HTML Free Code

Sunday, February 12, 2012

ភ្លា​សាច់គោ

​គ្រឿងផ្សំ

សាច់គោ​ល្អ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី រំដេង ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង
គល់​វ៉ាន់ស៊ុយ សាឡា​ត់ ជី​គ្រប់មុខ គល់​ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹក​ខ្មេះ ម្សៅ​ស៊ុប មើម​រ៉ា​ឌី ។

​វិធី​ធ្វើ

១- សាច់គោ​ល្អ​ចិញ្ច្រាំ​ទាំង​ឆៅ​ឲ្យ​ល្អិ​ត ដាក់​អំបិល ទឹក​ខ្មេះ ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក​ចេញ​ត្រង​នឹង
​ស្បៃ​ឲ្យ​ស្អាត ដាក់​ចាន​ទុក ។
​២- ពោះគោ​ស្ងោរ​ឲ្យ​ផុ​យហាន់​ស្ដើងៗ ។
​៣- មើម​ថៃ​ថាវ ម្ទេសផ្លោក​ទុំ ហាន់​ជា​សរសៃ​ឆ្មា​រៗ ។
៤- សណ្ដែកដី​លីង​ឲ្យ​ឆ្អិន ញី​យក​សំបក​ចេញ​បំបែក​ជា​ពីរ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ឲ្យ​ស្អាត ។
៥- គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗខ្ទឹមបារាំង​រើសយក​មើម​តូចៗ​ល្មម​បកសំបក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​ហាន់
​ទទឹង​ស្ដើងៗល្មម(​ហាន់​ទាំងមូល​)។
​៦- សាឡា​ត់​បេះ​ធាង​លាង​ទឹក​ឲ្យ​ស្អាតហាន់​ទទឹងៗឲ្យ​តូចៗ ល្មម​ច្របល់​នឹង​ស្លឹក​ជី​គ្រប់មុខ​(​បេះ​លាង​ទឹក
​ឲ្យ​ស្អាត​) ។
៧- រំដេង​ដុត​ឲ្យ​ឈ្ងុយ បុក​លាយ​នឹង​គុល​វ៉ាន់ស៊ុយ ខ្ទឹម​ស ខ្ទឹមក្រហម​ឲ្យ​ម៉ដ្ធ ។
​៨- យក​សាច់គោ​ដែល​ពូត​ទឹក​ចេញ​នោះ ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ គល់​ស្លឹកគ្រៃ មក​ច្របល់​ចូល
​គ្នា​ឲ្យ​សព្វ ដាក់​កណ្ដាល​ចាន​សំ​ប៉ែត ហើយ​យក​សណ្ដែកដី លីង​រោយ​គ្របពីលើ រួច​យក​ម្ទេសផ្លោក​ទុំ​រោយ​កាត់​ទទឹង​ពាក់
​កណ្ដាល ទើប​យក​ខ្ទឹមបារាំង​ដំរៀប​សងខាង​រួច​យក​សាឡា​ត់​និង​ស្លឹក​ជី​រៀប​ជុំវិញ ចិត​មើម​រ៉ា​ឌី​ជា​ផ្កា​ដោត​តាម​ចំហៀងៗ
​ចាន​ជាការ​ស្រេច ។
​៩- យក​ទឹក​ដែក​ពូត​ចេញពី​សាច់គោ​នោះ មក​ស្ងោរ​ដាក់​រំដេង​ដែល​បុក​ទុក​នោះ ចាក់​ទឹកត្រី ស្ករស ម្សៅ​ស៊ុប
​អំបិល កូរ​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ជូរ ប្រៃ តាម​ចូលចិត្ត បើ​មិន​សូវ​ជូរ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ក៏បាន ឬ ក៏​ចាប់​សាច់
​ដាក់​ចានបាយ រួច​ដួស​ទឹក​នោះ​ស្រូប​ពីលើ​តាម​ការ​ចូល​ចិត្ត ។

0 comments: