HTML Free Code

(*_*)Ya Minhoo(*_*)

Korean Star

KUN Chanthy

BBA2-A

Aloy Click

BBA2-A

Anit Hebi

My Young Sister

Nikun

The most popular Singer in my mind

Aok Sokunkhanha

We love her so much

Nokia 5233

Aloy Click

Nokia 5233

Aloy Click

Showing posts with label អៅលុក. Show all posts
Showing posts with label អៅលុក. Show all posts

Monday, February 27, 2012

បន្ថែមគណនី Gmail ជាមួយ Outlook 2010 ដោយប្រើ IMAP

អ្នកតែងតែបើក Gmail ក្នុង Browser តែពេលនេះខ្ញុំសូមបង្ហាញការតភ្ជាប់ Account Gmail របស់អ្នកក្នុងកម្មវិធី Ms Outlook 2010 ៖

  • សូមចូលទៅ Account Gmail ទៅ Setting  ហើយចុចលើ Forwarding and POP/IMAP bar
  • ត្រង់ 1.Status:  សូមជ្រើសរើស Enable POP for mail that arrives from now on ហើយ Save Change
sshot-2010-05-16-[02-10-50]
បើកម្មវិធី Ms Outlook 2010
តើអ្នកធ្លាប់មានគណនេយ្យក្នុង Outlook 2010 ឬនៅ ? បើអតមានសូមចុច Next សម្រាប់ការបន្ថែម Email account.
SNAGHTML29d6c7f
ជ្រើសរើស Yes សម្រាប់ការបន្ថែម email account ទៅ Outlook
SNAGHTML29f5fc3
ក្នុងករណីអ្នកធ្លាប់ប្រើ ឬមានគណនេយ្យរួចហើយអ្នកក៏អាចបន្ថែមគណនយ្យចូលទៅ Outlook ដោយគ្រាន់តែចុច File —> Add Account នៅពីក្រោម Account Information.
sshot-2010-05-16-[03-20-13]
Outlook 2010 ជាទូទៅវាបានស្គាល់ការដំណើរការដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នក Enable POP ដោយគ្រាន់តែបញ្ចូល email address និង password បន្ទាប់មកចុច Next ដើម្បីអោយ Outlook try ស្វែងរកដោយស្វ័យប្រវត្តិ។ ខ្ញុំនិងបង្ហាញពីការដំឡើងដោយខ្លួនឯងត្រងចំនុច Manually configure server settings or additional server types
sshot-2010-05-16-[02-20-38]
វាកំពុងស្វែងរកគណនេយ្យរបស់យើង
sshot-2010-05-16-[02-23-24]
sshot-2010-05-16-[02-30-53]
បន្ទាប់ពីការស្វែងរកដោយស្វ័យប្រវត្តិ វានិងបញ្ចាប់ដោយជោគជ័យ

  • កាកំនត់ដោយខ្លួនឯងជាមួយ Outlook សម្រាប់ Gmail
សូមធ្វើការត្រឡបមកផ្ទាំងខាងដើមវិញហើយរើស  Manually configure server settings or additional server types ហើយចុច Next.
sshot-2010-05-16-[02-35-03]
ជ្រើសរើស Internet E-mail ហើយបន្ទាប់មកចុច Next.
sshot-2010-05-16-[02-38-16]
សូមបំពេញឈ្មោះ (username) និង email address បន្ទាប់មកធ្វើការបំពេញតាមខាងក្រោម៖
  • Account Type: POP3
  • Incoming mail server: pop.gmail.com
  • Outgoing mail server: smtp.gmail.com
ដើម្បីចងចាំសូមចុច Remember password
sshot-2010-05-16-[02-46-55]
បន្ទាប់ពីការបំពេញបែបបទសូមចុចប៊ូតុង More Settings..
sshot-2010-05-16-[02-48-24]
ត្រង់ Outgoing Server tab សូមជ្រើសរើស My outgoing server (SMTP) requires authentication –>OK
sshot-2010-05-16-[02-49-34]
ចុច Advanced tab ហើយបំពេញព័ត៌មានដូចខាងក្រោម៖
  • Incoming Server (POP3): 995
  • Outgoing server (SMTP): 587
  • Check This server requires an encrypted connection (SSL)
  • Set Use the following type of encrypted connection to TLS
sshot-2010-05-16-[02-54-22]
ចុច OK បន្ទាប់មកចេញផ្ទាំងមួយហើយចុច close បន្ទាប់មកទៀតចុច Next ដើម្បីបញ្ជាប់ការដំឡើងគណនេយ្យក្នុង Outlook វានិងចាប់ផ្ដើមដំនើរការហើយចុច Close រហូតដំនោះរការដល់ចប់
sshot-2010-05-16-[02-56-16]
sshot-2010-05-16-[02-57-09]
Gmail របស់អ្នកនិងរៀបចំរួចរាល់ប្រើការបានជាមួយ Outlook 2010 ៖

Thursday, February 9, 2012

កំណត់​ទីតាំង​សុវត្ថិភាព​សម្រាប់​រក្សា​ទិន្នន័យ​អ៊ីមែល​ ក្នុង​ Ms. Outlook 2007


យើង ​ដឹង​ហើយ​ថា​អ៊ីមែល​ជា​ឯកសារ​ដ៏​សំខាន់​សម្រាប់​អង្គភាព​ក្រុមហ៊ុន​និង​ ស្ថាប័ន​ផ្សេងៗ​ដែល​ជា​តឹកតាង​មួយ​ក្នុង​ការ​ទាក់ទង​គ្នា​ជា​ផ្លូវ​ការ​លើ​ ការងារ​របស់​ពួក​គេ។​ដូច្នេះ​ដើម្បី​រក្សា​ព័ត៌មាន​ឬ​អ៊ីមែល​ទាំង​អស់​ប្រកប ​ដោយ​សុវត្ថិភាព​និង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​អ្នក​អាច​កំណត់​យក​ ទីតាំង​ណា​មួយ​ក្រៅ​ពី​ទីតាំង​នៃ​ប្រព័ន្ធ​ដំណើរ​ការ​របស់​ Windows។
​មូលហេតុ​អ្វី​បាន​ជា​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ?​បាន​ជា​យើង​ត្រូវ ​ធ្វើ​ដូច្នេះ​ពីព្រោះ​ថា​ប្រសិនបើ​អ្នក​រក្សា​ទិន្នន័យ​នៅ​ក្នុង​ទីតាំង​នៃ ​Drive ​របស់​ប្រព័ន្ធ​ដំណើរការ ​Windows ​វា​ងាយ​និង​ទទួល​នូវ​ការ​បាត់​បង់​ប្រសិន​បើ​ប្រព័ន្ធ​ដំណើរ​ការ​ Windows ​ត្រូវ​បាន​ខូច​ឬ​មិន​អាច​ប្រើ​ windows ​បាន​។​ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​ format​ ដំឡើង ​windows ​ថ្មី​នោះ​ទិន្នន័យ​នៃ​អ៊ីមែល​ទាំង​អស់​និង​បាត់បង់​ក្នុង​ករណី​អ្នក​មិន​ បាន​ថតចម្លង​ឬ​Backup​ អ៊ីមែល​ទាំង​នោះ​ចេញ​ពី ​Drive​របស់ Windows។​ជា​លទ្ធផល​អ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ការ​ទាញ​យក​ ទិន្នន័យ​អ៊ីមែល​ទាំងអស់​នោះ​មក​ប្រើ​វិញ​ហើយ​ជួន​ពេល​ខ្លះ​អ្នក​មិន​អាច​ ទាញ​យក​មក​ប្រើ​វិញ​បាន​ផង។​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​អ្នក​ចេះ​កំណត់​ទីតាំង​ ឱ្យ​បាន​ត្រឹម​ត្រូវ​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​សុវត្ថិភាព​ចំណេញ​ពេលវេលា​និង​ ធ្វើការ​បាន​លឿន​ជា​ពិសេស​នោះ​គឺ​មិន​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​នូវ​ពេល ​ប្រព័ន្ធ​ដំណើរ​ការ ​Windows ​ខូច​និង​មិន​រាំង​ស្ទះ​ដល់​ការងារ​របស់​អ្នក​ឡើយ។​ដើម្បី​ជ្រាប់​ច្បាស់​ សូម​មើល​ពី​របៀប​នៃ​ការ​អនុវត្តន៍​នៅ​លើ​កម្មវិធី​ Ms.Outlook​ 2007​ដូច​ខាង​ក្រោម៖
១-បើក​កម្មវិធី ​Ms.​Outlook​ 2007 ​ដែល​អ្នក​ប្រើប្រាស់​ឬ​ដំឡើង ​user​ account ​រួច​ហើយ​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
២-ចុច​លើ ​Tools ​នៃ​ម៉ឺនុយ​បារ​ខាង​លើ​របស់​កម្មវិធី​Ms.Outlook​ 2007 ។
៣-សូម​ជ្រើសរើស​យក​ពាក្យ ​“ Account Setting…“ ​ដូច​រូប​ខាង​លើ​ភ្លាម​នោះ​អ្នក​និង​បាន​ផ្ទាំង​សារ​មួយ​សម្រាប់​ធ្វើការ​ កំណត់​បាន​ទៅ​លើ ​Account​ នីមួយៗ​បាន​យ៉ាង​ងាយ​ស្រួល។
៤-Select​ លើ​ឈ្មោះ ​Account ​របស់​អ្នក​រួច​ចុច​លើ​ប៊ូតុង​ “ Change ​Folders “​ នោះ​អ្នក​និង​ឃើញ​ទីតាំង​ជា​ Default​ របស់​វា​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​មិន​បាន​ធ្វើការ​កំណត់​អ្វី​ទេ​ក្រោយ​ ដំឡើង​កម្មវិធី​ Ms.Office​ 2007 ​រួច​វា​បាន​កំណត់​យក​ទីតាំង​ “ C:\Users\Administrator\AppData\Local\Microsoft\Outlook “ ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់ ​Windows7 ​ហើយ​វា​ក៏​ស្រដៀង​ទៅ​និង​ Windows​ XP ​ផង​ដែរ។
៥-នៅ​ក្នុង​ទីតាំង​នៃ ​“ Personal Folders “ ​select Inbox ​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ New ​Outlook ​Data File…“​នោះ​អ្នក​ទទួល​បាន​ផ្ទាំង​សារ​មួយ​សម្រាប់​កំណត់​ទីតាំង​ថ្មី។
៦-អ្នក​ត្រូវ​កំណត់​យក​ទីតាំង​ថ្មី​ដោយ​ជ្រើសរើស​យក​ជម្រើស​មួយ​ថ្មី​ ក្រៅ​ពី​ជម្រើស​ណាមួយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទីតាំង​នេះ​ដើម្បី​ប្ដូរ​ឬ​ កំណត់​យក​ទីតាំង​ថ្មី​មួយ​ទៀត​អ្នក​ចង់​រក្សា​ទិន្នន័យ​អ៊ីមែល។​ជា​បន្ត​សូម ​ចុច​លើ OK ។
៧-សូម​បង្កើត​ Folder ​ថ្មី​មួយ​សម្រាប់​រក្សា​ទុក​អ៊ីមែល​របស់​អ្នក​នៅ​ក្នុង​ Drive​ ផ្សេង​ក្រៅ​ពី ​Drive ​ដែល​អ្នក​បាន​ដំឡើង​ Windows។​ឧទាហរណ៍​ថា​នៅ​ពេល​នេះ​យើង​ខ្ញុំ​បង្កើត ​Folder ​មួយ​ឈ្មោះ​ថា ​“ CM-Email “ ​នៅ​ក្នុង ​Drive:(D:)​បន្ទាប់​មក​ចុច​លើ ​Open>OK។
៨-នៅ​ត្រង់ ​Filename: ​ជា​ទីតាំង​ថ្មី​សម្រាប់​រក្សា​ទិន្នន័យ​របស់​អ្នក​ក្រោយ​ពី​អ្នក​បាន​ ផ្លាស់​ប្ដូរ​តាម​ជំហាន​ខាង​លើ។​ដើម្បី​យល់​ព្រម​ជាមួយ​ទីតាំង​ថ្មី​សូម​ចុច ​លើ OK>OK។
៩-ចុច​លើ​ថេប​ “ Data Files“​ នោះ​អ្នក​និង​ឃើញ​ទីតាំង​ថ្មី​ដែល​អ្នក​បាន​កំណត់។​ដើម្បី​យក​អ៊ីមែល​ទីតាំង ​សូម​អ្នក​ចូល​ទៅ​កាន់​ទីតាំង​ Default ​ចាស់​របស់​វា ​“ C:\Users\Administrator\AppData\Local\Microsoft\ “។
១០-អ្នក​អាច​ថត​ចម្លង​ឬ ​Copy ​យក​ Folder​ “ Outlook “ ​ឬ ​files ​ទាំង​អស់​នៅ​ក្នុង​ folder ​ទៅ​ក្នុង​ទីតាំង​ថ្មី​ដើម្បី​យក​អ៊ីមែល​ពី​មុនៗ​មក​ប្រើប្រាស់​វិញ។​ម្យ៉ាង ​ទៅ​អ្នក​អាច​ប្រើ​វិធី ​Import ​and ​Export ​យក​អ៊ីមែល​ទាំង​នោះ​មក​ដាក់​វិញ​ក៏​បាន​ដែរ​។​ក្រោយ​ពី​អ្នក​បាន​កំណត់​ ប្រើ​នៅ​ក្នុង​ទីតាំង​ថ្មី​រួចរាល់​ហើយ​អ្នក​អាច​ចូល​លុប​ file​ ទីតាំង​ចាស់​ចោល​ក៏​បាន​ដោយ​ចុច​លើ​ថេប ​“Data File “ ​រួច​ចុច​លើ ​“ Remove“ ​។ ​Remove ​នៅ​ចំណុច​នេះ​មិន​មាន​ន័យ​ថា​លុប​វា​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ ឡើយ​គឺ​គ្រាន់តែ​ដក​វា​ចេញ​ពី​កម្មវិធី​ Ms.Outlook​ អ្នក​កំពុង​ប្រើ​តែ​ប៉ុណ្ណោះ។
-នេះ​ជា​មធ្យោបាយ​រក្សា​ទិន្នន័យ​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​កំណត់​យក​ ទីតាំង​សម្រាប់​រក្សា​ទិន្នន័យ​របស់​អ្នក​បាន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ បណ្ដាញ​ Network ​របស់​អ្នក​ឧបករណ៍​រក្សា​ទិន្នន័យ​ផ្សេងៗ​ក្រៅ​ពី​ប្រព័ន្ធ​ដំណើរ​ការ​ Windows។​ប៉ុន្តែ​ប្រសិន​បើ​អ្នក​អ្នក​នៅ​ក្នុង​កុំព្យូទ័រ​ផ្សេង​ឬ​ USB ​Flash​ពេល​អ្នក​ប្រើ​អ្នក​ត្រូវ​តែ​បើក​កុំព្យូទ័រ​នោះ​បើ​អ្នក​មាន​ ទិន្នន័យ​ប្រើ​ប្រាស់​បាន​ជា​ធម្មតា។
ចំណាំ៖​ មុន​និង​អ្នក​សម្រេច​ចិត្ត​លុប​ទិន្នន័យ​នៃ​អ៊ីមែល​ចេញ​ពី​ទីតាំង​ចាស់​សូម​ ធ្វើការ​ត្រួត​ពិនិត្យ​អ៊ីមែល​ទាំង​អស់​នោះ​ឱ្យ​ត្រឹម​ទើប​ល្អ​ដើម្បី​ ជៀសវាង​ការ​បាត់បង់​ទិន្នន័យ​ដោយ​ភាព​ធ្វេស​ប្រហែស។