- ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់ ប្រៀបជាសមុទ្រពុំយល់ត្រើយ
- ថ្ងៃបន់យប់បន់អង្វរព្រះ បានរស់ដូចគេក្នុងលោកា
- សុំត្រឹមខ្ទមមួយជាជម្រក ជួបជុំបងប្អូនញាតិប្រុសស្រី
- សុំត្រឹមតិចតួចតែប៉ុណ្ណឹង ប្រហែលផលកម្មតាមមកជិះ
- ផលកម្មតបស្នងគ្មានអ្នកដឹង ទុកផលជាតិក្រោយថ្កើងបវរ
- ពិតវេទនាណាស់ពុំមានស្បើយ អ្នកសុំទានអើយសែនវេទនា។
- សូមជួបប្រទះភ័ព្វវាសនា មិនបានវីឡាក៏មិនថ្វី។
- គ្រួសារបានជ្រករួមភក្តី បញ្ចៀសដេកដីក្នុងពេលនេះ។
- គ្មានទេវតាដឹងជួយត្រិះរិះ ជាតិមុនជាតិនេះធ្វើមិនល្អ។
- មានតែខំប្រឹងកែលំអ កុំឲ្យក្រីក្រព្រោះវេរា៕
0 comments:
Post a Comment