HTML Free Code

ចំណេះដឹង

អូយឈឺ​ធ្មេញខ្លាំងណាស់! គួរធ្វើយ៉ាងណា?

វិជ្ជា ​ទន្តពេទ្យ​គឺជា​ជំនាញ​មួយ​របស់​បុព្វបុរស​ជ​ន​ជាតិ​អេ​ហ្ស៊ី​ប​។ ការ​ឈឺធ្មេញ​គឺជា​ទណ្ឌកម្ម​ដ៏​ឈឺចាប់​បំផុត​។ ជនជាតិ​អេ​ហ្ស៊ី​បបាន​ប្រើ​វិធីសាស្ត្រដ៏​ចម្លែក​ដើម្បី​កាត់បន្ថយ ​ការ​ ឈឺធ្មេញ ដែល​មាន​ដូចជា ដាក់​សត្វ​កណ្តុរ​រស់​នៅ​ត្រង់​អញ្ចាញធ្មេញ​របស់​អ្នក​ឈឺ​ធ្មេញ​។ ពួក​គេ​ពន្យល់​ថា សត្វ​កណ្តុរ​មាន​ធ្មេញ​ដ៏​ល្អ វា​គួរតែមាន​ប្រសិទ្ធភាព​។ មក​ដល់​សម័យ​រ៉ូ​ម៉ាំង ភាពជឿនលឿន​គឺមាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ អ្នកប្រាជ្ញ​ជំនាន់​ដើម​ម្នាក់​បាន​សម្គាល់ថា ការ​យក​សត្វ​កង្កែប​ចង​ជាប់​នឹង​ថ្គាម​អាច​ធ្វើឱ្យ​ធ្មេញ​រឹង​ម៉ាំ​ជាង​មុន ហើយ​ការ​ឈឺធ្មេញ​អាច​បំបាត់​បាន​ដោយ​ការ​បន្តក់​ទឹក​ដែល​ផ្សំ​ពី​ការ​យក​ សត្វ​ជន្លេន​ដាំ​ក្នុង​ប្រេង​អូ​លីវ​។
toothache
​ ​សម្រាប់​បច្ចុប្បន្ន យើង​មិន​ចាំបាច់​ប្រើ​សត្វ​កណ្តុរ​, សត្វ​កង្កែប និង​ជន្លេន​ទៀត​នោះ​ទេ ក្នុង​ការអនុវត្ត​វិធីសាស្ត្រ​ដែល​ពេទ្យធ្មេញ​បាន​ណែនាំ​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​គ្រូពេទ្យ​ណែនាំ​សម្រាប់​អ្នក​ឈឺធ្មេញ​៖
- លាង​សម្អាត​៖ គ្រូពេទ្យ ជេរី ធេន​ទ័​រ (Jerry F. Taintor) ណែនាំ​ឱ្យ​លាង​សម្អាត​មាត់​ឱ្យ​ស្អាត​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​។ ការលាង​សម្អាត​បែបនេះ​អាច​ដោះស្រាយ​បញ្ហា​បាន ប្រសិនបើ​ការ​ឈឺធ្មេញ​របស់​អ្នកបង្ករ​ឡើង​ដោយ​ការជាប់​អាហារ​ក្នុង​ធ្មេញ​។
- ប្រើ​ខ្សែ​សម្អាត​ធ្មេញ​៖ គ្រូពេទ្យ ហ្វី​លីព ខន (Philip D. Corn) និយាយថា ប្រសិនបើ​ការ​ខ្ពុរមាត់​មិនមាន​ប្រសិទ្ធភាព​ទេ អ្នក​គួរប្រើ​ខ្សែ​រូស​នៅ​ចន្លោះ​ធ្មេញ​ថ្នមៗ ព្រោះ​អញ្ចាញធ្មេញ​របស់​អ្នក​ងាយ​នឹង​ត្រូវ​របួស​។
- បៀម​សុរា​៖ គ្រូពេទ្យ ខន ណែនាំ​ឱ្យ​បៀម​វី​ស្គី​ក្នុងមាត់​។ អញ្ចាញ​របស់​អ្នកនឹង​ស្រូប​យក​ជាតិ​អាល់កុល ដែល​នឹង​ធ្វើឱ្យ​អញ្ចាញ​បាត់បង់​ការឈឺចាប់​ដោយ​ការ​ស្ពឹក​។
- លាង​សម្អាត​ដោយ​ទឹកអំបិល​៖ គ្រូពេទ្យ ខន និយាយថា ក្រោយពេល​បាយ​រៀង​រាល់​ពេល​និង​មុន​ចូល​គេង អ្នក​ត្រូវ​ខ្ពុរមាត់​ដោយ​លាយ​អំបិល​មួយ​កូន​ស្លាបព្រា​ជាមួយនឹង​ទឹក​ក្តៅ​ ឧណ្ហៗ​ប្រហែល ២៤០ មី​លី​លីត្រ​។
- សាកល្បង​ការ​ម៉ាស្សា​ដៃ​៖ ខ្ចប់​ដុំ​ទឹកកក​ក្នុង​ក្រណាត់​ស្តើង​ហើយ​ត្រដុស​ត្រង់​ចំណុច​ប្រសព្វ​នៃ​ មេដៃ​និង​ចង្អុល​ដៃ​។ ស្អំ​ទឹកកក​នៅ​កន្លែង​នោះ​ថ្នមៗ​រយៈពេល ៥ ទៅ ៧​នាទី​។ វិធីសាស្ត្រ​មួយ​នេះ​ពិតជា​អាច​សម្រាល​ការឈឺចាប់​របស់​អា​ការៈឈឺ​ធ្មេញ​បាន​ ពិតមែន​។ ក្នុង​ការសិក្សា​មួយ គ្រូពេទ្យ រ៉ូ​ណាល់ ម៉េល​ហ្សេ​ក (Ronald Melzack) បាន​រកឃើញថា ការ​ម៉ាស្សា​ដោយ​ប្រើ​ទឹកកក​នេះ​អាច​កាត់បន្ថយ​ការ​ឈឺធ្មេញ​បាន​រហូត​ដល់​ទៅ ៦០ ទៅ ៩០​ភាគរយ​។ ការស្រាវជ្រាវ​របស់​គាត់​បង្ហាញថា វិធី​នេះ​មាន​ប្រសិទ្ធភាព​ដោយ​ការបញ្ជូន​សញ្ញា​នៃ​ការ​ត្រដុស​តាមផ្លូវ​ សរសៃប្រសាទ​ដែល​ការ​ឈឺធ្មេញ​តែងតែ​ប្រព្រឹត្ត​ទៅ​លើ​វា​។ ដោយសារ​តែ​ផ្លូវ​នោះ​អាច​បញ្ជូន​សញ្ញា​បាន​តែ​មួយ​ក្នុង​មួយពេល ដូច្នេះ​ការ​ត្រដុស​នេះ​អាច​កាត់បន្ថយ​ការឈឺចាប់​។
- ប្រើ​ប្រេង​ផ្កា​ក្លាំពូ​៖ គ្រូពេទ្យ រី​ឆាត សេ​ប៉ាត (Richard Shepard) និយាយថា មនុស្ស​យើង​បាន​ប្រើ​ឱសថ​នេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្តក់​ប្រេង​ផ្កាក្លាំពូ​បន្តិច​ទៅលើ​ធ្មេញ ឬ ជ្រលក់​បន្តិច​លើ​ដុំ​សំឡី​ហើយ​ដាក់​វា​ឱ្យ​ជាប់​នឹង​ធ្មេញ​ដែល​ឈឺ​។
- ហាម​ទំពារ​៖ គ្រូពេទ្យ ខន និយាយថា ប្រសិនបើ​ការ​ឈឺធ្មេញ​បង្ករ​ឡើង​ដោយ​ធ្មេញ​មាន​របួស អ្នក​គួរ​ព្យាយាម​កុំ​ទំពារ​អាហារ​នៅ​ម្តុំ​ដែល​ធ្មេញ​ឈឺ​។ ប្រសិនបើ​មិន​មាន​របួស​អ្វី​ទេ ការ​មិន​ទំពារ​អាហារ​នៅ​កន្លែង​ឈឺ​នោះ អាចជួយ​សម្រួល​ការឈឺ​ចាប់​។
- ប្រើ​ទឹកកក​៖ គ្រូពេទ្យ ខន ណែនាំ​ឱ្យ​ដាក់​ទឹកកក​ក្នុង​ថង់ប្លាស្ទិក​ដែលអា​ចបិត​មាត់បាន ហើយ​ខ្ចប់​ក្នុង​ក្រណាត់​ស្តើង ហើយ​ដាក់​វា​លើ​ធ្មេញ​ដែល​ឈឺ ឬ ដាក់​នៅ​ជិត​ថ្ពាល់​រយៈពេល ១៥​នាទី និង យ៉ាងតិច ៣ ឬ ៤​ដង​ក្នុង​មួយថ្ងៃ​។
- បិតមាត់​របស់​អ្នក​៖ គ្រូពេទ្យ រ៉ូ​ជើរ ឡេវី​ន (Roger P. Levin) និយាយថា ប្រសិនបើ​ខ្យល់​ត្រជាក់​ប៉ះ​នឹង​ធ្មេញ​របស់​អ្នក វា​នឹង​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ឈឺ ដូច្នេះ​អ្នក​គួរ​បិតមាត់​របស់​អ្នក​កុំឱ្យ​មាន​ខ្យល់​ចេញចូល​។
​ ​ប៉ុន្តែ​មិន​ត្រូវ​ខាំ​ សង្កត់​ធ្មេញ​របស់​អ្នក​នោះ​ទេ​។ ការ​ឈឺធ្មេញ​ខ្លះ​បណ្តាល​មក​ពី​ការ​ទំពារ​មិន​ត្រឹមត្រូវ​។ ក្នុងករណីនេះ គ្រូពេទ្យ ឡេវី​ន និយាយថា ជៀសវាង​ការ​ទំពារ​តាម​ដែល​អាច​ធ្វើ​បាន​រហូត​ទាល់តែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ ហើយ​។
- លេបថ្នាំ​អាស្ពីរីន​៖ អ្នក​មិន​ត្រូវ​ជឿ​ពាក្យចាស់​ថា ដាក់​ថ្នាំ​អាស្ពីរីន​ផ្ទាល់​លើ​អញ្ចាញធ្មេញ​ដែល​ឈឺ​នោះទេ​។ ការធ្វើ​បែប​នេះ​អាច​បង្ករ​ឱ្យ​មាន​ការ​រលាក​។ សម្រាប់​បំបាត់​ការឈឺចាប់ អ្នក​អាច​លេបថ្នាំ​អាស្ពីរីន​រៀងរាល់ ៤ ទៅ ៦​ម៉ោង​ម្តង ប្រសិនបើ​អ្នក​មិន​មាន​អាឡែ​ហ្ស៊ី​ជាមួយថ្នាំនេះ​។
- ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ គ្រូពេទ្យ ខន និយាយថា ការ​ឈឺធ្មេញ​អាចជា​រោគសញ្ញា​នៃ​បញ្ហា​មួយចំនួន​។ សាច់​ធ្មេញ​ឬ​អញ្ចាញ​ដែល​នៅ​ជាប់​ឫសធ្មេញ​អាច​នឹង​ឆ្លង​មេរោគ​។ ថ្គាម​របស់​អ្នក​អាច​នឹង​ពុក​ឬ​រលួយ​។ ឬ​អ្នក​អាច​នឹង​មាន​ថ្គាម​មុខ​ដែល​ប្រេះ​បែក​។
​ ​ការ​របួស​, បំណែក​អាហារ​ដែល​នៅ​សេសសល់​ចន្លោះ​ធ្មេញ ឬ​បញ្ហា​ក្នុង​រន្ធ​ឆ្អឹង​ខួរក្បាល​ខ្លះ​អាច ជា​មូលហេតុ​នៃ​ការ​ឈឺធ្មេញ​។ ប្រសិនបើ​អ្នក​ឈឺ​ធ្មេញ អ្នក​ត្រូវតែ​រក​មូលហេតុ​របស់​វា​។ អ្នក​គួរតែ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល បើ​ទោះ​ជា​ការឈឺចាប់​នោះ​បាត់​ទៅ​វិញ​ក៏​ដោយ​។

ប្រការ​គួរ​យល់​ដឹង​មួយចំនួន​អំពី​ចេកទុំ​

Banana
ភ្នំពេញ:តាម​អ្នកជំនាញការ​ជីវជាតិ របស់​មហាវិទ្យាល័យ Kentucky,  ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធតែ​ចាប់ផ្តើម​បាត់បង់​តម្លៃ​ជីវជាតិ​ភ្លាម​ពេល​វា ​ត្រូវ​ចេញផុត​ពី​ដើម ។
​    ​ធម្មតា ប្រសិន​ទុកឱ្យ​ចេកទុំ​តាម​ធម្មជាតិ​នោះ​នឹង​មាន​តម្លៃ​ជីវជាតិ​យ៉ាងច្រើន តែ​ប្រសិន​ឆាប់​ផ្តាច់​វា​ចេញ​ពី​ដើម និង​ទុក​ឱ្យ​ទុំ​នោះ សារជាតិ​ជីវជាតិជាច្រើន​នឹង​បាត់បង់​អស់ ។ ដូច្នេះ​បទពិសោធន៍​គឺ​មិន​ត្រូវ​ទុក​ឱ្យ​ចេក​ប្តូរ​ពី​ខៀវ និង​រឹង ទៅ​ជា​ទុំ​ពេល​វា​ត្រូវ​បាន​ផ្តាច់ចេញ​ទៅ​ជា​ស្និត​តូចៗ ។​
​   ​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​អំពី​ចេក​ទុំ​
ថាមពលៈ ចេក​មាន​បរិមាណ​កាឡូរី​ខ្ពស់​ជាង​ប្រៀប​នឹង​ផ្លែឈើ​ដទៃទៀត​ជាច្រើន ដោយសារ​កម្រិត​ស្ករ​ខ្ពស់​។ ចេកទុំ​មួយ​ផ្លែ កម្រិត​ជីវជាតិ​របស់វា​អាច​ផ្លាស់ប្តូរ ប៉ុន្តែ​បរិមាណ​កាឡូរី​នៅ​រក្សា​ដដែល គឺ​ប្រមាណ​១០៥​កា​ឡូរី សម្រាប់​ចេក​ធុន​មធ្យម​មួយ ។ ពេល​ចេកទុំ​, បរិមាណ Carbohydrate  នឹងប្រែប្រួល តែដោយសារ Carbohydrate មាន​ប្រមាណ​តែ​៤ កាឡូរី​លើ​មួយ​ក្រាមចេក ហេតុនេះ​ចាត់​ទុក​ដូចជា​បរិមាណ​កាឡូរី​សរុប​មិន​ផ្លាស់ប្តូរ​ប៉ុន្មាន​ឡើយ ។​
​    ​ស្ករៈ ចេក​ពុំទាន់​ទុំ​មួយ​ផ្លែ​មាន​ផ្ទុក​សំខាន់​គឺ​ជាតិ​ម្សៅ​, ជា Carbohydrate ចម្រុះ​មួយ ។ ពេល​ចេកទុំ ម្សៅ​ប្តូរ​ទៅ​ជា​ស្ករ​សណ្ឋាន​សាមញ្ញ ។ ប្រភេទ​ស្ករ​សាមញ្ញ​ងាយ​រំលាយ​ជាង ដោយហេតុនេះ​អាច​ធ្វើឱ្យ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​លឿន​ជាង ។ នេះ​អាច ជា​កត្តា​មួយ​រួមចំណែក​ធ្វើឱ្យ​កើន​ជំងឺ​ទឹកនោម​ផ្អែម  ។ ការប្រែប្រួល​ក្នុង សមាសធាតុ  Carbohydrate នៅ​ចេកទុំ ធ្វើឱ្យ​ចេក​មាន​រសជាតិ​ផ្អែម​ជាង ។​
​    ​សារជាតិ​ជីវជាតិៈ សារជាតិ ​ជីវជាតិ​ក្នុងនោះ​រួមមាន​វីតាមីន និងសារជាតិ​រ៉ែ​អាច​ថយ​ចុះ​ពេល​ចេក​ទុំ ។ ពិនិត្យ​ជា​រួម បរិមាណ​វីតាមីន C ក៏ដូចជា​ពពួក​វីតាមីន​រលាយ​ក្នុង​ទឹក , អាស៊ីតហ្វូលិ​កនិង thiamin មាន​និន្នាការថយចុះ​ពេល​ផ្លែឈើ​​ទុំ ពិសេស​គឺ​ពេល​បាន​ចម្អិន​ឬ​ទុំ​ជោរ ។ ពេល​ចេកទុំ​ល្មម គួរ​រក្សា​វា​ទុក​ក្នុង​ទូ​ទឹកកក ដើម្បី​កាត់បន្ថយ​ការ បាត់បង់​វីតាមីន​។​
សារជាតិ​ប្រឆាំង​អុកស៊ីត​កម្មៈ ចេក​ក៏ដូចជា​ពពួក​ផ្លែឈើ​និង​បន្លែ​ជាច្រើន​ទៀត​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​ អុកស៊ីត​កម្ម​, សារជាតិ​រុក្ខជាតិ​ជួយ​រក្សាឱ្យ​កោសិកា DNA មាំមួន​ល្អ​ដោយ​វិធី​កម្ទេច​ពពួក​រ៉ាឌីកាល់​សេរី ពពួក​ម៉ូលេគុល បង្ក​ឱ្យ​របួស​កោសិកា DNA នឹង​អាច​បង្ក​ជា​ជំងឺ​បេះដូង​និង​មហារីក​។ នៅចេកទុំ​ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​បែរ​ជា​កើនឡើង ៕{fcomment}

ជីវិតជា​​អំណោយ​សម្រាប់​អ្នក

family_happinessការ ​រស់រាន​មាន​ជីវិត ​​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​ដូច​សព្វថ្ងៃ ​ត្រូវ​ដឹង​ថា​ អ្នក​​ជា​មនុស្ស​ដ៏​មាន​សំណាង​បំផុត។ ​បើ​តាម​​កត្តា​ជីវសាស្ត្រ​ ក្នុង​ចំណោម​មេ​ជីវិត​ឈ្មោល ​រាប់​លាន​ក្បាល​ដែល​ប្រជែង​គ្នា​ចូល​ទៅ​ជួប​នឹង​មេ​ជីវិត​ញី មាន​មេ​ជីវិត​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សំណាង​ចូល​​បង្ក​កំណើត។
ជីវិត​​របស់​អ្នក​ពេល​នេះ ​បាន​ពី​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ហើយ​តាំង​ពី​ក្នុង​ពោះ​​ម្ដាយ​មក​ ម្ល៉េះ។ ​ដោយសារ​ជីវិត ​គឺ​ជា​អំណោយ​​ដ៏​វិសេសវិសាល​យ៉ាង​នេះ​​ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ជីវិត​នេះ​ប្រកប​ដោយ​តម្លៃ។​ អ្នក​ត្រូវ​គិត​ពី​សកម្មភាព​ របស់​អ្នក​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ។
មុន​ពេល​​អ្នក​និយាយ​ពាក្យ​គំរោះគំរើយ​ដល់​អ្នក​ដទៃ​ ត្រូវ​គិត​ដល់​អារម្មណ៍​អ្នក​ដែល​ត្រូវ​គេ​ស្ដី​បន្ទោស។
មុន​ពេល​អ្នក​ត្អូញត្អែរ ​ពី​រសជាតិ​អាហារ​របស់​អ្នក ​ត្រូវ​គិត​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន​គ្មាន​អាហារ​បរិភោគ។
មុន​ពេល​​​អ្នក​មិន​ពេញ​ ចិត្ត​នឹង​ផ្ទះ​ដ៏​តូច​របស់​អ្នក ​ត្រូវ​គិត​ដល់​ជន​អនាថា​ គ្មាន​ផ្ទះ​សម្បែង​ដែល​រស់​នៅ​ហាល​ខ្យល់​ហាល​ភ្លៀង។
មុន​ពេល​​អ្នក​ត្អូញត្អែរ ​ពី​ការ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​យ៉ាង​អស់​កម្លាំង​ ត្រូវ​គិត​ពី​អ្នក​ដែល​ធ្វើដំណើរ​ដោយ​ជើង​ទទេ។
មុន​ពេល​អ្នក​ត្អូញត្អែរ​ពី​ការងារ​បច្ចុប្បន្ន​របស់​អ្នក ​ត្រូវ​គិត​ដល់​អ្នក​ដែល​គ្មាន​ការងារ និង​សង្ឃឹម​ចង់​បាន​ការងារ​ជាក់លាក់​មួយ។
ដូច្នេះ​ អ្នក​ត្រូវ​ព្យាយាម​រស់​ រស់​ដោយ​ក្ដី​សង្ឃឹម​ និង​ប្រើ​ពេល​វេលា​ ក្នុង​ជីវិត​អ្នក​ឲ្យ​មាន​តម្លៃ​តាម​ដែល​អាច​ធ្វើ​បាន ជា​ពិសេស​ មិន​ត្រូវ​ភ្លេច​កំណើត​របស់​ខ្លួន​នោះ​ឡើយ​ ពោល​គឺ​បាន​ខ្ពស់​កុំ​ភ្លេច​​​ពេលវេលា​កម្សត់៕
Woman-insomniaគំនិត ​ដើម្បី​ជីវិត​៖ ធម្មតា​ពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នកនឹង​ឃើញ​មុខ​របស់​អ្នក​ស្លេក ហើមប៉ោង ឬ​សក់​របស់​អ្នក​ស្រ​ពីង​ស្រ​ពោង​ខ្លាំង​។ តើ​ធ្វើ​យ៉ាងណា​ទើប​អ្នក​អាច​មាន​សម្រស់​ស្អាត​ទាំង​ពេល​ចេញ​ទៅ​ក្រៅ​និង​ ពេល​ទើបតែ​ក្រោក​ពី​គេង​? ខាងក្រោម​នេះ​ជា​ការណែនាំ​ខ្លះៗ​ពីអ្វី​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ចូល​គេង ដើម្បី​ជៀសវាង​បញ្ហា​ទាំងនេះ​ពេល​អ្នក​ក្រោក​ពី​គេង​៖
១. លាប​សារធាតុ​សំណើម​មុន​ពេល​អ្នក​ចូល​គេង ដូច្នេះ​អ្នកនឹង​ក្រោក​ពី​គេង​ជាមួយនឹង​ស្បែក​ទន់​រលោង​។
២. ជៀសវាង​ការ​ទទួលទាន​សុ​រា កាហ្វេ​អ៊ី​ន ឬ តែ មុនពេល​ចូល​គេង​។ សារធាតុ​ទាំងនេះ​ធ្វើឱ្យ​ស្បែក​របស់​ស្ងួត​។
៣. គេង​ដាក់​ក្បាល​របស់​អ្នក​ឱ្យ​ខ្ពស់​ដើម្បី​កាត់បន្ថយ​ការ​ហើម​និង​ការប្រមូលផ្តុំ​នៃ​ទឹក​ក្នុង​ផ្ទៃមុខ​។
៤. ជៀសវាង​ការសាកល្បង​ប្រើ​ផលិតផល​ថ្មី​នៅពេល​យប់​មុន​ថ្ងៃ​ចូលរួម​កម្មវិធី​។ អ្នក​មិន​ចង់​ប្រថុយ​គ្រោះថ្នាក់​នៃ​ការ​រលាក​នៅពេលដែល​មាន​កម្មវិធី​ត្រូវ​ ចូលរួម​នោះ​ទេ​។
៥. ជៀសវាង​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ មុនពេល​ចូល​គេង​។ ជាតិ​ប្រៃ​នឹង​បង្ករ​ឱ្យ​មាន​ការ​ទប់ទឹក និង​បង្កើន​ការ​ហើម​។
៦. ជៀសវាង​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​ដោយ​ការ​គេង​យ៉ាងតិច​ឱ្យបាន ៨​ម៉ោង​។
៧. ត្រូវ​ប្រាកដ​ថា​សក់​របស់​អ្នក​ស្ងួត​ហើយ​មុន​នឹង​អ្នក​ចូល​គេង​។ សក់​របស់​អ្នកនឹង​ស្រ​ពីង​ស្រ​ពោង​ប្រសិនបើ​អ្នក​ទុក​ឱ្យ​វា​ស្ងួត​ពេល​អ្នក ​គេង​។
៨. ជៀសវាង​ការបន្ទន់​សក់​មុន​ពេល​អ្នក​ចូល​គេង​។ វា​អាច​នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​កាន់តែ​សម្បូរ​ប្រេង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

0 comments: