យើងទាំងសុទ្ធតែធ្លាប់បានជួបនូវបញ្ហាមួយ គឺដំណើរការរបស់កុំព្យូទ័រមានភាពយឺតយ៉ាវ ហើយយើងមិនបានដឹងថាវាមកពីអ្វីនោះទេ។ប៉ុន្តែការប្រកាសខាង ក្រោយនេះនិងធ្វើការបង្ហាញនូវចំនុចមួយចំនួនដែលអាចជូយធ្វើអោយ កុំព្យូទ័ររបស់អ្នកមានភាពល្អប្រសើរនិងមានល្បឿនលឿនបាន។
១.ដំឡើងតែកម្មវិធីណាដែលមានភាពចាំបាច់

មានកម្មវិធីជាច្រើនដែលផ្តល់អោយយើងដោយឥតគិតថ្លៃ ប៉ុន្តែពេលខ្លះកម្មវិធីនោះគឺសំខាន់សម្រាប់ យើងបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ដូចេ្នះវានិងត្រូវបានបន្សល់ទុកនៅក្នុងកុំព្យូទ័ររបស់យើងដែល បណ្តាលអោយខាតទំហំរបស់កុំព្យូទ័រ និង អង់ចងចាំ(memory)។
២.ការធ្វើ Defragment លើ Hard Disks

អ្នកតែងតែធ្វើការ ថតចំលង ការប្តូរទីតាំង និង ការលុប ឯកសារនៅក្នុង Hard Drive របស់អ្នក ដែល ជាហេតុធ្វើអោយ Hard Drive គ្មានសណ្តាប់ធ្នាប់។ ដូចនេះការធ្វើ Defragment និងធ្វើការលុបអ្វីដែល គ្មានប្រយោជន៏ និងរៀបចំ Hard Drive អោយបានល្អ ដែលធ្វើអោយកុំព្យូទ័ររបស់យើងដំណើរ ការបានលឿន។
៣.ការលុបទិន្នន័យបណ្តោះអាសន្នដែលអ្នកប្រើលើ Internet

ជារៀងរាល់ថ្ងៃអ្នកបានចូលទៅគេហទំព័រជាច្រើន ដែលមានវត្ថុជាច្រើនដែលអ្នកបានទាញមកដាក់ ក្នុងកុំព្យូទ័ររបស់អ្នកដូចជា Cookies, រូបភាព ឯកសារ។ល។ ដែលជាហេតុធ្វើអោយការប៉ះទង្គិចនិង ដំណើរការកុំព្យូទ័ររបស់អ្នក។ដូចនេះអ្នកត្រូវតែលុបវាអោយបានទៀង ទាត់។
៤.ការធ្វើការ Restart កុំព្យូទ័រជារៀងរាល់ថ្ងៃ

យើងទាំងអស់គ្នាពេលខ្លះដោយសារតែមានការងារជាច្រើនត្រូវធ្វើ ដូចនេះពួកយើងមិនបានបិទ កុំព្យួទ័ររបស់យើងទេ គឺយើងគ្រាន់តែធ្វើការ Standby រឺ Hibernateវាតែប៉ុណ្ណោះ។ ចំនុចនេះក៏អាចធ្វើ អោយប៉ះពាល់ដល់កុំព្យូទ័ររបស់យើងដែល។
៥.ការ Update ប្រព័ន្ធប្រតិបត្តិការ(OS)

គឺថាមិនមាន OS ណាដែលល្អឥតខ្ចោះទេ ដូចនេះវាត្រូវធ្វើការកែប្រែអោយមានភាពល្អប្រសើរ។ ប្រសិនបើអ្នកគិតថាការ Update មិនសំខាន់នោះគឺពិតជាយល់ច្រលំហើយ។ រាល់ការ Update គឺវា បានជួយកែសម្រួលបញ្ហានៅក្នុង OS របស់យើងអោយមានភាពប្រក្រតីវិញ។ដូច្នេះអ្នកត្រូវ បើកការ Update នៅក្នុង OS នោះដោយស្វ័យប្រវត្តិ។
(សូមប្រយ័ត្នជាមួយ OS ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ !)
៦.ការគ្រប់គ្រងលើការបើកកម្មវិធីដោយស្វ័យប្រវត្តិ

គឺវាមានកម្មវិធីជាច្រើននិងត្រូវចាប់ផ្តើមដំណើរការព្រមគ្នា នៅពេលដែលអ្នកធ្វើការបើកកុំព្យូទ័រដំបូង។ដែលជាហេតុធ្វើអោយកាត់ បន្ថយពេលវេលាក្នុងការបើកកុំព្យូទ័ររបស់អ្នក។ដូចនេះសូមធ្វើការ ជ្រើសរើសកម្មវិធីណាដែលចំបាច់បានហើយ។
0 comments:
Post a Comment