HTML Free Code

Sunday, February 12, 2012

របៀប Post អត្ថបទ

ដើម្បី​ធ្វើ​ការ Post អត្ថបទ​យើង​ចុច​លើ​ប៊ូ​តុង Create New Post

បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ដែល​មាន​ឧបករណ៍​ជា​ច្រើន​សម្រាប់​ ឲ្យ​រៀប​ចំ​អត្ថបទ​របស់​យើង ហើយ​បន្ទាប់​ពី​រៀប​ចំរួច យើង​ចុច​លើ​ប៊ូ​តុង Public ដើម្បី Post លើ​ប្លុក​របស់​យើង។

ក្នុង​ការ Post អត្ថបទ​នេះ​ ចំនុច​ដែល​សំខាន់​ក្នុង​ជាង​គេ​នោះ គឺ Label។ Label វា​មាន​តួនាទី​សំខាន់ ណាស់​ក្នុង​ការ​រៀប​ចំ​អត្ថបទ​របស់​យើង​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ មាន​របៀប​រៀបរយ ដែល​ធ្វើ​ឲ្យ​អ្នក ទស្សនា​ងាយស្រួលក្នុងការអាន និង ស្វែង​រក​អ្វី​មួយ។
Label គេ​ប្រើ​សម្រាប់​រៀប​ចំ​ទិន្នន័យ ឬ អត្ថបទ​របស់​យើង ទៅ​តាម​​ក្រុម​​របស់​​វា និមួយៗ។
ដូច ​នេះ មុន​នឹង​ធ្វើ​ការ Post អត្ថបទ យើង​ត្រូវ​រៀប​ចំ​ទិន្នន័យ​របស់​យើង​ជា​មុន​សិន ថា​តើ​ប្លុក​របស់​យើង នឹង​មាន​ទិន្នន័យ​អ្វី​ខ្លះ។
ដើម្បី​ឲ្យ​ងាយ​ស្រួល​យល់ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​ជាក់​ស្តែង​មួយ ដែល​លើក​យក ពី​ទិន្នន័យ​របស់ អាយ​ធី​កូន​ខ្មែរ​មក បង្ហាញ ដូច​ខាង​ក្រោម៖
ប្រភេទទិន្ន័យធំៗ
(១) គន្លឹះថ្មីៗ
(២) ឌីស្សាញ
(៣) ទាញយក
ឧទាហរណ៍​យើង​មាន​ប្រភេទ​ទិន្នន័យធំ​បី​ដូច​ខាង​លើ​ និង​យើង​​នៅ​​មាន​ចែក​ជាប្រភេទ​ទិន្នន័យ​តូចៗ ទៀត ដូច​ខាង​ក្រោម៖
(១) គន្លឹះថ្មីៗ
(ក) វីនដូ
(ខ) មេរោគ
(គ) អ៊ិនធ័រណិត
(២) ឌីស្សាញ
(ក) Photoshop
(ខ) Flash
(គ) Animation
(៣) ទាញយក
(ក) កម្មវិធីកុំព្យូទ័រ
(ខ) ហ្គេម
(គ) វចនានុក្រម
(ឃ) ពុម្ពអក្សរ
ដូច​បាន​បង្ហាញ​ខាង​លើ យើង​មាន​ប្រភេទ​ទិន្នន័យ​ធំៗ​បី និង ប្រភេទ​ទិន្នន័យ​តូចៗ​ជា​ច្រើន​ទៀត ដូច​នេះ ប្រភេទ​ទិន្នន័យ​ទាំង​អស់​នេះ​ហើយ គឺជា Label។
ខាង​ក្រោម​នេះ ខ្ញុំ​សូម Post អត្ថបទ​មួយ​ដើម្បី​ជា​ឧទាហរណ៍
ឧទាហរណ៍​ខ្ញុំ Post អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា តើ​មេ​រោគ​ជា​អ្វី? ដូច​នេះ អត្ថ​បទ​របស់​យើង ស្ថិត​នៅ​ក្នុង Label ពីរ​គឺ Label គន្លឹះថ្មីៗ ហើយនឹង Label មេរោគ
ដើម្បី​កំណត់ Label យើង​ធ្វើ​ដូច​រូប​ខាង​ក្រោម៖

សំគាល់ : ករណី​ពេល​ដែល​យើង Post អត្ថ​បទ​លើក​ក្រោយ ហើយ​វា​ជា Post ដែល​ស្ថិត​នៅ​ក្នុង Label ដែល​យើង​ធ្លាប់​ប្រើ នោះ​យើង​គ្រាន់​តែ​ចុច​ជ្រើស​រើស​ជា​ការ​ស្រច។

នៅ​មេរៀន​បន្ទាប់ យើង​នឹង​បង្ហាញ​ពី របៀប​នៃ​ការ​បង្ហាញ Label ទៅ​លើ​របាខាង នៃ​​ប្លុក របស់យើង។

0 comments: