HTML Free Code

Friday, February 10, 2012

ផ្ញើ​​ឯកសារ​​ធំៗ​តាម​​អ៊ីមែល​​ជាមួយ​ទំហំ​រហូតដល់​2GB

ការ​ប្រើ​ប្រាស់​Account ​ក្នុង​ Gamil, HotMail, Yahoo ឬWindows Liveដើម្បី​ធ្វើ​ការ​Sent File​វា​ជា​ការ​ងារ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​ចំពោះ​អ្នក​ ធ្វើ​ការ​ក្នុង​ការិយាល័យ​ ដែល​តែង​តែ​មាន​ការ​ជួប​បញ្ហា​ចំពោះ​ការ​Sent File​ធំ​ៗ​ ដែល​មាន​ទំ​ហំ​ធំ​ជាង​25MB​ដែល​នៅ​ក្នុង​ Account​ខាង​លើ​ទាំង​អស់​នេះ​មិន​អនុញ្ញាត​អោយ​ធ្វើ​ការ​Sent​នោះ​ទេ​វា​មាន ​លទ្ធិភាព​ក្នុង​ការ​Sent File​បាន​ត្រឹម​តែ​25MB​ចុះ​ក្រោម​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ក្នុង​ការ​Attach File​ដែល​មាន​ទំហំ​ធំ​ត្រូវ​បាន​គេ​បំបែក​អោយ​តូច​ៗ​ ហើយ​ត្រូវ​ធ្វើ​ការ​Attach File​នោះ​ច្រើន​ដង​ ដែល​ជា​ការ​ធុញ​ទ្រាន់​ចំពោះ​អ្នក​ប្រើ​ប្រាស់​ ដូច្នេះ​​ហើយ​យើង​ខ្ញុំ​សូម​ណែ​នាំ​នូវ​ដំណោះ​ស្រាយ​ថ្មី​​មួយ​ដែល​ជា​ការ​ ងាយ​ស្រួល​ក្នុង​ការ​Sent File​ដែល​មាន​ទំហំ​អាច​ធំ​រហូត​ដល់​ទៅ​2GB​ឯ​ណោះ​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​Sent​ទៀត​ផង។​​ដើម្បី​ធ្វើ​ការ​Sent File​ដែល​មាន​ទំហំ​ធំ​​នោះ​អ្នក​ត្រូវ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​៖ ដំបូង​អ្នក​ត្រូវ​បើក​ Browser ​មួយ​ហើយ​ចូល​ទៅ​កាន់​គេហទំព័រ​http://www.largefilesasap.com/​បន្ទាប់​មក​ លោក​អ្នក​ត្រូវ​បំពេញ​លក្ខខ័ណ្ឌ​ដូច​ខាង​ក្រោម
To: email address​គឺ​ជា​អាស្រ័យ​ដ្ឋាន​របស់​អ្នក​ដែល​ទទួល​File​ដែល​យើង​ផ្ញើ​ទៅ​កាន់​។
From: email addressជា​អា​ស្រ័យ​ដ្ឋាន​របស់​លោក​អ្នក​ដែល​ជា​អ្នក​ផ្ញើ។
Subject:​ គឺ​ជា​ឈ្មោះ​ប្រធាន​បទ​ដែល​លោក​អ្នក​ចង់​ដាក់។
Message: ​ជា​សារ​ដែល​អ្នក​ចង់​សរសេរ​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ទទួល​File។
-បន្ទប់​ពី​បំពេញ​រួច​រាល់​រួច​ហើយ​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង​Next ពេល​នោះ​វា​និង​លោត​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម
ដែល​ផ្ទាំង​នេះ​ផង​ដែល​គឺ​សម្រាប់​ការ​ប្រើ​Functions​ផ្សេង​ទៀត​ដែល​ អ្នក​ចង់​បាន​តែ​ត្រូវ​ការ​ទិញ​យក​នូវ​កញ្ចប់​នោះ​តែ​បើ​លោក​អ្នក​មិន​ត្រូវ ​ការ​ប្រើ​នូវ​Functions ទាំង​នោះ​ទេ​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង​Next ​ដើម្បី​បន្ត​ទៅ​ជំហាន​ខាង​មុខ​ទៀត​។ វា​និង​បង្ហាញ​ផ្ទាំង​មួយ​ទៀត​សម្រាប់​ធ្វើ​ការ​Upload​ File​ដូច​ខាង​ក្រោម
នៅ​ត្រង់​ចំនុច​នេះ​វិញ​លោក​អ្នក​ត្រូវ​ Browse​ ទៅ​រក​File​ដែល​ចង់​Sent​ដែល​មាន​ទំហំ​មិន​លើស​ពី​2GB​ហើយ​ចុចប៊ូតុង​Send ​ជា​ការ​ស្រាច​។លោក​អ្នក​ត្រូវ​រង​ចាំ​រហូត​ដល់​File ដែល​បាន​Attach ​នោះ​ពេញ​អស់​ហើយ​នោះ​គេ​និង​ទទួល​បាន​Fileដែល​អ្នក​Sent ​នោះ​ភ្លាម​។ ចំណាំ៖ការ​Sent File ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​Server ​របស់​គេហទំព័រ​http://www.largefilesasap.com/​ដែល​មាន​រយៈ​ពេល​72ម៉ោង​វា​ និង​លុប​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​File ​ដែល​លោក​អ្នក​បាន​Attach។

0 comments: