គ្រឿងផ្សំ:
- អង្ករខ្សាយ ១ចានចង្កឹះ
- បង្គាស្រស់ បកសំបក ១៥០ក្រាម
- ទឹក ២ចានចង្កឹះ
- តាំងឆាយ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ខ្ទឹមសស្រស់ ៣-៤កំពឹស
- ឃិនឆាយ ហាន់ជាកង់ៗ ១ដើម
- ខ្ទឹមសបំពង ៣ស្លាបព្រាបាយ
- ម្រេចម៉ដ្ឋ តាមចំណូលចិត្ត
វិធីធ្វើ :
១. ដាំទឹកស្ងោរជាមួយខ្ទឹមសដំ និងម្សៅស៊ុប នៅពេលពុះ ដាក់អង្ករចូល កូររឿយៗ
រហូតគ្រាប់អង្ករឆ្អិន សឹមដាក់តាំងឆាយ និងបង្គា រហូតដល់ពុះល្អ ផ្សំគ្រឿងដោយទឹក
ស៊ីអ៊ីវ និងស្ករសបន្តិចបន្តួច តាមចំណូលចិត្ត ។
២. ដាក់ស្លឹកឃិនឆាយ រួចបិទភ្លើង ដួសដាក់ចាន ថែមខ្ទឹមសបំពង និងរោយម្រេចម៉ដ្ឋ
ជាការស្រេច ៕
0 comments:
Post a Comment