![]() | គ្រឿងផ្សំ សាច់ជ្រូក (យកសាច់ចំឡកមានលាយខ្លាញ់តិចៗ) ៣ ដុំ, ខ្លាញ់ ២ ពែង, ខ្ញីហាន់ជាសរសៃៗ ១ ស្លាបព្រាបាយ, ខ្ទឹមសន្លឹក ២ ដើម, |
ម្ទេសទុំ ១ ផ្លែ, ខ្ទឹមសចិញ្ច្រាំកន្លះ ស្លាបព្រាកាហ្វេ, ពងមាន់ ២ និង ម្សៅមី ៣ស្លាបព្រាបាយ។ គ្រឿងប្រឡាក់ អំបិល កន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ និង ម្សៅស៊ុប កន្លះ ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំទឹកខាប់ ទឹកកន្លះកែវ, ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវធម្មតា ១ ស្លាបព្រាបាយ, ប្រេងខ្យង ១ ស្លាបព្រាកាហ្វេ, ម្សៅឆា ២ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាកាហ្វេ និង ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ។ វិធីធ្វើ ១- លាងទឹកសាច់ជ្រូកឲ្យស្អាត រួចហើយប្រើខ្នងកាំបិតដំថ្នមៗដៃ ព្រមទាំងចាក់ គ្រឿង ប្រឡាក់ចូល និង ផ្អាប់ទុករយៈពេល ២ ម៉ោង។ ២- គោះពងមាន់ដាក់ចាន និង ចាក់ម្សៅមីចូល កូររហូតទាល់តែស្អិតចូលជាតិ តែមួយ។ ៣- ដាក់ខ្លាញ់ចូលក្នុងខ្ទះ រង់ចាំឲ្យខ្ទះក្តៅហុយផ្សែង ទើបដាក់សាច់ជ្រូកចូល បំពង រហូតទាល់តែឆ្អិនពងកន្លាត ស្រង់ដាក់ចានទុកប្រើការ។ ៤- ដាក់ខ្លាញ់ ១ ស្លាបព្រាបាយចូលក្នុងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែង ទើបចាក់ ខ្ទឹមសន្លឹក (កាត់កង់ៗ), ខ្ញី, ម្ទេស (ហាន់កង់ៗ) និង ខ្ទឹមសចិញ្ច្រាំចូលឆាត្រឡប់ចុះឡើយ យកក្លិនឈ្ងុយ បន្ទាប់មកចាក់គ្រឿងផ្សំទឹកខាប់ចូល ហើយជាចុងក្រោយស្រោចទឹកខាប់ លើសាច់ជ្រូក បំពងទុកជាការស្រេច៕ |
0 comments:
Post a Comment