(ប)អូនអើយប្រាប់បងបានដែរទេ? តើព្រមយកបងធ្វើសង្សារ (ស)ពេលនេះអូនក៏ចង់ប្រាប់បង កុំឲ្យខាតពេលទៅវែងឆ្ងាយ (ស)ចិត្តអូនគ្មានទេពាក្យស្នេហា បងជាបងប្រុសដែលប្អូនស្និទ្ធ (ប)ពិតមែនរឺអូន?កុំថាលែង បងពិតស្មោះស្ម័គ្រមិនសាវា (ប)ស្នេហ៍បងស្ម័គ្រស្មោះលើអូនពិត ចាំបាច់ពិសោធន៍យូរធ្វើអី? (ស)បងអើយអូនមិនបានថាលេង សូមបងកុំគិតយល់ផ្លូវខុស (ប)អូនបង?ម្តេចអូនប្រាប់ដូច្នោះ បើបងខុសមែនសូមអូនស្តី (ប)ឫអូនអន់ចិត្តនឹងពាក្យបង បងពិតមិនបានដឹងខ្លួនខុស (ស)ខ្ញុំមិនចង់ប្រាប់អ្វីច្រើនទេ បើបងព្រមរាប់ជាប្អូនស្រី (ប)ធ្វើចិត្តមិនបានទេពន្លក ធ្លាប់ថើបអង្អែលកាយជីវា (ស)សូមកុំរំលឹកទៀតឲ្យសោះ បើនៅតែរឹងធ្វើតាមចិត្ត (ប)ម្តេចធ្វើដូច្នេះដាក់មកបង? បោះបង់បងចោលកាត់និស្ស័យ (ស)ខ្ញុំធ្លាប់ប្រាប់បងរួចម្តងហើយ នៅតែចចេសតាមស្នេហា (ស)ចរិតដូចបងប្រាប់ចុះណា ឃើញភ្លាមស្នេហ៍ភ្លែតមិនដឹងខុស (ស)បើបងមិនព្រមធ្វើបងប្រុស មួយជីវិតនេះឈប់មករាប់ (ប)បានៗបងព្រមតាមចិត្តស្រី ឲ្យបងសូមទោសប្អូនស្រីចុះ (ស)ល្អណាស់បងប្រុសគិតបែបហ្នឹង ប្រាប់ត្រង់ពេលនេះគ្មានអ្នកណា | ថាចិត្តស្រីស្នេហ៍គិតយ៉ាងណា ឫយល់យ៉ាងណាប្រាប់មកស្រី។ ឲ្យបានដឹងម្តងអស់សង្ស័យ ប្រាប់តាមសេចក្តីនៃដួងចិត្ត។ គ្មានពាក្យសង្សារឲ្យបងគិត មិនដែលហ៊ានគិតលើសហ្នឹងណា។ ប្រើពាក្យសំដែងសាកស្នេហា ពិសោធន៍ចិន្តាដល់ណាថ្លៃ។ មិនមែនប្រឌិតរឺបំភ្លៃ យល់ចិត្តសូមស្រីប្រាប់ត្រង់ចុះ។ មិនបានសំដែងដាក់បងប្រុស បងជាបងប្រុសអូន ប្អូនស្រី។ ឫបងធ្វើខុសទាស់រឿងអ្វី ឲ្យដឹងសេចក្តីពីកំហុស។ ដែលស្តីសាសងប្រាប់មកចុះ ព្រោះសាសាងនោះសាកចិត្តស្រី។ ដឹងត្រឹមមិនស្នេហ៍ចប់សេចក្តី សូមកុំគិតអ្វីរឿងស្នេហា។ ពេលកន្លងមកគិតយ៉ាងណា ម្តេចអូនឆ្លើយថាមិនស្នេហ៍ស្និទ្ធ។ មិនធ្វើបងប្រុសខ្ញុំឈប់គិត ក្នុងមួយជីវិតយើងឈប់ស្តី។ ឫស្រស់នួនល្អងមានអ្នកថ្មី បើមែនគ្មានអ្វីនឹងតវ៉ា។ តែបងកន្តើយមិនស្តាប់ការ ខ្ញុំប្រាប់ហើយណាកុំបន្ទោស។ ខ្ញុំមិនប្រាថ្នាឲ្យកើតទោស ប្រាប់ម្តងទៀតចុះថាខ្ញុំស្អប់។ នៅតែគិតខុសមិនចេះចប់ ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ។ គ្រប់រឿងអ្វីៗបងយល់ខុស បងជាបងប្រុសណាប្អូនណា។ កុំគិតតានតឹងរឿងស្នេហា តែរឿងស្នេហាប្អូនឈប់គិត៕ |
0 comments:
Post a Comment