HTML Free Code

Sunday, February 12, 2012

របៀប Upload Template ថ្មី

ទោះ​បី​ជា Blogger វា​មាន Template មាន​ស្រាប់​តិច​ប៉ុន្តែ​វា​ផ្តល់​លទ្ធ​ភាព​ឲ្យ​យើង​អាច​អាប់​ឡូដ Template ថ្មី​បាន ដូច​នេះ​យើង​អាច​ផ្តាស់​ប្តូរ Template ទៅ​តាម​ដែល​យើង​ពេញ​ចិត្ត។
តើ​យើង​បាន Template របស់ Blogger មក​ពី​ណា?
ចំពោះ Template របស់ Blogger គឺ​មិន​ចាំ​បាច់​បារម្ភ​ទេ មាន​គេហទំព័រ​ជា​ច្រើន ដែល​ផ្តល់​ឲ្យ​យើង ទាញ​យក Template របស់ Blogger ដោយ​ឥត​គិត​ថ្លៃ ដោយ​យើង​គ្រាន់​តែ​ចូល​ទៅ​ក្នុង Google រួច វាយ​ស្វែង​រក​ដូច​ជា Free blogger template download ជា​ដើម។
បន្ទាប់​ពី​បាន​ទាញ​យក Template ដែល​យើង​ពេញ​ចិត្ត​ហើយ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប​អាប់​ឡូដ Template ដែល​យើង​ទើប​តែ​ទាញ​យក​នោះ ឲ្យ​ទៅ​ប្លុក​របស់​យើង។ (សូមចុចទីនេះ ដើម្បីចូលទៅមើល Templateដែលយើងបានទាញយកមកប្រើ)
១. ចុច​លើ Menu Template បន្ទាប់​មក​ចុច​លើ​ប៊ូតុង Backup/Restore ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ខាង​ស្តាំ។

២. បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​សម្រាប់​ឲ្យ​យើង Browse រក Template ថ្មី​របស់​យើង រួច​ចុច​លើ​ប៊ូ​តុង Open
សំគាល់​ផង ដែរ ពេល​ដែល​យើង​ទាញ​យក Template មក​ពី​គេហទំព័រ​ផ្សេង​មក យើង​ត្រូវ​បន្លា​វា​សិន (unzip) ហើយ Template ថ្មី​នោះ វា​ជា​ប្រភេទ​ឯកសារ .xml ។

៣. បន្ទាប់​ពី​ស្វែង​រក File Template រួច​យើង​ចុច​លើ​ប៊ូតុង Upload
នៅ​ក្នុង​នោះ​ដែរ មុន​នឹង​យើង​អាប់​ឡូដ Template ថ្មី យើង​ក៏​អាច​ទាញ​យក Template ចាស់​របស់​យើង​ទុក​សិន​បាន​ដែរ ដោយ​ចុច​លើ​ប៊ូតុង Download Full Template

៤. នៅ​ពេល​នេះ​ការ​អាប់​ឡូដ Template ថ្មី​របស់​យើង​បាន​សម្រេច​ហើយ ហើយ​ខាង​ក្រោម​នេះ គឺ​ជា Template ថ្មី៖

0 comments: