- ព្រះចន្ទលើមេឃថ្ងៃដប់ប្រាំ បំភ្លឺមនុស្សលោកទាំងប្រុសស្រី
- ឱរាត្រីអើយរាត្រីស្ងាត់ មនុស្សចូលនិន្រ្ទាលង់លក់អស់
- ស្រណោះអាល័យដល់រស្មី ស្តាយណាស់មិនចង់ចូលទៅគេង
- ស្តាយតែចន្ទអើយនៅសែនឆ្ងាយ ទោះចិត្តកួចផ្សងជិតកាយា
- ប្រៀបដូចស្នេហ៍ខ្ញុំនៅជើងមេឃ បានត្រឹមវាចារសាសព្ទឆ្លើយ
- រស្មីជះកាំមកផែនដី នាំឲ្យរាត្រីកាន់តែស្រស់។
- យប់ជ្រៅសែនស្ងាត់គួរស្រណោះ ខ្ញុំនៅស្រណោះតែម្នាក់ឯង។
- សែនស្តាយរាត្រីពន់ក្រៃលែង ចង់គន់ម្នាក់ឯងតាមចិន្តា។
- ឆ្ងាយអើយសែនឆ្ងាយពីហត្ថា ហាក់គ្មានវាសនាប្រាថ្នាឡើយ។
- នឹកគួរសង្វេគគ្មានល្ហែល្ហើយ ប៉ុន្តែកាយអើយគ្មានវាសនា៕
0 comments:
Post a Comment