Watermark ជាតួនាទីមួយដ៏សំខាន់នៃកម្មវិធីការិយាល័យ Ms.word ក្នុងការបន្ថែមសោភណភាពអត្ថបទរបស់អ្នកមើលទៅប្រកបដោយភាពទាក់ទាញដោយការប៉ិនប្រសព្វស្របតាមប្រភេទនៃកិច្ចការដែលអ្នកចង់បានដោយវាមានតួនាទីសម្រាប់កែច្នៃទៅផ្ទៃនៃ Background ។នៅពេលខ្លះអ្នកចង់បន្ថែមWatermark ជារូបភាពដាក់លើផ្នែកខាងក្រោយនៃអត្ថបទឬហៅថា Background មានដូចជា Logo របស់ក្រុមហ៊ុនឬរូបភាពអ្វីម្យ៉ាងដែលអ្នកគិតថាវាមានសារសំខាន់សម្រាប់់អ្នកដែលអ្នកចង់ដាក់វាដើម្បីបញ្ជាក់បន្ថែមទីគោលបំណងរបស់អ្នកបន្ថែមទៅលើអត្ថបទដែលមាន។សូមមើលពីលំនាំនៃការអនុវត្តដូចខាងក្រោម៖
១-បើកកម្មវិធីMs.word 2007 ឬ file ដែលអ្នកបានបញ្ចូលអត្ថបទស្រាប់បន្ទាប់មកអ្នកចុចលើថេប “Page Layout”។
២-យើងអាចជ្រើសរើសយកម៉ូដែលឬ Style ណាមួយដែលយើងពេញចុចដែលមានស្រាប់នៅក្នុងកម្មវិធី Ms.Word 2007។
៣-យើងចុចលើពាក្យថា “Custom Watermark…”ដើម្បីធ្វើការកែប្រែឬវាយបញ្ចូលពាក្យថ្មីចូលក្នុង Watermark អំពីគោលដៅរបស់អ្នក។
៤-នៅចំណុចខាងក្រោមនេះអ្នកអាចបញ្ចូលព័ត៌មានដែលអ្នកចង់បានទៅតាមទីតាំងនីមួយៗ។នៅក្នុង Text watermark មាន៖ Text: កន្លែងសម្រាប់អ្នកវាយបញ្ចូលព័ត៌មានដែលអ្នកត្រូវការ Font: សម្រាប់កំណត់ពុម្ពអក្សរSize: សម្រាប់កំណត់ទំហំអក្សរ Color: សម្រាប់កំណត់ពណ៌។
៥-ជ្រើសរើសយក “Picture watermark” ដើម្បីដាក់បញ្ចូលរូបភាពលើផ្ទៃ Background នៃអត្ថបទរបស់យើង។
៦-ចុចលើ “Apply” > “OK”យើងនិងទទួលបានលទ្ធផលដូចខាងក្រោមនៅក្នុងផ្ទៃផ្នែកខាងក្រោយនៃសន្លឹកកិច្ចការរបស់យើង។
0 comments:
Post a Comment