HTML Free Code

Thursday, February 9, 2012

របៀបតំឡើងវីនដូពីរដោយសុវត្ថិភាព


តើលោកអ្នកនិយមប្រើវីនដូពីរលើម៉ាស៊ីនតែមួយដែរឬទេ? មុននឹងចូលដល់ការតំឡើង សូមពិនិត្យមើលគុណសម្បត្តិ និងគុណវិបត្តិដែលកើតមានៈ
*** គុណសម្បត្តិ

  • អាចឲ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដំណើរការបានលឿន (ព្រោះកម្មវិធីតិចជាងវីនដូ១)
  • កម្មវិធីតិចងាយស្រួលសំអាត និងរៀបចំ Registry
  • ពេលវីនដូមួយមានបញ្ហា នៅតែអាចចូលទៅវីនដូមួយទៀតបាន។
*** គុណវិបត្តិ
  • ពិបាកការពារការឆ្លលរាលដាលនៃមេរោគ (ការពារបានតែឌ្រាយ System)
  • ចាំបាច់ត្រូវប្តូរទៅមក បើសិនកម្មវិធីដែលចង់ប្រើមិនឋិតនៅលើ វីនដូដែលកំពុងបើក (ឧ. បើក Window XP​ ហើយចង់ប្រើ VB.NET ដែលនៅលើ Window 7)
  • ពេលខ្លះត្រូវតំឡើងកម្មវិធីជាន់គ្នា ដូចជា Microsoft Word​, Excel ជាដើម។
ឥឡូវនេះ សំបុកអាយធីនឹងបង្ហាញជូនការតំឡើងទាំងពីរនេះ ឲ្យបានត្រឹមត្រូវ
  1. ដំបូងអ្នកគួរតែតំឡើងវីនដូ XP មុន
  2. បន្ទាប់មកគឺតំឡើងវីនដូ សេវេន
*** ករណីតំឡើងវីនដូ សេវេនមុន ពេលដែលអ្នក Boot កុំព្យូទ័រនោះ វានឹងចូលដោយស្វ័យប្រវត្តិទៅវីនដូ XP (ដែលតំឡើងក្រោយ)………..
វាដូចជា លោកអ្នកមានវីនដូតែមួយអញ្ចឹងដែរ! វាមានន័យថា File Boot របស់វីនដូសេវេនត្រូវបានបាត់ ដោយការចំលងជាន់ពីលើ ឬលុបចោល!!! តែកុំបារម្ភ! សំបុកអាយធីបានរកឃើញគន្លឹះ សំរាប់ស្រាយបញ្ហានេះ…..
លោកអ្នកគ្រាន់តែវាកូដ បីបន្ទាត់ខាងក្រោមនេះ នោះវានឹងបង្កើត File Boot ថ្មីដែលអាចឲ្យយើងចូលវីនដូទាំងពីរបានវិញ
  • bootrec /FixMbr
  • bootrec /FixBoot
  • bootrec /RebuildBcd
មួយវិញទៀត លោកអ្នកអាចសាកល្បងប្រើ កម្មវិធី EasyBCD ដែលជាកម្មវិធីជំនួយដល់ការ Boot វីនដូច្រើន។

ដូច្នេះ អ្នកលែងបារម្ភពីការតំឡើងវីនដូច្រើនទៀតហើយ ព្រោះវាមានដំណោះស្រាយ! ទោះបីតំឡើងមួយណាមុនក៏ដោយ។ យ៉ាងណាមិញ ដើម្បីជៀសវាងភាពស្មុគស្មាញ សូមលោកអ្នកតំឡើងវីនដូ XP មុនទើបជាការប្រសើរ។

0 comments: