ជាធម្មតាអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនប្រើប្រាស់កម្មវិធីដើម្បី បង្រួម ឬពន្លា File (compress/decompress)។ ប៉ុន្តែពេលខ្លះលោកអ្នកអាចជួបបញ្ហាទាក់ទងនឹងការតំឡើងកម្មវិធី ទាំងនោះមិនបាន ដូចជាការបិទសិទ្ធិក្នុងការតំឡើងកម្មវិធីជាដើម។ ដូចនេះការប្រើប្រាស់ការបង្រួម ឬពន្លា File តាមអនឡាញ គឺជាជម្រើសចុងក្រោយរបស់អ្នកពេលដែលជួបបញ្ហាខាងលើ។ យ៉ាងណាមិញការបង្រួម ឬពន្លា file តាមអនឡាញទាមទារឲ្យល្បឿនអ៊ីនធើណេតលឿនជាងធម្មតា ព្រោះវាត្រូវការអាប់ឡូត និងទាញយក (Download) File ជាច្រើន (ប្រសិនបើ File របស់អ្នកមានទំហំធំ)។ សំបុកអាយធីសូមលើកយកវ៉ិបសាយល្បីៗមួយចំនួន មកបង្ហាញជូនដូចខាងក្រោម៖
ក. www.zipme.jbi.in
ZipMe គឺជាសេវាកម្មឥតគិតថ្លៃមួយដែលអនុញ្ញាតឲ្យលោកអ្នកបង្រួម ឬបញ្ចូលរហូតដល់ 10 files នៅពេលតែមួយ។ បន្ទាប់មកវានឹងធ្វើការផ្ញើរសារអេឡិចត្រូនិចទៅកាន់លោកអ្នក (ទៅកាន់សារអេឡិចត្រូនិចដែលអ្នកបានបំពេញ) នៅពេលដែលអ្នកបានធីកលើ Send Zip to email ឬ ដាក់តំណភ្ជាប់ឲ្យអ្នកទាញយកដោយផ្ទាល់មកកុំព្យូទ័រ ដោយមិនទាមទារការចុះឈ្មោះ ឬឡុកអ៊ីនអីនោះទេ។
ខ. www.zipmyfiles.net
ZipMyFiles.Net គឺជាដែលគេហទំព័រដែលងាយស្រួលប្រើជាទីបំផុតសម្រាប់ការបង្រួម ឬបញ្ចូល File តាមរយៈអនឡាញ។ វាមានជា Widget (ផ្ទាំងតូច) ដែលអនុញ្ញាតឲ្យអ្នកបង្រួម File ជាច្រើនប្រភេទចូលគ្នាក្នុងពេលតែមួយ។ លោកអ្នកគ្រាន់តែចុចលើប៊ូតុង Choose File ដើម្បី browse ទៅរកទីតាំងដែលអ្នកចង់អាំប់ឡូត។ ពេលដែល File ត្រូវបានជ្រើសរើស គ្រាន់តែចុច… នោះអ្នកនឹងអាចទាញយក Zip File ទាំងនោះតែម្តង។ លោកអ្នកអាចបង្រួមបានច្រើនរហូតច្រើនជាង ១០០ (100+) files ក្នុងមួយ zip file។
គ. www.zip-online.net
លោកអ្នកអាចបន្ថែម File ចាប់ពី ១ ដល់៥ File ទៅលើអនឡាញ ហើយអាចទាញយក ឬផ្ញើរ zip file ទៅកាន់សារអេឡិចត្រូនិចបាន ដែលមានទំហំធំបំផុត គឺ 650kb ក្នុងមួយ File.
4. wobzip.org
WobZip នឹងជួយអ្នកក្នុងការអាប់ឡូត file ដែលបានបង្រួមទំហំក្រោម 100Mb។ អ្នកក៏អាចប្រើឧបករណ៍ (tool) ដើម្បីពន្លា (un-compress) zipped files នោះផងដែរ ដែលវាអាចជួយការពារដោយលេខសម្ងាត់។ នៅផ្នែកខាងក្នុង ពួកគេប្រើប្រាស់ឧបករណ៍ដ៏ពេញនិយមមួយគឺ 7-zip ដើម្បីដំណើរការពន្លា។
0 comments:
Post a Comment