HTML Free Code

កំសាន្ត

រូបភាពវេទមន្ត៖ គ្រវីក្បាលរបស់អ្នក

គ្រវី​ក្បាល​របស់​អ្នក អ្នក​នឹង​មើល​ឃើញ​រូបភាព​ដែល​បង្កប់​នៅ​ក្នុង​រូប​នេះ :D

តើអ្នក​ជឿ​ថាខ្ញុំ​អាច​ទាយពី​ចិត្ត​របស់​អ្នក​ដឹង​រឺ​ទេ?

បើ​អ្នក​លឺ​គេនិយាយថា “ តើអ្នក​ជឿ​ថាខ្ញុំ​អាច​ទាយពី​ចិត្ត​របស់​អ្នក​ដឹង​រឺ​ទេ?” អ្នកប្រកដ​ជាឆ្លើយថា​ ខ្ញុំ​មិនជឿឡើយ តើអ្នក​ដឹង​យ៉ាង​ម្តេច​កើត ថា​ខ្ញុំ​គិត​អ្វីនោះ? នេះ​ជាចម្លើយ​ទូទៅ​មួយ​ដែល​អ្នក​ទាំងអស់គ្នា​ប្រាកដ​ជា​ឆ្លើយ​ដូច​នេះ តែ​ខ្ញុំ​សូម​អះអាង​ថា​ខ្ញុំ​ប្រាកដ​ជា​ដឹង​ថា​អ្នក​ពិត​ជា គិត​អ្វី​នោះ​ ដោយគ្រាន់តែ​អ្នក​ឆ្លើយនូវ​សំណួរ​របស់​ខ្ញុំ ចំនួន ៦ សំណួរ​ ដោយ​គ្រាន់​តែ​ឆ្លើយថា មាន រឺ មិនមាន ប៉ុណ្ណោះ។
អ្នក​ឆ្ងល់​ហើយមែន​ទេ?
អញ្ចឹង​សូម​សាកល្បង​ជាមួយ​គ្នាមួយ​ក្តា​មើល!
>> លក្ខខណ្ឌ​លេង
-សូម​ជ្រើស​រើស​លេខណាមួយក្នុង​ចំណោម ១-៦៣ ដោយ​លាក់​ក្នុង​ចិត្ត​របស់​លោក​អ្នក​(មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ឡើយ)
-នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់​លេខ (មាន ៦ ប្រអប់) បើ​ប្រអប់ណា​មួយ​មាន​លេខ ដែល​អ្នកបាន​គិត​ក្នុង​ចិត្ត​នោះ​អ្នក​គ្រាន់​តែ​និយាយថា មាន តែ​បើ​គ្មាន​ទេ និយាយថា មិនមាន នោះ​ខ្ញុំ​នឹង​ធ្វើ​ការ​សួរ​រហូតដល់​អស់​ប្រអប់​នោះ។
-ពេល​ដែលការ​សួរ​របស់​​ខ្ញុំ​​បាន​បញ្ចប់​ ខ្ញុំ​នឹង​អាច​ទាយ​ត្រូវ​ថា​ លេខ​របស់​អ្នក​ដែល​គិត​ក្នុង​ចិត្តនោះ​គឺ លេខ នេះ​ ឫ​ លេខ​នោះ ហើយ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ខាន​នៅ​ពេល​ដែល​ខ្ញុំ​ទាយ​លេខ​នោះ​ ត្រូវ។
ដោយសារ​តែ​ យើង​មិន​អាច​ស្ថិត​នៅ​ត​ទល់​មុខ​គ្នាបាន​ ដូច​នេះ​ការ​ទស្ស​ទាយ​នេះ​ពិ​ត​ជា​មានការលំបាក​ ដូច​ច្នេះ​ខ្ញុំ​សូម​ប្រាប់​នូវ​គន្លឹះ​ អាថ៌​កំបាំង​នេះ​តែ​ម្តង​ទៅ…
ឧទាហរណ៍ថា អ្នក​បាន​សំរេច​ចិត្តជ្រើសរើសលេខមួយ​ក្នុងចន្លោះ ១-៦៣ ដោយ​លាក់​វា​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ហើយ​រង​ចាំខ្ញុំ​ទាយថា​លេខ​នោះ​ជា​ លេខ​ប៉ុន្មាន (សន្មត់លេខ​នោះ​គឺ​លេខ ៣៥)
ជំហានទី១៖
-ខ្ញុំនឹង​បង្ហាញ​នួវ​ប្រអប់ទីមួយដល់អ្នក បើ​លេខ​នោះ​មាន​ក្នុង​ប្រអប់នេះ អ្នក​ត្រួវ​និយាយថា​ មាន តែ បើ​គ្មាន​ទេ​ សួម​និយាយថា មិនមាន។
ប្រអប់ទី១
1
ក្នុង​ប្រអប់ខាងលើ​ពិតជាមាន លេខ ៣៥ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 ទុក
ជំហានទី២៖
-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ពីរ​ ដូច​ខាង​ក្រោម៖
ប្រអប់ទី២
2
ក្នុង​ប្រអប់ខាងលើ​ពិតជាមាន លេខ ៣៥ ទៀត​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុក
ជំហានទី៣៖
-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​បី ដូច​ខាង​ក្រោម៖
ប្រអប់ទី៣
3
ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទៀតទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែល
ជំហានទី៤៖
-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​បួន ដូច​ខាង​ក្រោម៖
ប្រអប់ទី៤
4
ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទៀតទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន ម្តង​ទៀត។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែលម្តង​ទៀត
ជំហានទី៥៖
-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ប្រាំ ដូច​ខាង​ក្រោម៖
ប្រអប់ទី៥
5
ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែល
ជំហានទី៦៖
-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ប្រាំមួយ ដូច​ខាង​ក្រោម៖
ប្រអប់ទី៦
6
ក្នុង​ប្រអប់ខាងលើ​​មាន លេខ ៣៥ ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។
>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 + 32
ជំហានទី៧៖
នេះ​ជាចុង​បញ្ចប់នៃការសួរ បន្ទាប់មក​ខ្ញុំ​ក៏​ទាយ​បាន​ថា​លេខ ដែល​លោក​អ្នក​លាក់​នោះ​គឺ លេខ
1 + 2 + 32 = 35
ត្រូវមែនទេ? ឆ្ងល់មែនទេ?
ចំណាំ៖ ក្នុង​ប្រអប់​នីមួយៗ​តែងមានលេខ ក្បាល ( row 1, column 1) ផ្សេងៗគ្នា
ប្រអប់ទី១, ២, ៣, ៤, ៥, ៦ មានលេខក្បាល​រៀងគ្នា ១, ២, ៤, ៨, ១៨, ៣២
-បើ​ប្រអប់ណាមួយ​មាន​លេខ ដែល​គេលាក់ (គេ​និយាយថា មាន) អ្នកត្រួវ​រក្សាទុក​លេខ​ក្បាល​នៃ​ប្រអប់​ទាំងនោះ ដើម្បី​បូក​បញ្ចូលគ្នា​ រកនូវ​លេខ​ដែល​លាក់នោះ។
-តែ​បើប្រអប់ណា​ដែលគ្មានលេខ ដែលគេ​លាក់ (គេនិយាយថា មិន​មាន) អ្នក​ត្រូវ​រំលង​ចោល​ដោយ​មិន​យក​ លេខ​ក្បាល​នៃ​ប្រអប់នោះ​មក​បូក​បញ្ចូលឡើយ។
សូម​សាកល្បង​ដោយ​ខ្លួន​អ្នក និង​ជាមួយ​មិត្តភក្តិអ្នក ចុះ​ពិត​ជា​សប្បាយ​មិនខាន!

តើ​អ្នក​មើល​ឃើញ​រូ​ប​មុខ​ចំនួន​ប៉ុន្មាន​ក្នុង​រូប​នេះ?



0 comments: