HTML Free Code

(*_*)Ya Minhoo(*_*)

Korean Star

KUN Chanthy

BBA2-A

Aloy Click

BBA2-A

Anit Hebi

My Young Sister

Nikun

The most popular Singer in my mind

Aok Sokunkhanha

We love her so much

Nokia 5233

Aloy Click

Nokia 5233

Aloy Click

Showing posts with label កំនាព្យ. Show all posts
Showing posts with label កំនាព្យ. Show all posts

Sunday, February 12, 2012

ភ្លៀងធ្លាក់ក្នុងកុមារភាព

    ថ្ងៃបាក់រសៀលលាកំដៅ ព្រះពាយមិនស្ងៀមប្រឹងផាយផាត់ វស្សាន្តរដូវមេឃភ្លៀងធំ ផ្គរស្រែកគំរាមប្រាប់ព្រឹក្សព្រៃ ភ្លឺផ្លេកបន្ទោរជះផ្លែតៗ មិត្តភ័ក្តិស្រែកហៅពីក្រៅផ្ទះ រូបកាយទទេគ្មានជំពាក់ គង្គាបរិសុទ្ធឥតល្អក់ល្អៀង សសៃទឹកភ្លៀងធ្លាក់ពីមេឃ មានពពកសមានទឹកថ្លា ភ្លៀងធ្លាក់រណ្តំដូចចម្រៀង គ្រួសារទាំងមូលនៅជួបជុំ ទឹកភ្លៀងត្រជាក់សែនកក់ក្តៅ គ្រួសារធ្លាប់តូចប្រែជាធំ
    ពពកពណ៌ខ្មៅមីររសាត់ ធម្មជាតិលែងស្ងាត់ផ្តើមតន្ត្រី។ រុក្ខារលំដេកដួលដី រន្ទះវឹងវៃជ្រែកអាកាស។ រង្សីក្រឡែតភ្លឺត្រចះ រួសរាន់រូតរះរត់ចូលភ្លៀង។ តំណក់ទឹកធ្លាក់សព្វសារពាង្គ ប្រៀបដូចចង់លាងភពលោកា។ តើនៅលើមេឃល្អយ៉ាងណា? មានទេវតាមានឥន្ទព្រហ្ម។ កង្កែបហ៊ីងច្រៀងលាន់រងំ ដណ្តប់ផាហ៊ុមឲ្យរូបខ្ញុំ។ យាយតាកូនចៅពូមីងអ៊ំ រស់សុខដុមក្នុងពេលភ្លៀង៕

រសៀលម៉ោងប្រាំ


    រសៀលម៉ោងប្រាំចាំផ្លូវស្រី នេត្រាគាប់ជូនតែមួយដង ស្រម៉ៃរហូតស្ទើរនឹងឆ្គួត មិនអាចរកពាក្យថ្លែងវាចារ មើលអូនរាល់ថ្ងៃចិត្តលាក់លៀម ជំពប់ល់ស្រីតែមួយនាក់ ឃើញអូនតុបតែងល្អែងស្រស់ស្អាត ចង់ឈ្លេចសួរអូនពីការពិត ពុកអើយកុំប្រើទោះរវល់ ម៉ោងប្រាដល់ហើយមិនទំនេរ ផុតពីម៉ោងប្រាំចាំពុកប្រើ ព្រោះពន្លកស្នេហ៍កូនទើបរះ ថ្ងៃនេះម៉ោងប្រាំចាំមិនឃើញ បើពិតចិត្តបងពិតល្អក់ខ្វង់ ស្អែកនេះជួបអូនឆ្លៀតរឿងមួយ ជូនកូនសំបុត្រខ្លឹមអត្ថន័យ ហុចសំបុត្រឲ្យអូនអៀនអន់ ស្រីកញ្ឆក់យកទៅឥតបែរ ម៉ែអើយកុំឆ្ងល់ចាំកូនប្រាប់ សូមម៉ែកុំយល់​ថាពណ៌លឿង មួយយប់ខ្ញុំងប់នឹងខ្នើយឱប សុបិន្តឃើញថាបានជិះទូក ម៉ោងប្រាំថ្ងៃនេះអរលាយភ័យ ស្រឡាញ់ឬខឹងកើតចិត្តស្អប់ ឃើញអូនដើរមកភក្រ្តញញឹម ស្រីថាមានចិត្តធ្លាប់គិតដល់ អូនសួរទូរស័ព្ទលេខប៉ុន្មាន? តែអូនមានចិត្តនៅព្រួយភ័យ “Hello darling!How are you? If you see it, please reply វីវរៗស៊យហើយខ្ញុំ ខ្ញុំគេចតែរៀនមិនស្គាល់គ្រូ ម៉ោងប្រាំចំណាំស្រីទៅរៀន ស្រីថាប្រុសប្រូមានកលល្បិច ពុទ្ធោ!ខ្ញុំអើយឆ្លើយយ៉ាងណា ខ្លួនគ្មាចំណេះឲ្យសមស្រប
    អូនដើរកាត់ដីមុខផ្ទះបង ក្នុចិត្តកួចប៉ងពៅស្នេហា។ ក្តីស្នេហ៍រិតរួតណែនឱរា ត្រឹមអន្ទះសាចង់ជួបភក្រ្ត។ ឃើញហើយចិត្តរៀមរែងជំពាក់ ចង់តែបញ្ជាក់ទាន់ក្តៅចិត្ត។ ឫកពារឆ្លៀវឆ្លាតគួរកួចនិត្យ តើស្រីធ្លាប់គិតដល់បងទេ? ម៉ែអើយមិនយល់សូមកុំជេរ ព្រោះកូនចាំគេនៅមុខផ្ទះ។ ម៉ែជេរចុះបើកូនមានះ កូនសូមសំពះប្រាប់តាមត្រង់។ ឬមួយអូនញើញអស់ចិត្តចង់ មានអូនស្រោចស្រង់ទើបផុតភ័យ។ ប្រាប់ឲ្យអស់ព្រួយពីហរទ័យ ថាអូនក្មេងវ័យបងសុំស្នេហ៍។ ស្រីធ្វើភ្នែកស្លន់ហាក់ឆ្ងល់ដែរ បងអរឡើងម៉ែគាត់សួររឿង។ ម៉ែកុំស្រអាប់រឺព្រឿងៗ រឿងនេះគឺរឿងពណ៌ផ្កាឈូក។ ថើបឱបក្រសោបរមូរពូក ខ្ញុំដេកដូចជ្រូកដល់ម៉ោងដប់។ ព្រោះចាំសម្តីស្រីត្រឡប់ ហើយពៅធុញថប់តប់ប្រមល់។ មកជិតទន្ទឹមផ្ទឺមយោបល់ តែអកុសល់អូនជាស្រី។ ទុកវាគ្រាន់បានផ្សាសំដី ខ្លាចពាក្យស្រដីពាក្យកាឡៃ។ Please tell the true and don’t lie Good dream to night, i miss you.” អង់គ្លេសទាំងដុំដាក់ព្រូៗ តើត្រួវគិតគូរតបដូចម្តេច? ពេលនេះខ្ញុំគ្មានស្តីបន្តិច ផ្ញើរសាររាប់ភ្លេចម្តេចមិនតប។ បើអត់សិក្សាការប្រកប ធ្វើមាត់ម្ហេបម្ហបចប់ហើយខ្ញុំ!!!

ម៉ែឃើញ…


    រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ រកប្រាក់យប់ថ្ងៃទោះនឿយណាយ ម៉ែឃើញកូនខុសខឹងហើយបាត់ ម៉ែឃើញកូនតាម ចិត្តត្រេកអរ ម៉ែឃើញកូនស្អាតសង្វាតរៀន ម៉ែមានអំនួតមុខមានន័យ ម៉ែឃើញក្មេងៗជំនាន់ក្រោយ នឹកព្រួយកូនៗខ្វះវិចារណ៍ ម៉ែឃើញពាក្យចាស់ច្រើនបានផល ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់ ម៉ែឃើញកូនល្អអស់បារម្ភ ម៉ែឃើញសរសើរកូនចេះគិត
    ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ ទុកឲ្យកូនចាយសប្បាយអរ។ ជេរស្តីម៉ាត់ៗចង់ឲ្យល្អ ឃើញកូនភូតភរម៉ែភាំងភ័យ។ ឃើញកូនបានពានរង្វាន់ជ័យ រៀនឲ្យវាល្បីអញ្ចឹងណា។ បណ្តែតបណ្តោយលង់អាត្មា ទើបខំស្តីថាពន្យល់ប្រាប់។ ឲ្យកូនចេះវាស់ថ្លឹងថ្លែងស្តាប់ ទុកជាក្បួនច្បាប់ល្អវិសិធ្ឋ។ ម៉ែឃើញកូនខំសប្បាយចិត្ត ម៉ែអរពេកពិតកូនរុងរឿង៕

ផ្កាដុះវាលស្រែ


    ផ្កាត្រកួនស្វាយចាយក្នុងស្រែ ផ្កាក្រជីបស្រស់ក្រហមផូរ ផ្កាឈូករហង់រំចង់ឆើត ឃើញផ្ការីកស្រស់រំភើបចិត្ត ផ្កាស្រែឆ្លុះពណ៌នឹងវាលស្មៅ ឃើញសោភ័ណផ្កាចង់និត្យនែប រដូវវស្សាផ្ការីកស្រស់ ពណ៌ក្រហមសលឿងខៀវស្វាយ
    ប្រណាំងហូរហែនឹងផ្កាស្នោ រីកតាមដងអូរល្អប្រណីត។ ផ្កាម្អមខំអើតក្បែរព្រលឹត នាសាផ្តេកផ្តិតពិដោរទេព។ សន្ទូងស្រែស្រូវបណ្តោយទ្វីប ត្រកងផ្កាក្រេបគន្ធាសាយ។ នាសាបបោសមិនជិនណាយ ផ្ការីកសប្បាយនឹងធម្មជាតិ៕

ខ្ទមស្បូវផ្ទះខ្ញុំ


    ផ្ទះខ្ញុំខ្ទមស្បូវនៅវាលស្មៅ អាកាសស្រឡះមានព្រឹក្សព្រៃ មានកូនត្រពាំងមានទឹកប្រើ មានគ្រែរនាបរៀបសមរម្យ មានភ្នាក់ឫស្សីហាលអាវខោ បងប្អូនជួបជុំគ្មានរវាត មុងមួយគ្នាដប់សព្វសុខកាយ ផ្ទះតូចចង្អៀតចិត្តល្អជា
    កណ្តាលស្រែស្រូវលាស់ខៀវខ្ចី ត្នោតតឿត្នោតលៃឫស្សីជុំ។ ផ្ទះគ្មានជណ្តើរតែសុខុម កន្ទេលក្រហមក្រាលជូនញាតិ។ បង្អួចចំហមិនចង្អៀត យប់ចងមុងទៀតដេកជុំគ្នា។ ក្នុងចិត្តសប្បាយរួមនិន្រ្ទា ក្រមែនទ្រព្យាតែមង្គល៕

វិមានអ្នកក្រ


    វិមានអ្នកស្រែក្បែរជើងភ្នំ ដីឥដ្ឋចំបើងបូកអាចន៍គោ ដំបូលប្រក់ស្បូវច្រូតពីព្រៃ ការពារទឹកជន់ឥតស្រណោះ ទ្វារចងខ្សែព្រាលអូសង៉េតង៉ត ក្រោមផ្ទះជ្រូកទាដេកគរគោក នៅសំយាបផ្ទះចងអង្រឹង ជាក្រោលចងគោកិច្ចការស្រែ ក្រោមដើមពុទ្រាមានត្បាល់បុក ដើមអំពិលទឹកវឹកផ្លែផ្កា វស្សាលុយទឹកភក់ប៉ិចប៉ាច់ យប់ភ្លៀងរងារអង្គអញ្ជលី នេះហើយវិមានអ្នកក្រីក្រ គ្មានទេសក្តិយសគ្មានលុយចាយ
    វាលស្រូវចុងភូមិជិតដងអូរ យក៍បិទជញ្ជាំងឫស្សីខ្ទាស់។ សង់ផុតពីដីអណ្តែតខ្ពស់ លិចអស់ខាននៅខានដេកជ្រក។ បង្អួចស្លឹកត្នោតដោតដើមពក មាន់ញីមាន់គកជ្រកនៅដែរ។ យប់ឡើងបោះស្នឹងច្រើនហូរហែ ម្ចាស់ដេកនៅដែរយាមមាន់ទា។ ស្រិតអង្ករទុកគ្រាន់ភោក្តា បេះបានចែកគ្នាឆីវក់វី។ ពេលប្រាំងដើរធ្មេចហុយធូលី យប់មេឃល្អជាដេកមើលផ្កាយ។ ជីវិតបវរឥតជិនណាយ តែរស់សប្បាយនឹងធម្មជាតិ៕

ផ្កាឈូក


    ផ្កាឈូករីកស្រស់លើផ្ទៃបឹង សោភ័ណបុប្ផាល្អឆោមឆាយ ផ្កាឈូកវរលក្ខណ៍ដុះពីភក់ ប្រែជាឱសថប្រោសចិន្តា ផ្កាឈូករហង់ក្នុងគង្គា រាយពាសផ្ទៃបឹងរីកហែរហូរ ឈូករីកប៉ប្រឹមញញឹមស្រស់ បានឈូកកំដរដួងចិន្តា
    ភ្នែកគន់សំលឹងឥតមានណាយ នាំចិត្តសប្បាយណាយទុក្ខា។ គួរធំអាក្រក់ដិតនាសា អារម្មណ៍ស្រស់ថ្លាត្បិតពិដោរ។ រេរាំកាយាតាមជំនោរ ទេសភាពពេញពោរហាក់សួគ៌ា។ កវីខ្ញុំរស់លែងកំព្រា ទឹកខ្មៅប៉ាការស់និរន្តន៍អើយ៕

បេះដូងបងសំរាប់អូន


    បេះដូងបងមួយកាត់ជូនចរណៃ បេះដូងបងផ្ញើរជូនលំអងផ្កា បេះដូងបងប្រាប់ឆាប់វិលណា៎ពៅ បេះដូងបងផ្តាំទៅកែវវមិត្រ បេះដូងបងយំដង្ហោយហៅអូន បេះដូងរណ្តំរណ្តំរកម្ចាស់ស្នេហ៍ បេះដូងបងចាំចាំលំអងផ្កា បេះដូងសោកសៅរង់ចាំដំណឹង
    ដោយចិត្តភក្តីចំពោះស្នេហា មួយទងសោភាពំងារដួងចិត្ត។ បងនឹកឆោមឆ្លៅស្ទើរផុតជីវិត វិលមករួមស្និទ្ធស្នេហ៍ពិតឥតប្រែ។ ចិន្តាស្រពោនត្បិតបាត់មាសមេ កន្លងថ្ងៃខែអូនបាត់សូន្យឈឹង។ រញ្ជួយឱរ៉ានឹកស្រីព្រលឹង ចាំពៅព្រលឹងវិលវិញណា៎អូន…

បើសិនមានថ្ងៃស្អែក


    បើសិនបងមានសល់ថ្ងៃស្អែក នូវការថ្នាក់ថ្នមពីហឫទ័យ បើសិនបងមានសល់ថ្ងៃស្អែក សូមយើងបានរស់នៅក្បែរគ្នា បើសិនបងមានសល់ថ្ងៃស្អែក ថាបងស្នេហ៍អូនលុះអវសាន្ត បើសិនបងមានសល់ថ្ងៃស្អែក បេះដូងបងកាត់ជូនត្រាណត្រើយ
    រៀមសូមរំលែកជូនស្រស់ស្រី សមចិត្តបេតីស្រស់ពំងារ។ សូមកុំឲ្យបែកមុំសោភា ជាគូទ័យាសុខក្សេមក្សាន្ត។ រៀមបងសូមស្រែកប្រកាសថ្កាន គ្មានថ្ងៃប្រែប្រាណពីពៅឡើយ។ បងសូមរំលែកចិត្តបងហើយ ជាតិនេះជាតិក្រោយស្នេហ៍តែអូន៕

ខ្មែរត្រូវថែកេរ្តិ៍


ស្មារតីកូនខ្មែរតាំងចិត្តកូនម៉ែកំលាំងកូនឪ
រួបរួមសាមគ្គាការពារលំនៅកំចាត់សត្រូវ

កុំនៅអល់អែក។
ដៃកាន់អាវុធតាំងចិត្តមោះមុតវាយលត់ពួកក្អែក
កាប់គាស់ចូងចាំងខ្លាំងដូចជាដែកនាំគ្នាបំបែក

ខ្មាំងជាជម្រាក។
សូត្រមន្តអាគមលោកគ្រូចារផ្លុំបាលីគ្រប់ពាក្យ
ព្រលឹងដូនតាមហាគុននាគសណ្ឋិតកិតកៀក

ការពារកូនចៅ។
ដីកេរ្តិ៍ម្លប់ត្នោតខ្មែរមិនត្រូវឆោតឲ្យយួនសៀមនៅ
វាយយកមកវិញទាំងត្រជាក់ក្តៅអាចោរថ្លើមខ្មៅ

ត្រូវតែអន្តរាយ។
ដីខ្មែរខ្មែរម្ចាស់អាទមិឡគ្មានសាសន៍ត្រូវតែខ្ចាត់ខ្ចាយ
កុំចង់ឈ្លានពានខ្មែរហ៊ានបង់កាយជីវិតមិនស្តាយ

ថែកេរ្តិ៍ដូនតា។
ខ្មែរត្រូវស្រួលស្រុះនាំគ្នាដាំដុះគំនិតស្នេហា
ទឹកដីព្រៃភ្នំប្រាសាទសិលាជាតិនិងសាសនា

ព្រះមហាក្សត្រ៕

ស្នេហាជាអ្វី??


    ស្នេហាគឺជារសទឹកឃ្មុំ ស្នេហាប្រៀបបានទឹកអម្រិត ស្នេហាគឺជាថ្នាំបំពុល សប្បាយក្លាយទុក្ខសោករីងរៃ ស្នេហាគឺជាតូរ្យតន្ត្រី ស្នេហាមានឫទ្ធិខ្លាំងចេស្តា ស្នេហាគឺជាភ្លើងអគ្គី ស្នេហាជាទ្រព្យសុខនឹមនួន
    ដ៏ផ្អែមភិរម្យក្នុងជីវិត ប្រស់ព្រំដួងចិត្តមានរស្មី។ វិលវល់វង្វេងអស់ស្មារតី ប្រុសស្រីឆ្កួតចិត្តត្បិតស្នេហា។ សណ្តំហឫទ័យឲ្យសុខា បានជួបកាលណាវង្វេងខ្លួន។ ទន្ទ្រានញាំញីសោកផ្ទួនៗ បើសិនភ្លេចខ្លួនអាចស្ងួនអវិចិយ៍៕

គ្មានទេពាក្យថាស្នេហ៍


    (ប)អូនអើយប្រាប់បងបានដែរទេ? តើព្រមយកបងធ្វើសង្សារ (ស)ពេលនេះអូនក៏ចង់ប្រាប់បង កុំឲ្យខាតពេលទៅវែងឆ្ងាយ (ស)ចិត្តអូនគ្មានទេពាក្យស្នេហា បងជាបងប្រុសដែលប្អូនស្និទ្ធ (ប)ពិតមែនរឺអូន?កុំថាលែង បងពិតស្មោះស្ម័គ្រមិនសាវា (ប)ស្នេហ៍បងស្ម័គ្រស្មោះលើអូនពិត ចាំបាច់ពិសោធន៍យូរធ្វើអី? (ស)បងអើយអូនមិនបានថាលេង សូមបងកុំគិតយល់ផ្លូវខុស (ប)អូនបង?ម្តេចអូនប្រាប់ដូច្នោះ បើបងខុសមែនសូមអូនស្តី (ប)ឫអូនអន់ចិត្តនឹងពាក្យបង បងពិតមិនបានដឹងខ្លួនខុស (ស)ខ្ញុំមិនចង់ប្រាប់អ្វីច្រើនទេ បើបងព្រមរាប់ជាប្អូនស្រី (ប)ធ្វើចិត្តមិនបានទេពន្លក ធ្លាប់ថើបអង្អែលកាយជីវា (ស)សូមកុំរំលឹកទៀតឲ្យសោះ បើនៅតែរឹងធ្វើតាមចិត្ត (ប)ម្តេចធ្វើដូច្នេះដាក់មកបង? បោះបង់បងចោលកាត់និស្ស័យ (ស)ខ្ញុំធ្លាប់ប្រាប់បងរួចម្តងហើយ នៅតែចចេសតាមស្នេហា (ស)ចរិតដូចបងប្រាប់ចុះណា ឃើញភ្លាមស្នេហ៍ភ្លែតមិនដឹងខុស (ស)បើបងមិនព្រមធ្វើបងប្រុស មួយជីវិតនេះឈប់មករាប់ (ប)បានៗបងព្រមតាមចិត្តស្រី ឲ្យបងសូមទោសប្អូនស្រីចុះ (ស)ល្អណាស់បងប្រុសគិតបែបហ្នឹង ប្រាប់ត្រង់ពេលនេះគ្មានអ្នកណា
    ថាចិត្តស្រីស្នេហ៍គិតយ៉ាងណា ឫយល់យ៉ាងណាប្រាប់មកស្រី។ ឲ្យបានដឹងម្តងអស់សង្ស័យ ប្រាប់តាមសេចក្តីនៃដួងចិត្ត។ គ្មានពាក្យសង្សារឲ្យបងគិត មិនដែលហ៊ានគិតលើសហ្នឹងណា។ ប្រើពាក្យសំដែងសាកស្នេហា ពិសោធន៍ចិន្តាដល់ណាថ្លៃ។ មិនមែនប្រឌិតរឺបំភ្លៃ យល់ចិត្តសូមស្រីប្រាប់ត្រង់ចុះ។ មិនបានសំដែងដាក់បងប្រុស បងជាបងប្រុសអូន ប្អូនស្រី។ ឫបងធ្វើខុសទាស់រឿងអ្វី ឲ្យដឹងសេចក្តីពីកំហុស។ ដែលស្តីសាសងប្រាប់មកចុះ ព្រោះសាសាងនោះសាកចិត្តស្រី។ ដឹងត្រឹមមិនស្នេហ៍ចប់សេចក្តី សូមកុំគិតអ្វីរឿងស្នេហា។ ពេលកន្លងមកគិតយ៉ាងណា ម្តេចអូនឆ្លើយថាមិនស្នេហ៍ស្និទ្ធ។ មិនធ្វើបងប្រុសខ្ញុំឈប់គិត ក្នុងមួយជីវិតយើងឈប់ស្តី។ ឫស្រស់នួនល្អងមានអ្នកថ្មី បើមែនគ្មានអ្វីនឹងតវ៉ា។ តែបងកន្តើយមិនស្តាប់ការ ខ្ញុំប្រាប់ហើយណាកុំបន្ទោស។ ខ្ញុំមិនប្រាថ្នាឲ្យកើតទោស ប្រាប់ម្តងទៀតចុះថាខ្ញុំស្អប់។ នៅតែគិតខុសមិនចេះចប់ ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ។ គ្រប់រឿងអ្វីៗបងយល់ខុស បងជាបងប្រុសណាប្អូនណា។ កុំគិតតានតឹងរឿងស្នេហា តែរឿងស្នេហាប្អូនឈប់គិត៕

រកផលជាតិក្រោយ

    ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់       ប្រៀបជាសមុទ្រពុំយល់ត្រើយ 
    ថ្ងៃបន់យប់បន់អង្វរព្រះ                បានរស់ដូចគេក្នុងលោកា 
    សុំត្រឹមខ្ទមមួយជាជម្រក             ជួបជុំបងប្អូនញាតិប្រុសស្រី 
    សុំត្រឹមតិចតួចតែប៉ុណ្ណឹង              ប្រហែលផលកម្មតាមមកជិះ 
    ផលកម្មតបស្នងគ្មានអ្នកដឹង        ទុកផលជាតិក្រោយថ្កើងបវរ
    ពិតវេទនាណាស់ពុំមានស្បើយ    អ្នកសុំទានអើយសែនវេទនា។
    សូមជួបប្រទះភ័ព្វវាសនា              មិនបានវីឡាក៏មិនថ្វី។
    គ្រួសារបានជ្រករួមភក្តី                  បញ្ចៀសដេកដីក្នុងពេលនេះ។
    គ្មានទេវតាដឹងជួយត្រិះរិះ              ជាតិមុនជាតិនេះធ្វើមិនល្អ។ 
    មានតែខំប្រឹងកែលំអ                     កុំឲ្យក្រីក្រព្រោះវេរា៕

ស្តាយពន្លឺច័ន្ទ

    ព្រះចន្ទលើមេឃថ្ងៃដប់ប្រាំ            បំភ្លឺមនុស្សលោកទាំងប្រុសស្រី
    ឱរាត្រីអើយរាត្រីស្ងាត់                    មនុស្សចូលនិន្រ្ទាលង់លក់អស់ 
    ស្រណោះអាល័យដល់រស្មី             ស្តាយណាស់មិនចង់ចូលទៅគេង
    ស្តាយតែចន្ទអើយនៅសែនឆ្ងាយ   ទោះចិត្តកួចផ្សងជិតកាយា 
    ប្រៀបដូចស្នេហ៍ខ្ញុំនៅជើងមេឃ     បានត្រឹមវាចារសាសព្ទឆ្លើយ
    រស្មីជះកាំមកផែនដី                          នាំឲ្យរាត្រីកាន់តែស្រស់។
    យប់ជ្រៅសែនស្ងាត់គួរស្រណោះ     ខ្ញុំនៅស្រណោះតែម្នាក់ឯង។ 
    សែនស្តាយរាត្រីពន់ក្រៃលែង           ចង់គន់ម្នាក់ឯងតាមចិន្តា។
    ឆ្ងាយអើយសែនឆ្ងាយពីហត្ថា           ហាក់គ្មានវាសនាប្រាថ្នាឡើយ។
    នឹកគួរសង្វេគគ្មានល្ហែល្ហើយ             ប៉ុន្តែកាយអើយគ្មានវាសនា៕

