HTML Free Code

Tuesday, February 21, 2012

របៀប​បង្កើត​ Brush ថ្មី​ដោយ​ខ្លួន​ឯង​នៅ​ក្នុង Adobe Photoshop CS5


នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​ដឹង​រួច​មក​ហើយ​ពី​របៀប​នៃ​ការ​បន្ថែម Brushes ថ្មី​។ តើ​មិត្ត​ទាំង​អស់​គ្នា ឆ្ងល់​ទេ​ថា​ តើ Brushes ដែល​ថ្មី​ៗ​ដែល​យើង​ទាញ​យក​ពី​អ៊ិន​ធ័រណិត​ទាំង​អស់​នោះ គេ​បាន​មក​ពី​ណា​? ​ចំលើយ គឺ ​Brushesទាំង​អស់​នោះ គឺ​ត្រូវ​បាន​គេ​បង្កើត​ថ្មី​ដោយ​ខ្លួន​ឯង ព្រោះ​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop បាន​ផ្តល់​លទ្ធភាព​ឲ្យ​យើង​អាច​បង្កើត Brushes ថ្មី​បាន​។ ហើយ​យើង​ក៏​អាច​បង្កើត Brushes ដោយ​ខ្លួន​ឯង​បានដែរ វា​មិន​មាន​មិន​ពិបាក​នោះ​ទេ ខាង​ក្រោម​នេះ អាយធីកូនខ្មែរ នឹង​បង្ហាញ​ពី​របៀប​បង្កើត។
១. បង្កើត File ថ្មី​មួយ ដោយ​ចូល File → New ( Ctrl + N )

២. បន្ទាប់​មក​យក​រចនា Brushes ដែល​យើង​ចង់​បង្កើត, ពេល​នេះ ពួក​យើង​នឹង​យក Logo អាយធីកូនខ្មែរ មក​ធ្វើ​ជា Brush ដើម្បី​ជា​គំរូ។

៣. បន្ទាប់​មក ចុច​លើ Edit → Define Brush Preset...

៤. ដាក់​ឈ្មោះ​ឲ្យ Brush របស់​យើង​រួច​ចុច​លើ​ប៊ូតុង OK

៥. នៅ​ពេល​នេះ​ការ​បង្កើត​ Brush របស់​យើង​បាន​រួច​រាល់​ហើយ ដូច​នេះ យើង​អាច​បង្កើត File ថ្មី ដើម្បី​ធ្វើ​ការ​សាក​ល្បង Brush របស់​យើង។ ហើយ​ដើម្បី​ចូល​ទៅ​មើល Brush របស់​យើង យើង​ចូល ទៅ Brush Tool រួច​ចុច​បង្ហាញ Brush ពេល​នេះ​យើង​នឹង​ឃើញ Brush របស់​យើង និង អាច​ប្រើ​បាន​ហើយ។

៦. តែ​ឥឡូវ​​នេះ Brush របស់​យើង​គឺស្ថិត​នៅ​ក្នុង File របស់ Brush មាន​ស្រាប់ ដូច​នេះ ដើម្បី​យក​វា មក​ដាក់​លើ File Brush ផ្ទាល់​ខ្លួន ដើម្បី​យក​ទៅ​ប្រើ​នៅ​កុំព្យូទ័រ​ផ្សេង​ទៀត យើង​ចូល​ទៅ Preset Manager..

បន្ទាប់​មក​ចុច​លើ Brush របស់​យើង​រួច​ចុច​លើ​ប៊ូតុង Save Set

បន្ទាប់​មក​ដាក់​ឈ្មោះ File Brush រួច​ចុច​លើ​ប៊ូតុង Save បន្ទាប់​មក​ចុច​លើ​ប៊ូតុង Doneជា​ការ​ស្រេច។

ពេល​ដែល​យើង​បើក​កម្ម​វិធី​នេះ លើក​ក្រោយ យើង​នឹង​ឃើញ File Brush របស់​យើង។

0 comments: