HTML Free Code

Thursday, February 9, 2012

វិធី​សាស្ត្រ​១០​យ៉ាង​ការ​ពារ​កុំព្យូទ័រ​ របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព

ការ​ប្រើ ​កុំព្យូទ័រ​ដែល​មាន​សុវត្ថិភាព​មិន​ប្រាកដ​ថា​គ្មាន​គេ​លួច​យក​វា​ទៅ​បាត់​ នោះ​ទេ​ តែ​វា​អាច​ជា​ការ​គ្រោះ​ថ្នាក់​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​លួច​យក​ទិន្នន័យ​ សំខាន់​របស់​អ្នក​ទៅ​វិញ​នោះ​ទេ​ ដែល​ជា​រឿង​សំខាន់​។កុំព្យូទ័រ​ដែល​មាន​សុវត្ថិភាព​ល្អ​បាន​លុះ​ត្រា​តែ​ អ្នក​មាន​ការ​សិក្សា​អំពី​វិធី​សាស្ត្រ​ថ្មី​ៗ​សម្រាប់​ទប់​ទល់​ជា​មួយ​និង​ ពពួក​អ្នក​វាយ​ប្រហារ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។អ្នក​មិន​អាច​ធ្វើ ​ការ​ដោយ​ភ្លេច​ខ្លួន​ជា​មួយ​system​កុំព្យូទ័រ​របស់​អ្នក​បាន​នោះ​ទេ​ ប្រសិន​បើ​អ្នក​គ្មាន​វិធាន​ការ​សម្រាប់​បង្ការ​ពី​ពពួក​លុក​លុយ​ដូច​ជា​មេរោគ​Trojanឬ ​ក៏​មេរោគ​ដទៃ​ទៀត​នោះ​។អ្នក​ត្រូវ​តែ​ស្វែង​យល់​ពី​វិធី​សាស្ត្រ​ឬ​គន្លឹះ​ ផ្សេងៗ​សម្រាប់​ការ​ពារ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​មាន​សុវត្ថិភាព​ខ្ពស់​។
នៅ​ក្នុង​អត្ថបទ​នេះ​ យើង​ខ្ញុំ​សូម​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ទាំង​១០​ដែល​អាច​ជួយ​ឱ្យ​ការ​ពារ​ System​កុំព្យូទ័រ ​របស់​លោក​អ្នក​ឱ្យ​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់​ជាង​មុន​ពី​ការ​វាយ​ ប្រហារ​របស់​ពួក​មេរោគ​ដែល​អាច​ជា​អ្នក​បង្ក​មូល​ហេតុ​ធ្វើ​ឱ្យ​កុំព្យូទ័រ​ របស់​លោក​អ្នក​មាន​បញ្ហា​ជា​ច្រើន​បាន​។ខាង​ក្រោម​ជា​គន្លឹះ​ទាំង​១០​ដែល​ អាច​ធ្វើ​ការ​ជួយ​លោក​អ្នក​បាន​៖
1. ប្រើ​នូវ​កម្មវិធី​កម្ចាត់​មេរោគ​និង​Update​ឱ្យ​បាន​ទៀន​ពេល​វេលា(Always use Best Anti-virus Software to Update your Computer)

នា ​ពេល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្កើត​នូវ​កម្មវិធី​កម្ចាត់​ មេរោគ​ ដែល​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ដែល​មាន​កម្មវិធី​ខ្លះ​ ផ្ដល់​ឱ្យ​ប្រើ​ប្រាស់​ដោយ​មិន​គិត​ថ្លៃ​និង​ខ្លះ​ទៀត​ត្រូវ​ការ​ទិញ​នូវ​Licenseទេ​។​ការ​ប្រើ​ប្រាស់​នូវ​កម្មវិធី​នេះ​វា​អាច​ជួយ​ការ​ពារ​System​ កុំព្យូទ័រ​របស់​អ្នក​ពី​ពពួក​មេរោគ​បាន​។ ប៉ុន្តែ​រាល់​ការ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​អ្នក​ត្រូវ​ធ្វើ​ការ​Update​វា​ឱ្យ​បាន​ទៀង​ទាត់​ពេល​វេលា​ ទើប​វា​អាច​ស្គាល់​នូវ​ប្រភេទ​មេរោគ​ថ្មី​ៗ​ដែល​ទើប​និង​ចេញ​មក​។
2. មិន​ត្រូវ​បើ​Email​ដែល​មិន​ស្រូវ​មាន​សារ​សំខាន់(Don’t Open Unnecessary Email Attachments)

ការ​វាយ​ប្រហារ​របស់​ពួក​មេរោគ​ក៏​អាច​ធ្វើ​ការ​វាយ​លុក​តាម​រយៈ​Email​បាន​ដែរ​។អ្នក​គួរ​តែ​ដឹង​ថា​នៅ​ពេល​មាន​មិត្ត​របស់​អ្នក​ផ្ញើ​Email​មក​កាន់​អ្នក​គេ​បាន​ភ្ជាប់​មក​ជា​មួយ​ឯកសារ​ផ្សេង​មក​ឬ​អត់​?ព្រោះ​ពេល​ខ្លះ​មេរោគ​បាន​ធ្វើ​ការ​លួច​យក​នូវ​Emailរបស់ ​មិត្ត​អ្នក​យក​មក​ផ្ញើ​មេរោគ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ ដូច្នោះ​នៅ​ពេល​អ្នក​សម្រេច​ចិត្ត​បើក​ឬ​រក្សា​ទុក​នូវ​ឯកសារ​នោះ​អ្នក​គួរ​ តែ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​យក​មក Scanនូវ​File នោះ​ជា​មុន​សិន​ឬ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​វា​ជា​ឯកសារ​ដែល​អ្នក​បាន​ឱ្យ​មិត្ត​អ្នក​ផ្ញើ​មក​ទើប​ជា​ការ​ល្អ។
3. ប្រើ​Firewalls​ដើម្បី​ការ​ពារ​កុំព្យូទ័រ​អ្នក​ពី​Internet Hackers (Protect your Computer from Internet Hackers by using Firewalls)

ការ​ប្រើ​នូវ​ជញ្ជាំង​ការ​ពារ​សុវត្ថិភាព​(Firewalls​)​វា​ជា​រឿង​មួយ​ផង​ដែរ​ ដែល​អាច​ធ្វើ​ការ​ការ​ពារ​រវាង​System ខាង​ក្នុង​កុំព្យូទ័រ​ជា​មួយ​និង​ការ​ភ្ជាប់​ទៅ​កាន់​Internet។​Firewalls ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ Softwareនិង Hardware​ដែល​វា​អាច​ការ​ពារ​ពី​ពពួក​លុក​លុយ​ខាង​ក្រៅ​បាន​យ៉ាង​ងាយ​ស្រួល។
4. ទាញ​យក​នូវ​កំណែ​ថ្មី​របស់​កម្មវិធី​មក​Update​បន្ថែម(Download Software Updates Regularly on Your Operating System)
ក្នុង​ការ​ប្រើ​ប្រាស់ ​រាល់​កម្មវិធី​ភាគ​ច្រើន​វា​តែង​តែ​មាន​ការ​ដាក់​បន្ថែម​នូវ​កំណែ​ថ្មី​ របស់​កម្មវិធី​ទាំង​អស់​នោះ​ទៅ​លើ​ផ្នែក​សំខាន់​ៗ​ជា​ច្រើន​របស់​វា​។ហើយ​វា ​ក៏​ជា​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដោយ​អ្នក​ឧស្សាហ៍​ ទាញ​យក​នូវ​កំណែ​ថ្មីៗ​យក​មក​បន្ថែម​ពី​លើ​កម្មវិធី​របស់​អ្នក​ឱ្យ​បាន​ទៀង​ ទាត់​ដើម្បី​ជៀស​ផុត​ពី​មេរោគ​។
5. ប្រើ​លេខ​កូដ​សំងាត់​ដែល​គេ​មិន​ងាយ​ទាញ​ត្រូវ​(Always use Difficult-to-Guess Passwords)
ចំពោះ ​ការ​ប្រើ​នូវ​លេខ​កូដ​សម្ងាត់​សម្រាប់​ចាក់​សោ​កុំព្យូទ័រ​វា​ក៏​ជា​សោ​មួយ ​ដែល​អ្នក​គួរ​តែ​ស្វែង​យល់​ផង​ដែរ​។ការ​ដាក់​លេខ​កូដ​របស់​កុំព្យូទ័រ​ អ្នក​គួរ​តែ​ដាក់​ចំនួន​៨​តួ​ ក្នុង​នោះ​ត្រូវ​មាន​លេខ​,​តួអក្សរ ​និង​និមិត្ត​សញ្ញា​ដាក់​បញ្ចូល​គ្នា​ទើប​ជា​ការ​ល្អ។​ចំណែក​ឯ​រឿង​មួយ​វិញ​ ទៀត​អ្នក​គួរ​តែ​ឧស្សាហ៍​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​នេះ​រាល់​បី​ខែ ​ម្ដង និង​មិន​ត្រូវ​ប្រាប់​នូវ​លេខ​សម្ងាត់​នោះ​ទៅ​អ្នក​ណា​ទេ​សូម្បី​តែ​មិត្ត ភក្ដិ​របស់​អ្នក​ក៏​ដោយ។
6. មិន​ត្រូវ​Share​ File​ទៅ​ឱ្យ​កុំព្យូទ័រ​ដែល​មិន​ស្គាល់​នោះ​ទេ(Don’t share access with your computers with unknown person)

វា​ជា​រឿង​សំខាន់​មួយ​ផង​ដែរ​សម្រាប់​អ្នក​សិក្សា​អំពី​File sharing។Sharing file​គឺ​ជា​File​ដែល​អ្នក​បាន​ដាក់​ចែក​រំលែក​ជា​មួយ​និង​កុំព្យូទ័រ​ផ្សេង​ទៀត​នៅ​លើ​បណ្ដាញ​Network។​ហើយ​ជា​មួយ​និង​ការ​Sharing Fileទៅ​ឱ្យ​កុំព្យូទ័រ​ដែល​អ្នក​មិន​ស្គាល់​អ្នក​អាច​ប្រឈម​មុខ​ទៅ​និង​ពពួក​មេរោគ​មួយ​ចំនួន​ដូច​ជា​ worms and Trojan horses។​ដូច្នោះ​អ្នក​គួរ​តែ​ស្វែង​រក​នៅ​ក្នុង​OS​និង​កម្មវិធី​មួយ​ចំនួន​សម្រាប់​ជួយ​ដល់​អ្នក​សិក្សា​អំពី​ការ​បិទ​File sharing​នៅ​លើ​កុំព្យូទ័រ​ដែល​អ្នក​មិន​ស្គាល់​។
7. ពិនិត្យ​មើល​នូវ​សុវត្ថិភាព​ឱ្យ​បាន​ទៀង​ទាត់​(Check your System Security on Regular Basis:)
ចំពោះ​operating system​និង ​កម្មវិធី​មួយ​ចំនួន​ដែល​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​វា​មាន​នូវ​លក្ខណៈ​ សំខាន់​ៗ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រើ​ប្រាស់​ ប៉ុន្តែ​វា​ក៏​មាន​ភាព​ងាយ​ស្រួល​ចំពោះ​ពពួក​មេរោគ​និង​ពួក​អ្នក​លួច​(hackers)ឯកសារ ​សម្រាប់​ធ្វើ​ការ​លុក​លុយ​ផង​ដែរ។ដោយ​អាស្រ័យ​ហេតុ​នេះ​អ្នក​គួរ​តែ​ធ្វើ​ ការ​ពិនិត្យ​វាយ​តម្លៃ​ចំពោះ​សុវត្ថិភាព​កុំព្យូទ័រ​យ៉ាង​តិច​ពីរ​ដង​ក្នុង​ មួយ​ឆ្នាំ។
8. បិទ​Internet នៅ​ពេល​អ្នក​មិន​ប្រើ​ប្រាស់​វា(Disconnect Internet Connection when not in use:)

នៅ​ក្នុង​ការ​ទប់​ស្កាត់​ពី​ការ​លួច​ចំលង​ឯកសារ​ឬ​ក៏​ប្រើ​ប្រាស់​កុំព្យូទ័រ​តាម​រយៈ​Internet​អ្នក​គួរ​តែ​ផ្ដាច់​internet នៅ​ពេល​អ្នក​មិន​បាន​ប្រើ​ប្រាស់​។ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្រើប្រាស់​នូវ​កម្មវិធី​កម្ចាត់​មេរោគ​ឬ​Firewalls​ software​ដែល​មាន​ការ​Update ទាន់​ពេល​វេលា​នោះ​ទេ ​វា​អាច​ធ្វើ​ឱ្យ​ពួក​ដែល​មាន​បំណង​លុក​លុយ​តាម​រយៈ​internetមាន​ឱកាស​ចូល​មក​បង្ក​បញ្ហា​ដល់​លោក​អ្នក​បាន​។
9. Backup​ទិន្នន័យ​របស់​អ្នក​ឱ្យ​បាន​ជា​ប្រចាំ(Take the Backup of your Data Files Regularly on Disks or CD’s:)

នៅ​ក្នុង​ចំណុច​នេះ​យើង​សូម​ណែនាំ​លោក​អ្នក​មក​ធ្វើ​ការ​ចំលង​(Backup​)ទិន្នន័យ​របស់​អ្នក​ឱ្យ​បាន​ទៀង​ទាត់​ ដែល​ជា​ការ​ជៀស​វាង​ការ​បាត់​បង់​ទិន្នន័យ​ទៅ​ថ្ងៃ​ក្រោយ។​ចំពោះ​File ដែល​អ្នក​ធ្វើ​ការ​Backup​អ្នក​ត្រូវ​រក្សា​ទុក​ឱ្យ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ផង​ដែរ​ដូច​ជា​ទុក​នៅ​ក្នុង​CDឬ​ក៏​ក្នុង​ថាស​រឹង​ណា​មួយ​ដែល​អ្នក​គិត​ថា​វា​មាន​សុវត្ថិភាព​។
10. បង្រៀន​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ពី​វិធី​ការ​ពារ​សុវត្ថិភាព​របស់​កុំព្យូទ័រ(Teach Your People to Know How to Fight Computer Attacks:)
នេះ​ជា​ចំណុច​ចុង​ ក្រោយ​ដែល​អ្នក​គួរ​ដឹង​ថា​អ្នក​គួរ​តែ​បង្រៀន​នូវ​ចំណុច​សំខាន់​ខាង​លើ​ ទាំង​អស់​នេះ​ទៅ​ដល់​ក្រុម​គ្រួសារ​និង​មិត្ត​រួម​ការ​ងារ​របស់​អ្នក​ផង​ដែរ ​។​ព្រោះ​ការ​ប្រើ​កុំព្យូទ័រ​របស់​អ្នក​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​និង​ កុំព្យូទ័រ​របស់​ពួក​គេ​។ដូច្នោះ​ការ​ការ​ពារ​ពី​ពពួក​មេរោគ​វា​ជា​រឿង​ សំខាន់​ដែល​អ្នក​គួរ​តែ​បង្រៀន​ពួក​គេ​ឱ្យ​បាន​ដឹង​ហើយ​វា​ក៏​អាច​ការ​ពារ​ កុំព្យូទ័រ​របស់​អ្នក​បាន​មួយ​កម្រិត​ផង​ដែរ។

0 comments: