង​ហើយក​ខ្ទឹមបារាំង​រៀប​ចុង​ដើម​ធ្វើ​ជា​ស្រកា​រួច​យក​សាឡា​ត់រៀប​ដាក់​ជុំវិញ​ត្រី​ដោត​ម្ទេស​តាម​ចំហៀងៗ
​ជា​ការ​ស្រេច ។

ញាំ៤រសជាតិ


ញាំ៤រសជាតិ
      គ្រឿងផ្សំៈ
-ត្រសក់ចិតសំបក ហាន់ជាចំណិតវែងៗ ១ចានចង្កឹះ
-ឆៃថាវហាន់ជាចំណិតស្តើងៗ ១ចានចង្កឹះ
      -ជីរអង្កាម ១ក្តាប់ដៃ
-ស្បែកជ្រូកស្ងោរហាន់១/២ចានចង្កឺះ
-ថ្លើមជ្រូក ហាន់ ១/២ចានចង្កឺះ
-ពងមាន់ឬពងទារស្ងោរ ៣គ្រាប់
គ្រឿងផ្សំទឹកញាំៈ
-ក្រូចឆ្មារ៣ផ្លែ
-ខ្ទឹមស១០កំពឹស
-ម្ទេសខ្មាំង ហានត់តាមចំណូលចិត្តនិងទឹកខ្មេះ
-ទឹកត្រី
-ស្ករស
-ប៊ីចេងអាជីណួម៉ូតូ ឬម្សៅស៊ុបរ៉តឌី សម្រាប់ផ្សំរសជាតិ។
វិធីធ្វើៈ
បុកខ្ទឹមស ម្ទេសខ្មាំង ឱ្យបែក ដាក់ទឹកក្រូចឆ្មារ ស្ករស ទឹកត្រី ប៊ីចេងអាជីណូម៉ូតូ ឬ ម្សៅស៊ុបរ៉តឌី ភ្លក្សរសជាតិមើល ឱ្យមានរសជាតិជូរ ប្រៃ ផ្អែម ហឺរល្មមត្រូវមាត់រួចច្របល់ ជាមួយគ្រឿងផ្សំបន្លែនិងសាច់ ដែលបានត្រៀមទុក ៕

ញាំ​ប៉េងប៉ោះ

​គ្រឿងផ្សំ
​សាច់ជ្រូក​បី​ជាន់ សាច់​បង្កង ប៉េង​ប៉ោះ ត្រសក់ ខ្ទឹម​បារាំង ពងមាន់​ក្រូចឆ្មារ អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ស្លឹក​វ៉ាន់ស៊ុយ ។
​វិធី​ធ្វើ
​១- ប៉េង​បោះ (​រើស​យក​ផ្លែ​ធំ​) កាត់​ក្បាល​ចេញ​ខ្វៀល​យក​គ្រាប់​និង​សាច់​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ (​ឆ្លាក់​មាត់​ជុំវិញ ហើយ​ផ្កាប់​លើ​កញ្ច្រែង​ទុក​ឲ្យ​ស្រក់ទឹក​) ។
​២- សាច់ជ្រូក សាច់​បង្កង ស្ងោរ​ឲ្យ​ឆ្អិន សាច់ជ្រូក​ហាន់​ជាស​សៃ​ឆ្មា​រៗ សាច់​បង្កង​ហាន់​ជា​បន្ទះ​ស្ដើងៗ ។
​៣- ប៉េង​បោះ​ពុះ​ជា​ពីរ​យក​គ្រាប់​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។
​៤- ត្រស​ក់ពុះ​ជា​ពីរ​យក​បណ្ដូល​ចេញ ហាន់​ជា​បន្ទះ​ស្តើងៗ (​ហាន់​ទាំង​សំបក​) ប្រឡាក់​អំបិល​ច្របាច់​ពូត​ យក​ទឹក​ចេញ​។
​៥- ខ្ទឹមបារាំង​ពុះ​ជា​ពីរ​ហាន់​ជា​បន្ទះ​ស្ដើងៗ ។
៦- ពង​មាន់ស្ងោរ​ឲ្យ​ឆ្អិន បកសំបក​ចេញ ហើយ​យក​កាំបិត ដែល​មាន​មុខ​ស្ដើង (​កាំបិត​ឡា​ម​)​កាត់​ទទឹងៗ​ ​ឲ្យ​ស្ដើងៗ ។
​៧- ស្លឹក​វ៉ាន់ស៊ុយ​បេះ​លាង​ទឹក​ឲ្យ​ស្អាត រៀប​ដាក់​ចាន​សំ​ប៉ែត ។
​៨- យក​សាច់ជ្រូក សាច់​បង្កង ត្រសក់ ប៉េង​ប៉ោះ ខ្ទឹម​បារាំង មក​ច្របល់​ចូលគ្នា ចាក់​ទឹកត្រី អំបិល ស្ករស​ ​ម្សៅ​ស៊ុប ទឹក​ក្រូចឆ្មារ ភ្លក់​មើល​ឲ្យ​ល្មម ហើយ​ច្រក​ចូលទៅក្នុង​ប៉េងប៉ោះ​ដែល​ឆ្លាក់​ទុក​នោះ​យក​ពងមាន់​ចាក់​ពី​លើ​ ​មួយ​បន្ទះៗ​ហាន់​ស្លឹក​វ៉ាន់ស៊ុយ​ឲ្យ​ល្អិ​តៗ រោយ​ឲ្យចំ​កណ្ដាលព​ង​ក្រហម​ទើប​យក​ទៅ​រៀប​ដាក់​ចាន​ដែលមាន​ស្លឹក​ ​វ៉ាន់ស៊ុយ​នោះ

ឆាសាច់គោបន្លែត្រកួន

គ្រឿងផ្សំ
សាច់គោ ២៨០ ក្រាម, ទឹកបង្គាខាប់ៗ ស្លាបព្រាកាហ្វេ,ខ្ទឹមស ចិញ្ច្រាំៗស្លាបព្រាកាហ្វេ និង ខ្លាញ់ ៣ ស្លាបព្រាបាយ។
គ្រឿងផ្សំ
សាច់គោ ២៨០ ក្រាម, ទឹកបង្គាខាប់ៗ ស្លាបព្រាកាហ្វេ,ខ្ទឹមស ចិញ្ច្រាំៗស្លាបព្រាកាហ្វេ និង ខ្លាញ់ ៣ ស្លាបព្រាបាយ។
គ្រឿងសម្រាប់ប្រឡាក់សាច់
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ , ម្សៅឆាកន្លះស្លាបព្រាកាហ្វេ និង ប្រេងឆាកន្លះស្លាប ព្រាបាយ។
គ្រឿងទឹកខាប់
អំបិល, ស្ករ និងម្សៅឆាមួយមុនៗកន្លះស្លាបព្រាកាហ្វេ និង ទឹក ២ ស្លាបព្រាបាយ។
វិធីធ្វើ
១- លាងសាច់គោឱ្យស្អាត និងហាន់ជាបន្ទះៗរួចហើយដាក់ច្របល់ចូលគ្នុងគ្រឿង សម្រាប់ប្រឡាក់សាច់ ដោយផ្អាប់ទុករយៈពេល ១៥ នាទី។
២- លាងត្រកួនឱ្យស្អាត និង កាត់ជាកំណាត់ខ្លីៗ។
៣- ដាក់ខ្លាញ់ចូលក្នុងខ្ទះ រង់ចាំខ្ទះក្ដៅហុយផ្សែង ទើបចាក់ខ្ទីមសញ្ច្រាំចូលបំពង់, ចាក់ទឹកបង្គាខាប់ចូល, ដាក់ត្រកួនចូលឆាទាល់តែទល់ល្អ ទើបចាក់សាច់គោចូលឆា ត្រឡប់ចុះឡើង ហើយជាចុងក្រោយ ចាក់គ្រឿងទឹកខាប់ចូល និង រំងាស់ទាល់តែពុះ ទើបដួសដាក់ចានទុកជាការស្រេច៕

ឆាមឹកផ្អែមរសជាតិឆ្ងាញ់


គ្រឿងផ្សំ
- យកមឹកតូចល្មម ១ គីឡូក្រាម
- ស្ករត្នោត ២៥០ ក្រាម
      - អំបិលកន្លះស្លាបព្រា
- ទឹកត្រី ១,៣ កូនចានតូច
- ទឹកស្អាតមួយកូនចានតូច
វិធីធ្វើ
១- លាងមឹកឲ្យស្អាតល្អ វះយកភ្នែក និង មាត់ចេញ។
២- ដាក់ស្ករ អំបិល ទឹកត្រី និង ទឹកស្អាតចូលក្នុងឆ្នាំងខ្ទះ រួចហើយលើកដាក់ដាំលើ ចង្ក្រានភ្លើង។ ពេលក្តៅបន្តិច កូរឲ្យបានប្រហែលជ័រព្នៅភ្លក្សរសជាតិមើលថា ផ្អែម ឡែមៗ ឬ អត់។
៣- ដាក់មឹកចូលទៅ ទឹកក្នុងមឹកនឹងបញ្ចេញមកបន្ថែមក្នុងគ្រឿងផ្សំ។ ពេលនេះ ហាមកូរ ដាច់ខាត ព្រោះសាច់មឹកអាចដាច់ដោចចេញពីគ្នា ប៉ុន្តែត្រូវប្រើ់ស្លាបព្រាចាំដួសពពុះ ដែល អណ្តែតមកលើផ្ទៃមឹកចេញ។ រង់ចាំរហូតទឹកដែលរំងាស់ចម្អិននេះចាប់ផ្តើមខាប់ តែកុំឲ្យ ក្លាយដល់ជ័រព្នៅ ព្រោះអាចបណ្តាលឲ្យទទួលទានមិនឆ្ងាញ់។ បើទឹកក្នុងខ្លួនមឹកមិនសូវចេញ មកអាចថែមទឹកស្អាតបន្តិចបន្តួចទៀតក៏បាន។
៤- ដាក់ចានទទួលទានជាមួយបាយ។
កត់សម្គាល់
- បើមឹកធំ គួរហាន់ជាបន្ទះតូចៗល្មម។
- ទឹកសម្លដែលសល់ពីការដួសមឹកចេញពេលដែលឆ្អិន អាចដាក់មឹកស្រស់ ឬ បង្គាចូលបន្ថែមទៀតក៏បានដែរ៕