HTML Free Code

(*_*)Ya Minhoo(*_*)

Korean Star

KUN Chanthy

BBA2-A

Aloy Click

BBA2-A

Anit Hebi

My Young Sister

Nikun

The most popular Singer in my mind

Aok Sokunkhanha

We love her so much

Nokia 5233

Aloy Click

Nokia 5233

Aloy Click

Showing posts with label មីក្រូសោស វើត. Show all posts
Showing posts with label មីក្រូសោស វើត. Show all posts

Monday, February 27, 2012

Watermark បង្កើន​ការ​លំអ​លើ​អត្ថបទ​របស់ Ms. Word 2007


Watermark ជា​តួនាទី​មួយ​ដ៏​សំខាន់​នៃ​កម្មវិធី​ការិយាល័យ Ms.word ក្នុង​ការ​បន្ថែម​សោភណភាព​អត្ថបទ​របស់​អ្នក​មើល​ទៅ​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដោយ​ការ​ប៉ិនប្រសព្វ​ស្របតាម​ប្រភេទ​នៃ​កិច្ចការ​ដែល​អ្នក​ចង់​បាន​ដោយ​វា​មាន​តួនាទី​សម្រាប់​កែច្នៃ​ទៅ​ផ្ទៃ​នៃ Background ។​នៅ​ពេល​ខ្លះ​អ្នក​ចង់​បន្ថែមWatermark ជា​រូបភាព​ដាក់​លើ​ផ្នែក​ខាង​ក្រោយ​នៃ​អត្ថបទ​ឬ​ហៅ​ថា Background មាន​ដូច​ជា Logo របស់​ក្រុមហ៊ុន​ឬ​រូបភាព​អ្វី​ម្យ៉ាង​ដែល​អ្នក​គិត​ថា​វា​មាន​សារសំខាន់​សម្រាប់់​អ្នក​ដែល​អ្នក​ចង់​ដាក់​វា​ដើម្បី​បញ្ជាក់​បន្ថែម​ទី​គោលបំណង​របស់​អ្នក​បន្ថែម​ទៅ​លើ​អត្ថបទ​ដែល​មាន។​សូម​មើល​ពី​លំនាំ​នៃ​ការ​អនុវត្ត​ដូច​ខាង​ក្រោម៖
-បើក​កម្មវិធីMs.word 2007 file ដែល​អ្នក​បាន​បញ្ចូល​អត្ថបទ​ស្រាប់​បន្ទាប់​មក​អ្នក​ចុច​លើ​ថេប “Page Layout”

-យើង​អាច​ជ្រើសរើស​យក​ម៉ូដែល​ឬ Style ណាមួយ​ដែល​យើង​ពេញ​ចុច​ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី Ms.Word 2007

-យើង​ចុច​លើ​ពាក្យ​ថា “Custom Watermark…”ដើម្បី​ធ្វើការ​កែប្រែ​ឬ​វាយ​បញ្ចូល​ពាក្យ​ថ្មី​ចូល​ក្នុង Watermark អំពី​គោល​ដៅ​របស់​អ្នក។

-នៅ​ចំណុច​ខាង​ក្រោម​នេះ​អ្នក​អាច​បញ្ចូល​ព័ត៌មាន​ដែល​អ្នក​ចង់​បាន​ទៅ​តាម​ទីតាំង​នីមួយៗ។​នៅ​ក្នុង Text watermark មាន៖ Text: កន្លែង​សម្រាប់​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ការ Font: សម្រាប់​កំណត់​ពុម្ព​អក្សរSize: សម្រាប់​កំណត់​ទំហំ​អក្សរ Color: សម្រាប់​កំណត់​ពណ៌។

-ជ្រើសរើស​យក “Picture watermark” ដើម្បី​ដាក់​បញ្ចូល​រូបភាព​លើ​ផ្ទៃ Background នៃ​អត្ថបទ​របស់​យើង។

-ចុច​លើ “Apply” > “OK”យើង​និង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​នៅ​ក្នុង​ផ្ទៃ​ផ្នែក​ខាង​ក្រោយ​នៃ​សន្លឹក​កិច្ចការ​របស់​យើង។

លាក់​និង​ការពារ​អត្ថបទ​លើ​កម្មវិធី​ការិយាល័យMs.Office 2007

កម្មវិធីms.office word 2007 ​មាន​លក្ខណ​ពិសេស​ៗ​មួយ​ចំនួន​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ដោយហេតុនេះ​អ្នក​អាច​ប្រើ​លក្ខណ​ទាំង​នោះ​ដើម្បី​លាក់​អក្សរ​នៅ​ក្នុង​ឯកសារ​ហាក់បីដូច​ជា​ឯកសារ​របស់​អ្នក​គ្មាន​អក្សរ​មួយ​តួ​អញ្ចឹង​ទោះបីជា​ឯកសារ​របស់​អ្នក​មាន​ឯកសារ​ច្រើន​ទំព័រ​ក៏​ដោយ។​នៅ​ពេល​លាក់​អក្សរ​ឬ​ហៅ​ថា ​hide text​ វា​ដូចជា​មិន​មាន​អក្សរ​អ្វី​ឡើយ​គឺ​មាន​ន័យ​ថា​ទាំង​គំលាត​ឬ​អ្វីៗ​មាន​នៅ​ក្នុង​នោះ​គឺ​ត្រូវ​បាន​ប្ដូរ​ថ្មី​ទាំង​អស់។​នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​និង​បង្ហាញ​អ្នក​ឱ្យ​បាន​ចេះ​ពី​របៀប​លាក់​និង​របៀប​បង្ហាញ​អក្សរ​នៅ​ក្នុង​ឯកសារ ​Word ​ដែល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​អ្នក​ទី​ពីរ​ឬ​ក្រៅ​អំពី​ខ្លួនឯង​មើល​ឃើញ​ដោយ​មាន​លំនាំ​ដូច​ខាង​ក្រោម។

លាក់​អត្ថបទ​នៅ​ក្នុង​កម្មវិធី ​Word 2007
-ជា​ដំបូង​អ្នក​ត្រូវ​បើក​ឯកសារ​ដែល​មាន​អត្ថបទ​នៅ​ក្នុង​នោះ​ដែល​អ្នក​ចង់​លាក់​នៅ​ចំណុច​ណា​មួយ​ឬ​លាក់​ឯកសារ​ទាំង​អស់​តែម្ដង។

១-Select​ ជ្រើសរើស​យក​ចំណុច​ណាមួយ​ដែល​អ្នក​ចង់​លាក់​អក្សរ​ចង់​លាក់​ឬ​មួយ​អ្នក​ Select​ លើ​អត្ថបទ​ទាំង​មូល​ប្រសិនបើ​អ្នក​ចង់​លាក់​អក្សរ​ទាំងអស់​ដោយ​មិន​ឃើញ​អ្វី​នៅ​ក្នុង​ឯកសារ​ទាំង​មូល។
២-ចុច Right click ​លើ​ទីតាំង​ដែល​បាន Select ​ដោយ​ជ្រើស​យក Font ដូច​រូប។

៣-នៅ​ទីតាំង​នៃ Effects អ្នក​ត្រូវ​តែ​ដក Tick ចេញ​ពី check box ដោយ​ជ្រើសរើស​យក​តែ​ check box​ មួយ​គត់​គឺ Hidden check box រី​ឯ​ជម្រើស​ផ្សេងៗ​អ្នក​អាច​ធ្វើការ​កំណត់​បាន​មាន​ដូច​ជា​ font ​និង​ទំហំ​អក្សរ​ជា​ដើម។​ម្យ៉ាង​ទៀត​អ្នក​ចុច​លើ​ម៉ឺនុយ​បា​ Home​បន្ទាប់​មក Font ​ក៏​បាន។

៤-ចុច​លើ OK ដើម្បី​លាក់​អត្ថបទ​របស់​អ្នក​ដែល​បាន​ជ្រើសរើស​កន្លង​មក។
៥-លទ្ធផល​អ្នក​ទទួល​បាន​ក្រោយ​ពី​ចុច ​OK​ គឺ​ជា​ទំព័រ​មួយ​គ្មាន​អក្សរ​ស្ថិត​នៅ។
បង្ហាញ​អត្ថបទ​ពី​ការ​លាក់​មក​វិញ
១-បើក​ឯកសារ​ឬ File អ្នក​បាន​លាក​រួច​ហើយ​ដើម្បី​មើល។
២-ចុច Key Ctrl + A ​ដើម្បី Select អត្ថបទ​ទាំង​មូល​បើ​ទោះបីជា​អ្នក​មើល​មិន​ឃើញ​អត្ថបទ​ក៏​ដោយ។
៣-ចុច​លើ​ម៉ឺនុយ​បារ Home បន្ទាប់ Font អ្នក​និង​ឃើញ​ផ្ទាំង​សារ​បង្ហាញ។

ដាក់​សុវត្ថិភាព​លើ​ឯកសារ
១-បើក​ឯកសារWord 2007​ដែល​អ្នក​ចង់​អ្នក​ចង់​ដាក់​សុវត្ថិភាព​ដោយ​ចុច​លើ ​View​រើស​យក ​Restrict​ Formatting and​ Editing។

ដាក់​សុវត្ថិភាព​លើ​ឯកសារ
១-បើក​ឯកសារWord 2007​ដែល​អ្នក​ចង់​អ្នក​ចង់​ដាក់​សុវត្ថិភាព​ដោយ​ចុច​លើ ​View​រើស​យក ​Restrict​ Formatting and​ Editing។


Thursday, February 9, 2012

របៀបប្រើប្រាស់ Mail Merge នៅក្នុង Word 2007

អ្នកប្រើ Mail Merge នៅពេលដែលអ្នកចង់រៀបចំឯកសារ ដូចជាទំរង់សំបុត្រដើម្បីផ្ញើទៅកាន់អតិថិជន ឬអាសយដ្ឋាន ណាមួយហើយ រាល់សំបុត្រ ឬស្លាកយីហោ ទាំងនោះមានប្រភេទឬទំរង់ព័ត៌មានដូចៗគ្នាភាគច្រើន

ចុច Start Mail Merge នៅលើ Mailings Ribbon ហើយជ្រើសរើសប្រភេទនៃឯកសារដែលអ្នកចង់បាន។ សំរាប់ឧទាហរណ៍ៈ អ្នកអាចជ្រើសរើស Letters, Envelope, Label ឬ Step be Step Mail Merge Wizard សំរាប់ជំនួយ បន្ថែមក្នុងការបង្កើតឯកសាររបស់អ្នក

បន្ទាប់មកជ្រើសរើសយក Select Recipient នៅក្នុង Mailings Ribbon ដើម្បីបន្ថែមការទទួល Mail អ្នកអាចជ្រើសរើសយកដើម្បីបង្កើត Database នៃការទទួល Mail ថ្មី ហើយអ្នកក៏អាចជ្រើសរើសដើម្បីប្រើភ្ជាប់ជា List ឬ Outlook ជាទំនាក់ទំនង។

នៅក្នុង New Address List Box នេះអ្នកចាប់ផ្ដើមបញ្ចូលទំនាក់ទំនងរបស់អ្នកចូល អ្នកអាចប្រើ Tab Key ដើម្បីលុបរវាង Fields នីមួយៗ។ រាល់ការកំនត់ Fields នីមួយគឺត្រូវបានបញ្ជាក់នៅខាងក្នុងស្រាប់ ដើម្បីបន្ថែមលក្ខខណ្ឌទទួលយក ចុចលើប៊ូតុង New Entry។ ដើម្បីលុប Fields នៅខាងក្នុងគ្រាន់តែជ្រើសរើស ឬចុច ប៊ូតុង Delete Entry បន្ទាប់មកចុចយក Yes សំរាប់ការបញ្ជាក់ពីការលុបនេះ
ដើម្បីបន្ថែម Column ត្រូវចុចប៊ូតុង Customize Column:

អ្នកអាចលុបឬបន្ថែមប្រភេទនៃ Fields ទៅកាន់ Mail Merge Document របស់អ្នក។ អ្នកអាចអនុវត្ដវាបានយ៉ាងស្រួលដោយគ្រាន់តែចុចលើប៊ូតុង Customize Columns ពេលនោះផ្ទាំងសារ Customize Columns ក៏បានបើក បន្ទាប់មកចុច Add, Delete ឬ Rename ដើម្បីប្ដូរប្រភេទ Field ហើយអ្នកអាចប្រើប៊ូតុង Move Up និង Move Down ដើម្បីរៀបចំ Fields តាមលំដាប់ នៅពេលដែលធ្វើការកំនត់តាមដំរូវការរួចហើយ ចុច OK ។ ចុច OK នៅលើផ្ទាំងសារ New Address List ហើយដាក់ឈ្មោះឱ្យ Data Source បន្ទាប់មកចុច Save ។ ចុចលើយក Envelopes ហើយចុច Next: Starting Document => Select Recipient អ្នកអាចចុចលើ Envelops Options ដើម្បីកែតម្រូវទ្រង់ទ្រាយវា។

ដាក់បញ្ចូល Field នៅក្នុងឯកសាររបស់អ្នកបន្ទាប់មកចុច Insert Merge Field នៅលើ Mailings Ribbon ជ្រើសរើស Field ដែលអ្នកចង់បានដើម្បីវាយបញ្ចូល

មុនពេលដែលអ្នកបោះពុម្ពសំបុត្រ អ្នកគួរតែ Preview វាមុនសិនដើម្បីពិនិត្យមើល Error ផ្សេងៗ នៅក្នុងករណីពិសេស ត្រូវប្រុងប្រយ័ត្នចំពោះការដកឃ្លា និងនិមិត្ដសញ្ញាផ្សេងៗ ដើម្បី Preview សំបុត្រ ចុចលើ Preview Result នៅលើ Mailings Ribbon

អ្នកអាចធ្វើការកត់ចំណាំ Error Data ចំពោះឯកសាររបស់អ្នកនៅពេលបោះពុម្ពលើកដំបូង អ្នកមិនអាចកែប្រែ Data នៅក្នុង Merge Document បានទេ តែអ្នកអាចជំនួសដោយការជួសជុលវានៅក្នុង Data Source របៀបធ្វើ គឺចុច Edit Recipient List នៅលើ Mailings Ribbon នៅក្នុង Box Open អ្នកអាចកែប្រែ Data មួយចំនួនបាន ហើយអ្នកក៏អាចធ្វើការកំនត់វាបានដែរ វាជាការធម្មតាទេដោយគ្រាន់តែ Uncheck Box ដែលនៅបន្ទាប់ពី Recipients’name ដើម្បីលុបចេញពី Merge Operation ហើយចុច OK។

បន្ទាប់ពីអ្នកបានពិនិត្យឯកសាររបស់អ្នកឡើងវិញរួចមក អ្នកអាចធ្វើការបញ្ចប់វាដោយ ចុចប៊ូតុង Finish & Merge នៅ លើ Mailing Ribbon។

អ្នកអាចជ្រើសរើសដើម្បីកែតម្រូវឯកសារផ្ទាល់ខ្លួន ចំពោះការបោះពុម្ពឯកសារ ឬក៏ផ្ញើសារ ប្រសិនបើអ្នកជ្រើសរើស ដើម្បីបោះ ឬផ្ញើសារនោះ ម្យ៉ាងទៀតអាចជ្រើសរើស Print all, one ឬ set of contiguous letters ហើយវានឹងចងចាំ រាល់ការកំនត់នៃដំណើរការនីមួយៗ។

ការ​លុប​អក្សរ​គ្រប់​ជួរ​នៅ​ខាង​ៗ នៅ​ក្នុង ​Office word

ប្រសិន​បើ​អ្នក​ឧស្សាហ៍​ប្រើ ​MS Word សំរាប់​សរសេ​រអត្ថបទ​ផ្សេង​ៗ អ្នក​ប្រហែល​ជា​ធ្លាប់​ឆ្លង​កាត់​នូវ​​សកម្មភាព​ជា​ច្រើន ដូច​ជា​ការ​រៀប​ចំ​អត្ថបទ​សារ​ជា​ថ្មី ​ឬ​ក៏​ចម្លង​អក្សរ​ចេញ​ពី​កន្លែង​ផ្សេងៗ​ទៀត ​​ហើយ​អ្នក​មាន​ដឹង​ទេ​ថា​យើង​អាច​ធ្វើ​​ការ ​Select អក្សរ​ជាលក្ខណៈ ​Vertical, ​ដែល​មាន​ន័យ​ថា​យើង​អាច​នៅ​ទី​ណា​ក៏​បាន​ ពី​ក្រោម​ទៅ​លើ ​ដោយ​លោក​អ្នក​គ្រាន់​តែ​ ចុច​ទៅ​លើ ​Alt ឱ្យ​​ជាប់ ​​ហើយ​ធ្វើ​ការ sele ct ទៅ​លើ​អក្សរ ដែល​យើង​ចង់​លុប​, កាត់​ ឬ​ក៏​ចម្លង ។ ហើយ​ខាង​ក្រោម​ជា​ឧទាហរណ៍​មួយ ​​ដែល​យើង​នឹង​លុប​អក្សរ​​ពីរ​ពាក្យ​នៅ​ខាង​ដើម​នៅ​គ្រប់​ជួរ​នីមួយ​ៗ ​។

ឥឡូវ​នេះ​យើង​អាច​លុប​អក្សរ​ខាង​ដើម​ ដូច​រូបខាង​ក្រោម ៖

ដូច​នេះ​យើង​អាច​លុប​អក្សរ​នៅ​ទីណា​ក៏​បាន​ដោយ​មិន​ចាំបាច់​តែ​វា​ជា​លក្ខណៈ​ជា​តា​រាង​ប៉ុណោះ​ទេ​​ ។