ឈប់ខឹងបងទៅ

    មាសស្នេហ៍ៗបែរភក្រ្តមកថ្លៃ​                បងដឹងខ្លួនខុសចំពោះជីវា 
    ម្ចាស់ស្នេហ៍បងអើយកុំមុខ​ស្រពោន     បងស្នេហាស្មោះចំពោះពិសី
    បងសូមសន្យាណាព្រលឹងបង              ឲ្យមេឃដីយកជីវិតបងចុះ
    បែរមកចរណៃកុំបីសង្ការ                       សូមអូនមេត្តាសន្តោសប្រណី។ 
    ញញឹមទៅអូនឈប់ព្រួយហឬទ័យ      សូមអូនប្រណីជឿចិត្តបងចុះ។ 
    បើក្បត់នួនល្អងបងទទួលខុស              បូជាដោយស្មោះចំពោះជីវា៕

សែននឹកស្រុកខ្មែរ

    ឱ!ដីស្រុកខ្មែរជាស្រុកកំណើត             ដងអូរស្ទឹងបឹងសម្រស់ព្រឹក្សព្រៃ 
    ខ្ញុំឃ្លាតតែកាយមិនឆ្ងាយទេចិត្ត             មេគង្គធ្វើការមិនដែលពំនេរ 
    ស្រុកខ្មែរសប្បាយរាល់ថ្ងៃខែឆ្នាំ            កន្លែងកំសាន្តមានច្រើនពេកក្រៃ 
    ពីនាយសមុទ្រខ្ញុំឈរសម្លឹង                 ទិដ្ឋភាពទាំងអស់លើដីស្រុកខ្មែរ
    ទឹកដីល្អឆើតវាលស្រែខៀវខ្ចី                វប្បធម៌ប្រពៃអាល័យម្ល៉េះទេ ។ 
    នឹកឃើញជីវិតរស់លើទន្លេ                   មកដល់ស្រុកគេចិត្តសែនអាល័យ ។
    រូបខ្ញុំចងចាំរហូតសព្វថ្ងៃ                        ប្រាសាទស្កឹមស្កៃអង្គរជាតិខ្មែរ ។ 
    រាត្រីស្ងាត់ឈឹងពេញដោយក្តីស្នេហ៍    ខ្ញុំនឹកឥតល្ហែរថ្ងៃណាទៅដល់ ។

ចង់មកស្រុកខ្មែរ

    ឱស្រុកខ្មែរអើយរូបខ្ញុំនៅឆ្ងាយ                 រសជាតិជីវិតដែលធ្លាប់រងកម្ម 
    ដីអើយ!ដីខ្មែរនៅជាប់ចិន្តា                       វប្បធម៌រុងរឿងស្រុកខ្មែរល្បាញល្បី 
    ឱ!ស្រុកខ្មែរអើយថ្ងៃណាទៅដល់             ខ្ញុំនឹកអ្នកណាស់ទាំងម្ចាស់ចិន្តា 
    ឱ!ដីស្រុកខ្មែរដីល្អថ្លៃថ្លា                            ចរិយាថ្លៃថ្នូរស្រស់ស្រអែមខ្ចី
    ឃ្លាតពិតតែកាយតែចិត្តចងចាំ                  រួចផុតប្រេះស្រាំរស់រានជាថ្មី ។ 
    ទិដ្ឋភាពស្រស់ថ្លាធម្មជាតិប្រពៃ      ​           ចាំច្បាស់រូបស្រីជាទីស្នេហា ។ 
    ទ្រូងសែនខ្វាយខ្វល់ព្រោះឆ្ងាយកាយា      តើដល់ពេលណាជូបស្នេហ៍ភក្តី ។ 
    ខ្ញុំសូមសច្ចានឹងទៅជួបស្រី     ​​​​​​​​​​​​​​​                   រៀបការនឹងស្រីលើដីស្រុកខ្មែរ ៕